ភ្នំពេញ៖ឆន សុវណ្ណារាជ មិនត្រូវបានបាត់បង់តំណែងដែលកំពុងកាន់Cambodian Idol រដូវកាលទី៤ និងកៅអីជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ខាងមុខនេះទេ ក្រោយអតីតតារាU2 រូបនេះរងការរិះគន់ច្រើនរឿងទម្លាក់បេក្ខជនទុំ សុវត្ថិ វគ្គJudge Audition កាលពីពេលថ្មីៗ។នេះបើយោងតាមអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅហង្សមាសបង្ហើបប្រាប់កាលពីរសៀលថ្ងៃទី១០មិថុនា។អ្វីដែលលោកសុវណ្ណារាជ កាន់តែមានទំនុកចិត្តថាតំណែងដែលលោកកាន់នៅតែមានសុវត្ថិភាពនោះគឺថ្មីៗនេះពេជ្រ សោភា បានចេញមុខសម្ដែងការគាំទ្រចំពោះសុវណ្ណារាជ ថាការងារនោះមិនមែនជារឿងងាយស្រួលនោះទេ ព្រោះនាងធ្លាប់ឆ្លងកាត់ហើយអង្គុយផ្ទៀងស្ដាប់សម្លេងបេក្ខជន១ថ្ងៃជាង១០០នាក់អីចឹងថាតើពិបាកយ៉ាងណាទៅ?

ប៉ុន្ដែអ្វីដែលគេហួសចិត្តត្រង់សារបែកធ្លាយសម្លេងរបស់លោកណុប បាយ៉ារិទ្ធ ដែលនិយាយថាទោះជាបេក្ខជននោះមានសម្លេងពិរោះហើយគណៈកម្មាការនិងទស្សនិកជនស្ដាប់ទៅថាពិរោះដូចគ្នា តែបើគណៈកម្មាការមិនពេញចិត្តមិនចុចYes នោះគឺជាសិទ្ធរបស់គណៈកម្មាការ ។ត្រង់ចំណុចនេះគេអាចយល់បានថាលោកប៉ាយ៉ារិទ្ធ ក៍មិនខុសពីសោភា ដែរពោលគឺហាក់មានបំណងការពារលោកសុវត្ថិរាជ ប៉ុន្ដែសម្រាប់អ្នកមានសម្លេងពិរោះបើប៉ៈគណៈកម្មាការមានអារម្មណ៍មិនល្អ មិនពេញចិត្តគេតើឲ្យបេក្ខភាពាំងនោះសង្ឃឹមលើអ្វីទៅ?

គូរបញ្ជាក់ថាឆន សុវណ្ណារាជ បានឈជើងនៅហង្សមាសរយៈពេល១៥ឆ្នាំ(២០០៧-២០២២)ហើយ ដែលអតីតអ្នកចម្រៀងU2 ឬCB រូបនេះមានយ៊ីអ៊ុនល្អជាងគេគឺនៅឆ្នាំដំបូងដែលមានបទចម្រៀងល្បីៗចេញជាបន្ដបន្ទាប់។តែតាំងពីលោកខែម ប៊ុនថៃ ទៅដល់ហង្សមាសដោយមានបងប្រុសចាំជួយធ្វើបទឲ្យនៅក្រោយខ្នង នោះធ្វើឲ្យលោករាជ ហាក់ចុះខ្សោយជាងមុន។តែលោកនៅតែត្រូវបានថៅកែហង្សមាសផ្ដល់ទំនុកចិត្តឲ្យកាន់តំណែងធំ២ព្រមគ្នាក្នុងនាមជាគ្រូបង្វឹក(Coach)និងគណៈកម្មាការ(Judge)Cambodian Idol និងThe Voice Cambodia រួមទាំងតំណែងតួឯកភាពយន្ដរឿង”សិសិររដូវក្នុងបេះដូង”និងរឿង”ចំណតថ្មី នៃសុភមង្គល”ទើបធ្វើឲ្យតារាមានរោមទ្រូងច្រើនរូបនេះនៅតែស្ថិតក្នុងចំណោមតារាសំខាន់របស់ផលិតកម្មធំនេះ។ប៉ុន្ដែរយៈពេលជិត១០ឆ្នាំចុងក្រោយនេះរឿងស្នេហារបស់លោកសុវណ្ណារាជ និងនិស្សិតស្រីនៅអាមេរិកបានស្ងប់ស្ងាត់ទាំងស្រុង តែបែជាមានព័តមានថាលោករាជ កាន់តែមានមន្ដស្នេហ៍មិនធម្មតា ព្រោះទាំងស្រីនិងប្រុសតាមស្នេហ៍លោកព្រមគ្នាទៅវិញ៕

