Friday, April 26, 2024
Homeសង្គម និងជីវិតជំងឺបាក់ទឹកចិត្ត ស្រីស្អាតម្នាក់ លេបថ្នាំនិងចងកសម្លាប់ខ្លួន

ជំងឺបាក់ទឹកចិត្ត ស្រីស្អាតម្នាក់ លេបថ្នាំនិងចងកសម្លាប់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ មហាជនពិតជាមានការរន្ធត់ចិត្តជាខ្លាំង ក្រោយពីបានទទួលដំណឹងថា មាននារីរូបស្រស់ស្អាតផូរផង់ វ័យក្មេងម្នាក់ បានចាកចោលគ្រួសារគ្មានថ្ងៃវិលត្រឡប់ដោយសារជំងឺបាក់ទឹកចិត្ត ដោយនាងបានធ្វើអត្តឃាត លេបថ្នាំនិងចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ។

នារីរូបស្រស់ ដែលបានធ្វើអត្តឃាតដោយសារជំងឺបាក់ទឹកចិត្តនោះ មានឈ្មោះស៊ូ ចន្នីសា (ហៅមាស ចាន់នី) អាយុ ២៩ឆ្នាំ មុខរបរលកដូរអនឡាញ រស់នៅរាជធានីភ្នំពេញ។

ក្រោយពេលបានទទួលដំណឹងស្តីពីមរណភាពរបស់នារីរូបស្រស់ខាងលើ មានគណនីហ្វេសប៊ុកបងប្អូន និងមិត្តភក្តិជាច្រើន បានបង្ហោះសារសោកស្ដាយស្រណោះអាឡោះអាល័យគ្រប់គ្នា ដោយបានលើកឡើងថា នារីរងគ្រោះនៅក្មេង រូបស្រស់ស្អាតណាស់ មិនគួរគិតខ្លីបែបនេះសោះ នេះហើយជំងឺបាក់ទឹកចិត្ត ពិតជាសាហាវណាស់។

នារីម្នាក់ ត្រូវជាសាច់ញាតិនារីខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ថា “អាណិតណាស់ តេមកប្រាប់រហូតថា អផ្សុក បបួលដើរលេងរហូត តែបងមិនសូវមានពេលបានជូនដើរ អីឡូវ

ប្អូនទៅចោ​លបងបាត់ ប្អូនអើយ! ហេតុគិតខ្លីយ៉ាងនេះ? រូបរាងស្អាតយ៉ាងនេះ​ មិនគួរណាប្អូនទៅគ្មានថ្ងៃត្រឡប់។ ចូលរួមរំលែកទុក្ខ សុំឲ្យប្អូនទៅដល់ទីស្ងប់សុខ កើតជាតិណាៗ កុំឲ្យអាយុខ្លីដូចជាតិនេះ មានតែពាក្យថាស្តាយស្រណោះ Meas Channy …”។

ចំណែកនារីម្នាក់ទៀត ត្រូវជាប្អូនស្រីរបស់នារីរងគ្រោះខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃដដែលនោះថា “មនុស្សល្អរបស់អូន ហេតុអីក៏បងធ្វើបែបហ្នឹង? បើ ២ថ្ងៃមុន អូនទៅជួប ក៏បងមិនគិតខ្លីដល់ថ្នាក់

ហ្នឹងដែរ។ អូនហាមបងប៉ុន្មានដងហើយរឿងគិតខ្លី ហេតុអីក៏បងទៅចោលអូន? អូនស្រលាញ់បងខ្លាំងណាស់ ដឹងអត់? ប្អូនស្រីមិនដែលទុកបងចោលទេ បងស្រីអូនទុកដូចម៉ែទី២ អូនអ៊ីចឹង អូនបានត្រឹមតែស្អប់ខ្លួនឯង

ដែលអូនមិនបានទៅជួបបងលើកចុងក្រោយ អូនសុំទោសណា my sister Meas Channy ។ ​ជំងឺបាក់ទឹកចិត្ត ពិតជាសាហាវ ហើយចិត្តឆេវឆាវ ក៏រឹតតែសាហាវ”។

គួរបញ្ជាក់ថា តាមប្រភពមិត្តភក្តិ និងសាច់ញាតិរបស់នារីរងគ្រោះខាងលើ បានបង្ហើបឲ្យដឹងថា នារីរងគ្រោះ បានកើតមានជំងឺបាក់ទឹកចិត្ត​ រហូតចុងក្រោយបានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន រួចចងកថែមទៀត បណ្តាលឲ្យស្លាប់ទាំងវ័យក្មេង។

មុនពេលសម្រេចចិត្តធ្វើអត្តឃាត ប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នារីខាងលើបានបង្ហោះរូបភាពកាន់ចង្កូតឡាន​ ក្នុងគណនីហ្វេសប៊ុក របស់នាង ជាមួយសំណេរថា «ផ្លូវ​ដែលត្រូវទៅ ឆ្ងាយណាស់​  បាត់ខ្ញុំទៅ កុំភ្លេចនឹកខ្ញុំផង…»។ បន្ទាប់មក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នាងបានប្តូររូប Profile និង Cover នៃហ្វេសប៊ុក របស់នាង ទៅជាខ្មៅងងឹត ហើយក៏ធ្លាយដំណឹងស្តីពីអត្តឃាតកម្មរបស់នាងតែម្តង៕ ខៀវទុំ

RELATED ARTICLES