ភ្នំពេញ ៖ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាអ៊ីអនសែនសុខ បានជូនដំណឹងដល់ម្ចាស់រថយន្តទំនើប ១គ្រឿង ម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ 2BC-9969 ដែលបានចូលមកចាក់សាំង នៅស្ថានីយប្រេងរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ ២និង៣០នាទី រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដោយមិនទាន់បានទូទាត់ប្រាក់នៅឡើយ។

ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី ខាងលើ បានឱ្យដឹងកាលពីវេលាម៉ោង ១០យប់ ថ្ងៃដដែលថា ក្រោយពីចាក់រួចរាល់ ក្នុងតម្លៃសរុប ២៧,៨០ដុល្លារ ម្ចាស់រថយន្តម៉ាក BMW ដែលពាក់ស្លាកលេខ ភ្នំពេញ 2BC-9969 ក៏បានសុំធ្វើការ

ទូទាត់តាមរយៈ QR Code របស់ធនាគារ អេស៊ីលីដា ប៉ុន្តែគ្រានោះ មិនទាន់បានបង់ប្រាក់ចំនួន ២៧,៨០ដុល្លារ ជោគជ័យនោះឡើយ ហើយអ្នកបើកបររថយន្ត ក៏ចាកចេញបាត់ទៅ។

យ៉ាងណា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាអ៊ីអនសែនសុខ ខាងលើ បានធ្វើការអំពាវនាវដល់ម្ចាស់រថយន្តខាងលើ បើបានឃើញនូវការបង្ហោះដំណឹងមួយនេះ សូមមេត្តាទាក់ទងមកកាន់ស្ថានីយប្រេងរបស់ខ្លួន ដោយក្តីអនុគ្រោះ៕