Friday, October 25, 2024
Homeតារាខ្មែរកែវ កល្យាណ ៖នៅតែមិនព្រមវិលរកអាជីពចាស់

កែវ កល្យាណ ៖នៅតែមិនព្រមវិលរកអាជីពចាស់

ភ្នំពេញ៖អតីតតារាភាពយន្ដជើងចាស់នាទសវត្សន៍៨០ និង៩០ អ្នកនាងកែវ កល្យាណ បានទាត់​ចោលសំណើរ​ថត​ភាពយន្ដជាច្រើនរឿងពីសំណាក់ផលិតករមួយចំនួនដែលចង់ឃើញនាងសម្ដែងតួជាម្ដាយក្នុងរឿងភាគដែលមានការផលិតជាច្រើនខែ។តែសំណើរទាំងនោះមិនធ្វើឲ្យអ្នកនាង​កល្យាណ ចាប់អារម្មណ៍នឹងចង់ប្ដូរចិត្តវិល​មករកការ​សម្ដែង​កុនវិញនោះទេដោយនាង​ធ្លាប់​​ប្រាប់ថាអ្នកនាងសូមគាំទ្រពីចម្ងាយហើយជាការចង់​ឃើញភាពយន្ដខ្មែរ​មា​ន​​ការរីក​លូត​លាស់ទៅមុខនាងក៍បានជម្រុញកូនស្រីឈ្មោះកែវ ឡាវីញ ឲ្យចាប់អាជីពមួយនេះបន្ដពីនាង​បាន​ដូច​បំណងផងដែរ ទាំងដែលពីមុនកូនស្រីនាងគ្មានចិត្តលេង​សិល្បៈបន្ដិចឡើយ។តែអ្នក​នាង​កល្យាណ ថាគ្មានបំ​ណង​ឲ្យកូនស្រីប្រឡូកសិល្បៈពេញទំហ៊ឹងនោះទេ ពោលគឺឲ្យថត​ល្មមៗ​ហើយក៍​មិនចង់ឲ្យល្បីលេចធ្លោខ្លាំងដែរ ។អ្នកនាងកល្យាណ សង្កត់ថាបើកូន​ស្រីនៅ​តែត្រូវបានគេសង្ស័យ​ឬផ្សារ​ភ្ជាប់ទៅនិងការស្រលាញ់ភេទ​ដូចគ្នាត​ទៅ​ទៀត​នោះនាងនឹង​ឲ្យ​កូនស្រីបោះបង់ពីការសម្ដែង ហើយឲ្យគេទៅធ្វើការទាក់ទងជំនាញរបស់គេវិញ​ម្ដង​ព្រោះ​​ឡា​វីញ រៀនចប់មហាវិទ្យាល័យមួយផ្នែក​ជំនាញឌីហ្សាញ(Design)។

 តាមព័តមានថាភាពយន្ដដែលអ្នកនាងកែវ កល្យាណ បានអាកខានថតនោះមានដូច​ជា​នៅផលិតកម្មរស្មីហង្ស​មាស និងរឿងរបស់អ្នកស្រីពាន់ ភួងបុប្ផា មួយចំនួនទៀត។ចំពោះមូល​ហេ​តុ​​​ដែលអ្នកនាងកល្យាណ មិន​ទទួល​ថតរឿងថ្មីៗអស់ជាច្រើនរឿងនោះព្រោះតែ​នាងមិន​ចង់​លេងជាតួម្ដាយ និងចង់ផ្ដល់ឱកាសឲ្យតារាពន្លក​ក្រោយ​រះឡើង។ដោយឡែក​សម្រាប់តារា​ជើង​ចាស់ជំនាន់អ្នកនាងកល្យាណ ដែលនៅតែបន្ដអាជីពចាស់រហូតមកដល់​ពេលនេះ​មាន​ដូច​ជាអ្នកនាងប៉ែន សុផានី និងស្វែង សុជាតា ជាដើម។តែមិត្តភក្ដិដ៍ជិតដិតបំផុតរបស់​អ្នក​នាង​កល្យាណ គឺអ្នកនាងអម្ពរ ទេវី ដែលកំពុងរស់នៅសហរដ្ឋអាមេរិកហើយទោះ​ជានៅឆ្ងាយ​ពី​គ្នាក្ដី ក៍ទំនាក់ទំនង​របស់អតីតតារាទាំងពីរនៅតែផ្សារភ្ជាប់គ្នាជានិច្ច។

ក្រៅពីកែវ កល្យាណ តារាដែលបណ្ដុះកូនឲ្យស្នងតំណែងមានដូចជាលោកព្រាប សុវត្ថិ,​ហួ ឡាវី និងអ្នកនាងម៉េង កែវពេជ្ជតា ,ចន ច័ន្ទលក្ខិណា ,និងខាត់ សុឃីម ជា​ដើម។​យ៉ាងណារឿងដែលអ្នកនាងកល្យាណ ឈឺ​ក្បាលបំផុត​នោះ​គឺ​កូនស្រីសំណព្វចិត្ត​របស់​នាង​កញ្ញាកែវ ឡាវីញ ហ៊ុំព័ទ្ធទៅដោយ​រឿង​ដែល​គេសង្ស័យនាងស្រលាញ់​ភេទ​ដូចគ្នា ក្រោយ​ឡាវីញ សម្ដែងឈុតពិសេសដោយ​អោប​ថើប​គ្នាក្នុងរឿង”រសជាតិអ្នកមាន”ជាមួយនាងយ៉ា សុ​ផាន់ម៉ៃ ។អតីតតារាភាពយន្ដដ៍ល្បីល្បាញ រូបនេះ បានព្រមានកូនស្រីថាបើសិនជានាង​ហ៊ាន​លួចថត រឿង​ណា​ដែល​មានឈុតស្រីស្រលាញ់ ស្រី (lesbian)ទៀតនោះនាងគ្មានការរា​រែកចិត្តនោះទេពោលគឺ​នឹងឲ្យកូនស្រីឈប់​ពីសិល្បៈភ្លាម​តែ​ម្ដង៕

RELATED ARTICLES