ភ្នំពេញ៖មាន សូនីតា បានដាក់គោលដៅក្នុងអាជីពសិល្បៈរបស់នាងថាក្នុង១ឆ្នាំនាងទទួលការថតសម្ដែងភាពយន្ដតែ១រឿងប៉ុណ្ណោះ ហើយរឿងឬខារ៉ាអូខេនោះគឺទាល់តែនាងស្រលាញ់ពេញចិត្តដែរទើបនាងOk ។ការបន្ធូដៃរបស់ស្រីស្អាតសូនីតា បែបនេះធ្វើឲ្យនាងពិបាកឈានទៅដល់ចំណុចកំពូល ហើយគ្រងតំណែងបានយូឆ្នាំ ដែលនេះអាចបើកផ្លូវឲ្យតារាវ័យក្មេងៗអាចរៈឡើងបាន ប៉ុន្ដែទន្ទឹមនិងនោះសូនីតា កាន់តែធ្វើឲ្យគេសង្ស័យថានាងបានរងសម្ពាធពីគូស្នេហ៍ជាមិនខាន បានជាមិនហ៊ានលេងសិល្បៈសម្រុកបែបនេះ ហើយបែជាស្ទាក់ស្ទើក្នុងការដកថយទៅវិញទៀតផងដោយនាងងាកតែទៅពង្រីកការធ្វើជំនួញ និងដំណើរកម្សាន្ដនៅក្រៅស្រុកច្រើនជាង ខណៈដែលកន្លងមកស្រីស្រស់ធ្លាប់លេចឭថាមានលោកគយវ័យចំណាស់ម្នាក់ និងកូនមន្រ្ដីធំម្នាក់ផ្សេងទៀតតាមស្នេហ៍។តែក្នុងជំនួបផ្ទាល់កន្លងមកសូនីតា ថានាងគ្មានអ្នកណាហួងហែងទេ តែនាងយល់ថាការថតរឿងញឹកពេកធ្វើឲ្យគេសាំ ហើយនាងចង់យកកំលាំងធ្វើអ្វីផ្សេងពីសិល្បៈ។តារាសម្លេងស្រាលរូបនេះនិយាយដោយប្រយោលថានាងកំពុងស្វែងយល់ចិត្តបុរសម្នាក់ តែនាងមិនបង្ហើបថាប្រុសនោះជាអ្នកណាឡើយ ប៉ុន្ដែនាងទទួលស្គាល់ថាវ័យរបស់នាងគឺដល់ពេលត្រូវគិតគូរឿងរៀបការនិងសាងគ្រួសារហើយ។បើតាមការអះអាងរបស់សូនីតា បង្ហាញថានាងមិនទុកភាពនៅលីវច្រើនឆ្នាំទៀតទេ ហើយនាងអាចនឹងគ្រងឈុតកូនក្រមុំឆាប់ៗជាមិនខាន។ប្រសិនបើសូនីតា ព្រមរៀបការជាចំហមែននោះច្បាស់ជាដំណឹងដែលធ្លាប់លេចឭថានាងមានស្រីតាមស្នេហ៍ច្រើនជាងប្រុសនោះអាចត្រូវបន្សាបបានខ្លះជាមិនខាន។

ក្រៅពីមាន សូនីតា គេកត់សម្គាល់ឃើញមានតារាស្រីស្អាត២ដួងទៀតដែលរយាលៗឬមិនសម្រុកការថតសម្ដែងឲ្យដល់ចំណុចកំពូលពោលគឺលេចធ្លោបន្ដិចចាប់ផ្ដើមចង់ដកថយទៅវិញនោះគឺស្រីស្អាតសឹម ស្រីនិច្ច និងនាងគីម ហួរ ប៉ុន្ដែពួកគេទាំងពីរក៍មិនខុសសូនីតា ដែរពោលគឺនៅតែបន្ដអាជីពចាស់ហើយទទួលតែការងារសិល្បៈណាដែលគេពេញចិត្តនិងថតសម្ដែងប៉ុណ្ណោះ។សម្រាប់ស្រីស្រស់សូនីតា វិញនាងមានទាំងរូបសម្រស់និងទេព កោសល្យហេតុនេះហើយធ្វើឲ្យផលិតករជាច្រើននៅតែត្រូវការនាងក្នុងនោះមានទាំងលោកស្រីពាន់ ភួងបុប្ផា ផងដែរដែលតែងតែចាំលើកស្ទួយនាង។តែសូនីតា ធ្លាប់បង្ហើបថានាងយកពេលវេលាពីការរកស៊ីមកលេងសិល្បៈពោលគឺពេលនេះផ្ដោតលើមុខជំនួញច្រើនជាងការថតសម្ដែងភាពយន្ដនិងខារ៉ាអូខេ។

មាន សូនីតា ត្រូវបានគេចាត់ចូលក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យច្រើននៅឆ្នាំ២០២២ ព្រោះពេលនេះនាងរស់នៅផ្ទះវីឡារយ៉ាងប្រណិត និងមានហាង២ផ្ទាល់ខ្លួន ហើយតារារូបនេះចូលចិត្តផ្លាស់ប្ដូរការជិះរថយន្ដទំនើបជាញឹកញាប់ទៀតផង។គេកត់សម្គាល់ថាតាំងពីសូនីតា ជំពប់រឿងស្នេហ៍ថាមានទាំងស្រីទាំងប្រុសប្រជែងគ្នាដណ្ដើមបេះដូងនាងនោះតារាធ្មេញចំពើសនិងត្រូវជាក្មួយរបស់អ្នកនាងចន ច័ន្ទ រូបនេះមិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាចំហម្ដងណាឡើយ ទើបធ្វើឲ្យរយៈពេលជិត១០ឆ្នាំមកហើយដែលស្នេហានាងស្ថិតក្នុងភាពអាថ័កំបាំងហើយជីវិតនាងរស់នៅដ៍សែនស៊ីវីល័យរបស់សូនីតា នេះរឹតតែធ្វើឲ្យមនុស្សកាន់តែច្រើនតាមដាននិងចង់ដឹងពីប្រភពចំណូលរបស់នាង។តែសូនីតា ហាក់មិនក្វល់ហើយជាទូទៅនាងថាក្នុង១ឆ្នាំនាងទៅដើរលេងនៅក្រៅស្រុកម្ដងដើម្បីយកថាមពលដែលនាងប្រឹងធ្វើការពេញ១ឆ្នាំត្រឡប់មកវិញ។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើបេះដូងដ៍ក្រហមឆ្អិនឆ្អៅរបស់ស្រីស្អាតមាន សូនីតា នឹងធ្លាក់ក្នុងអន្ទាក់ស្នេហ៍របស់មន្រ្ដីគយលុយច្រើន ឬជាកូនមន្រ្ដីធំ?
