Friday, April 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ ប្ដីបាញ់៤គ្រាប់ សម្លាប់ប្រពន្ធ

ភ្លើងប្រចណ្ឌ ប្ដីបាញ់៤គ្រាប់ សម្លាប់ប្រពន្ធ

ភ្នំពេញ ៖ បុរសម្នាក់ ជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅលើគ្រែក្នុងផ្ទះ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ដែលមូលហេតុនៃឃាតកម្មនេះ បណ្តាលមកពីភ្លើងប្រចណ្ឌ។

ស្ត្រីជាប្រពន្ធដែលត្រូវខ្មាន់កាំភ្លើងជាប្តី បាញ់សម្លាប់យ៉ាងឃោរឃៅនោះ​ ឈ្មោះ នូ សុជាតា អាយុ២២ឆ្នាំ ចំណែកជនសង្ស័យជាប្តី ឈ្មោះ ជា អូន អាយុ២៤ឆ្នាំ មុខរបរជាមន្ត្រីយោធា មានលំនៅម្តុំផ្សារដីហុយ ។ ប្តីប្រពន្ធនេះ មានកូនប្រុសម្នាក់ អាយុជាង១ខួប។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចកើតហេតខាងលើ ដោយជនសង្ស័យជាប្តី បានដកកាំភ្លើងខ្លី ម៉ាក K59 បាញ់ប្រពន្ធ ចំនួន ៤គ្រាប់ តែអត់ផ្ទុះចំនួន៣គ្រាប់ និងផ្ទុះ១គ្រាប់ ធ្លុះក្បាលស្ត្រីរងគ្រោះជាប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅលើគ្រែក្នុងផ្ទះតែម្តង។

ប្រភពដដែល បន្តថា ក្រោយការបាញ់សម្លាប់ប្រពន្ធរួច បុរសជាប្តីបានប៉ុនប៉ងបាញ់សម្លាប់ខ្លួដែរ តែមុននឹងបាញ់សម្លាប់ខ្លួន គេរវល់តែសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុក ពីមូលហេតុនៃការសម្រេចចិត្តបាញ់សម្លាប់ប្រពន្ធនេះ ទើបមិនទាន់បានបាញ់សម្លាប់ខ្លួនផង ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរតែម្តង។ ចំណែកសពស្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ មុននឹងប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងស្រ្តីជាប្រពន្ធ បានឈ្លោះទាស់ទែងគ្នា ប្រមាណ ៣ខែមកហើយ រហូតដល់បែកគ្រែទៀតផង ដោយសារតែបុរសជាប្តីប្រចណ្ឌស្ត្រីជាប្រពន្ធជាមួយប្រុសផ្សេង ហើយបុរសជាប្តីបានព្យាយាមលួងលោមអូសទាញប្រពន្ធ ឲ្យត្រូវរ៉ូវគ្នាវិញ តែស្ត្រីជាប្រពន្ធមិនព្រម ទើបចុងក្រោយឈានដល់ការបាញ់សម្លាប់យ៉ាងព្រៃផ្សៃបែបនេះតែម្តង។

សូមបញ្ជាក់ថា ក្រោយពេលបាញ់សម្លាប់ស្ត្រីជាប្រពន្ធ ជនសង្ស័យជាប្តី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ថា «ខ្ញុំមិនមែនមនុស្សអវិជ្ជាទេ តែដោយសារបំពានកុហកក្បត់ៗ សាហាវខ្លាំងពេក នឹកស្មានមិនដល់ខ្ញុំហ៊ានធ្វើ ខ្ញុំគិតហើយគិតទៀត ១ខែមុននឹងខ្ញុំធ្វើ ខ្ញុំប្រាប់ហើយប្រាប់ទៀត តែអ្នកមើលងាយខ្ញុំ ខ្ញុំមិនចង់ទេ តែអ្នកឯងនៅតែបង្ខំខ្ញុំ ខុសហើយនៅខ្លាំងទៀត ដោយសារបុរសម្នាក់ អ្នកបំផ្លាញអនាគតគ្រួសារតូចនេះ»។

បន្ទាប់មកជនសង្ស័យ បានបង្ហោះរូបភាពនិងវីដេអូ ជាមួយប្រពន្ធកូនរបស់ខ្លួន ក្នុងគណនីហ្វេសប៊ុក របស់ខ្លួនដដែល ជាមួយសំណេរថា «សុំទោសម៉ាក់ប៉ាសងខាង កូនមិនចង់ធ្វើអ៊ីចឹងទេ ព្រោះតែក្តីស្រលាញ់ ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំ គេមិនផ្ដល់ឱកាសឲ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថា កុំឱ្យកុហកខ្ញុំ បំពាន។ ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ។ កូនសុំទោសម៉ាក់ប៉ា ខ្ញុំពិបាកធ្វើចិត្តខ្លាំង

ណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេ សូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ ជាមួយគ្នាអស់មួយជីវិត។ កូនសុំទោសម៉ាក់ប៉ា ពូមីង បងប្អូនទាំងអស់ ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំ ផ្តល់ឱ្យ និងថែរក្សាកូនខ្ញុំផង។ កូនសុំទោសម៉ាក់ប៉ា ពូមីង បងប្អូនទាំងអស់ ក្តីស្រលាញ់ ខ្ញុំកាត់ចិត្តមិនបាន»៕ ខៀវទុំ

RELATED ARTICLES