ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានសម្រេចផ្តល់ទីតាំងរមណីយ- ដ្ឋានវត្តភ្នំ សម្រាប់ឱ្យក្រុមសិល្បៈជនពិការ មាន ឱកាសបានសម្តែង និងសូមអំពាវនាវកុំឱ្យមាន ការសម្តែងនៅតាមដងផ្លូវ ឬក្នុងទីផ្សារតូចចង្អៀត ដែលអាចបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ និង គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុក កាលពី ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ថា “ថ្ងៃនេះ ខ្ញុំ សប្បាយរីករាយណាស់ ដែលបានមកចូលរួម ក្នុងទិវាជនពិការកម្ពុជាទី១៨ និងទិវាជនពិការ អន្តរជាតិលើកទី៣៤។ ពិធីនេះ គឺយើងបង្ហាញ ពីការគាំទ្រជនពិការ និងរំលឹកអំពីការតស៊ូ ទាមទារសិទ្ធិនៃជនពិការជាង៥លាននាក់ នៅ ក្នុងពិភពលោក។ ចំពោះកម្ពុជា គឺដោយសារ សង្គ្រាម និងរបបវិនាសកម្ម ប៉ុល ពត គឺបាន បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា និងជន- ពិការយ៉ាងច្រើន។ រាជរដ្ឋាភិបាលកម្ពុជា បាន យកចិត្តទុកដាក់ផ្តល់កម្មសិទ្ធិដីធ្លី និងផ្ទះសម្បែង ដើម្បីជួយជនពិការ និងក្រុមគ្រួសារបានទទួល សេវាសង្គមដូចៗគ្នាដោយគ្មានការរើសអើង។
គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ ត្រូវរៀបចំឱ្យជនពិការងាយស្រួលចេញចូលដូច ជាផ្លាកសញ្ញា ជម្រាលរទេះ និងជណ្តើរ៘ ដើម្បីសម្រួលដល់ជីវភាពជនពិការ ខ្ញុំសម្រេច ផ្តល់ទីតាំងរមណីយដ្ឋាន “វត្តភ្នំ” ដែលមាន សន្តិសុខល្អ សម្រាប់ក្រុមជនពិការ មានឱកាស សម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។ ខ្ញុំសូម អំពាវនាវ បងប្អូន កូនក្មួយពិការ កុំទៅសម្តែង នៅតាមដងផ្លូវ ឬនៅក្នុងទីផ្សារតូចចង្អៀតដែល អាចបង្កបញ្ហាសណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ផ្សេងៗ។ ក្មួយៗពិការមិនត្រូវបណ្តោយខ្លួនឱ្យក្លាយជា ឧបករណ៍អាជីវកម្មរបស់អ្នកនៅពីក្រោយខ្នង ឡើយ។ សូមក្មួយៗពិការរួមគ្នា ខ្ញុំនឹងជួយទំនុក បម្រុងឧបករណ៍តន្ត្រីឱ្យបានល្អសមរម្យដល់ ក្មួយៗសម្រាប់សម្តែង។
ខ្ញុំសូមអរគុណក្រសួងស្ថាប័នពាក់ព័ន្ធទាំង អស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំង អង្គការ សមាគម និងវិស័យឯកជននានា ដែល បានចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍ ជនពិការ។ ទន្ទឹមនឹងនេះ សូមបណ្តាញសារព័ត៌- មានជួយផ្សព្វផ្សាយអំពីជនពិការឱ្យបានទូលំ- ទូលាយ រួមទាំងដាក់អក្សរសញ្ញា នៅលើកញ្ចក់ ទូរទស្សន៍ជាដើម។
ខ្ញុំសូមជូនពរបងប្អូនជនពិការទូទាំងប្រទេស បានជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា” ៕
ដោយ៖ ដារិទ្ធ
