Tuesday, November 19, 2024
Homeព័ត៌មានជាតិមេបក្ស​ប្រឆាំង​ថា សម​ភាគី ៖ សម រង្ស៊ី​- ហ៊ុន សែន កឹម សុខា​-​ស ខេង

មេបក្ស​ប្រឆាំង​ថា សម​ភាគី ៖ សម រង្ស៊ី​- ហ៊ុន សែន កឹម សុខា​-​ស ខេង

ភ្នំពេញ ៖ បន្ទាប់ពីលោកកឹម សុខា ត្រូវ បានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោស ឱ្យ ហើយគណបក្សប្រឆាំងបានស្នើដាក់ជា បេក្ខភាពជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ សំឡេងភាគតិចនៅរដ្ឋសភា ជំនួសលោកសម រង្ស៊ី ប្រធានគណបក្សដែលនិរទេសខ្លួននៅក្រៅ ប្រទេសនោះ លោកសម រង្ស៊ី ប្រធានគណ- បក្សសង្គ្រោះជាតិ បានប្រកាសថា លោកនៅ តែជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ហើយសមភាគីរបស់លោកគឺ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ចំណែក លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលសមភាគីរបស់លោកកឹម សុខា គឺ សម្តេច ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្តាញសង្គមធ្វីតធើរ (Twitter) លោកសម រង្ស៊ី ដែលកំពុងបន្តនិរទេសខ្លួននៅ ប្រទេស បានអះអាងថា ក្នុងនាមលោកជា ប្រធានគណបក្សប្រឆាំង ដែលមានអាសនៈ នៅរដ្ឋសភា លោកនៅតែមានតួនាទីជាប្រធាន ក្រុមមតិភាគតិចនៅរដ្ឋសភា និងជាដៃគូសន្ទនា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។ ចំណែកលោកកឹម សុខា ក្លាយជាដៃគូសន្ទនារបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងគណនី បណ្តាញសង្គមធ្វីតធើររបស់លោក កាលពីថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ២០១៦ ថា ក្នុងនាមប្រធាន គណបក្សសង្គ្រោះជាតិ, ខ្ញុំនៅតែជាប្រធានក្រុម ភាគតិច (ដូចដែលបានបញ្ជាក់នៅក្នុងបទបញ្ជា- ផ្ទៃក្នុងរបស់រដ្ឋសភា)។ សមភាគីរបស់ខ្ញុំ គឺលោក ហ៊ុន សែន”។

sar-kheng-kem-sokha_1

លោកសម រង្ស៊ី បានសរសេរនៅក្នុងបណ្តាញ សង្គមដដែលនោះទៀតថា ក្នុងនាមជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានក្លាយជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ។ សមភាគីគណបក្ស ប្រជាជនកម្ពុជា របស់លោកកឹម សុខា គឺលោក ស ខេង”។

មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ជាច្រើនក៏បានសម្តែងការចាប់អារម្មណ៍ចំពោះ សំណេររបស់លោកសម រង្ស៊ី ខាងលើនេះដែរ។ ក្នុងនោះ លោកអេង ឆៃអ៊ាង ប្រធានគណៈ- កម្មាធិការនាយក និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល ព្រមទាំងជាប្រធានគណៈកម្មការ ទី១នៃរដ្ឋសភា បានបញ្ជាក់ថា សំណេររបស់ លោកសម រង្ស៊ី តាម ទឹតិតរេ នោះ គឺទាក់ទងនឹងការផ្លាស់ប្តូរថ្នាក់ដឹកនាំតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ។

លោកអេង ឆៃអ៊ាង បានសរសរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៦ ទាក់ទងនឹងគោលជំហរបស់លោក សម រង្ស៊ី ដែលបានអំពាវនាវទៅកាន់អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិថា “សម រង្ស៊ី ៖ ចាប់ពី ពេលនេះទៅ ស្ថានការណ៍នយោបាយនៅប្រទេស កម្ពុជា នឹងមានវិវត្តន៍លឿន សូមបងប្អូនប្រជា- ពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំង អស់ តាំងស្មារតីឱ្យបានរឹងមាំ និងបន្តការជឿ ទុកចិត្តការសាមគ្គីភាព និងការចាប់ដៃគ្នារបស់ ខ្ញុំ និងលោកកឹម សុខា ក្នុងការដឹកនាំនាវា សង្គ្រោះជាតិ ឆ្ពោះទៅរកការដឹកនាំប្រទេស នាំ មកនូវការផ្លាស់ប្តូរជាវិជ្ជមាន នាពេលដ៏ខ្លីខាង មុខ”។

លោកអេង ឆៃអាង បានលើកឡើងថា ការកែសម្រួលសមាសភាពថ្នាក់ដឹកនាំតំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ ដោយដាក់លោក កឹម សុខា ជាប្រធានជំនួសលោកសម រង្ស៊ី នៅពេលនេះ គឺដើម្បីងាយស្រួលក្នុងការប្រើ- ប្រាស់យន្តការសភា ក្នុងការជជែកពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំតំណាងរាស្ត្រគណ- បក្សកាន់អំណាច មានភាពប្រក្រតីឡើងវិញ បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានបាត់បង់សិទ្ធិជាតំណាងរាស្ត្រ និងជាប់ទោស រស់និរទេសឯក្រៅប្រទេសមិន អាចវិលចូលស្រុកបាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៦ គណបក្សសង្គ្រោះជាតិ បានធ្វើលិខិត គោរពជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សុំកែសម្រួលសមាស ភាពថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះ- ជាតិ យោងតាមប្រការ ៤៨ថ្មី (បី) នៃបទ- បញ្ជាផ្ទៃក្នុងរដ្ឋសភា។

លិខិតរបស់គណបក្សសង្គ្រោះជាតិ លេខ ១៨២៨,១៦ គ ស ជ  ដែលចុះហត្ថលេខាដោយ លោកកឹម សុខា ប្រធានស្តីទី បានបញ្ជាក់ថា “គណបក្សសង្គ្រោះជាតិ សូមកែសម្រួលសមាស- ភាពថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្ស សង្គ្រោះជាតិ ដែលមានសមាសភាពដូចខាង ក្រោម ៖

១-ឯកឧត្តមកឹម សុខា ប្រធាន

២-ឯកឧត្តមយឹម សុវណ្ណ អនុប្រធាន

៣-ឯកឧត្តមយ៉ែម បុញ្ញឫទ្ធិ អនុប្រធាន

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេចប្រធាន មេត្តាពិនិត្យ និងរៀបចំតាម នីតិវិធី ដោយអនុគ្រោះ”។

ដោយឡែក សម្រាប់សមាសភាពថ្នាក់- ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាប្រជាជន កម្ពុជា ឬក្រុមមតិភាគច្រើននៅរដ្ឋសភា មាន រួចស្រេចហើយ គឺសម្តេចឧបនាយករដ្ឋមន្ត្រីស ខេង ជាប្រធាន លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ ជាអនុប្រធាន និងលោកស្រីឧបនាយក- រដ្ឋមន្ត្រីម៉ែន សំអន ជាអនុប្រធាន។

យោងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះ- រាជាណាចក្រកម្ពុជា ត្រង់ប្រការ៤៨ថ្មី (បី) បានចែងថា “តំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា ចាប់ពី៥ (ប្រាំ) រូបឡើងទៅត្រូវរៀបចំថ្នាក់ដឹកនាំតំណាង- រាស្ត្រនៃគណបក្សនយោបាយតាមគណបក្ស នយោបាយនីមួយៗ ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សនយោបាយដែលមានសមាសភាព យ៉ាងច្រើន៣ (បី) រូប ដោយត្រូវមានប្រធាន ១ (មួយ) រូប។ បញ្ជីរាយនាមរបស់ថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សនយោបាយ ត្រូវផ្ញើ ជូនប្រធានរដ្ឋសភា។ ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សយោបាយ មានភារកិច្ចដូចខាង- ក្រោម ៖

-ធ្វើការដឹកនាំតំណាងរាស្ត្ររបស់គណបក្ស ដើម្បីធ្វើឱ្យការងារពាក់ព័ន្ធទាំងឡាយបានប្រព្រឹត្ត ទៅ ស្របតាមកម្មវិធីនយោបាយនិងគោលការណ៍ នានារបស់គណបក្ស។

-ធ្វើការសម្របសម្រួលជាមួយថ្នាក់ដឹកនាំ តំណាងរាស្ត្រគណបក្សនយោបាយដែលមាន អាសនៈក្នុងរដ្ឋសភា ដើម្បីធ្វើឱ្យការងារពាក់ព័ន្ធ ទាំងឡាយបានប្រព្រឹត្តទៅដោយរលូន និង ធានាបាននូវផលប្រយោជន៍របស់ជាតិ និង ប្រជាពលរដ្ឋ។

រដ្ឋសភា ត្រូវផ្តល់ឱ្យថ្នាក់ដឹកនាំតំណាង- រាស្ត្រនៃគណបក្សនយោបាយនូវមធ្យោបាយ សមស្រប ដើម្បីថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃ គណបក្សនយោបាយបំពេញតួនាទីនិងភារកិច្ច របស់ខ្លួនបានល្អ នៅក្នុងរដ្ឋសភា ។

ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្ស នយោបាយក្រៅរដ្ឋាភិបាល ដែលមានអាសនៈ ក្នុងរដ្ឋសភា ចាប់ពី២៥ (ម្ភៃប្រាំ) ភាគរយឡើង ទៅ មានឈ្មោះហៅថា ប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិច ជាគូ សន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទង ទៅនឹងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមមតិ ភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។

អាសនុក្រមនៃក្រុមតំណាងរាស្ត្រ ត្រូវ រៀបចំជាក្រុមៗតាមគណបក្សនយោបាយ ពីមុខ ទៅក្រោយ។ ក្រុមនីមួយៗ ត្រូវមានសមាជិក យ៉ាងតិច១០រូប។ តំណាងរាស្ត្រមួយរូប អាច ចូលជាសមាជិករបស់ក្រុមតែមួយប៉ុណ្ណោះ។ ក្រុមនីមួយៗ  ត្រូវមានប្រធានមួយរូប អនុប្រធាន មួយរូប។ គណបក្សនយោបាយណាមានអាសនៈ តិចជាងដប់ ត្រូវជ្រើសរើសក្រុមណាមួយដែល ខ្លួនពេញចិត្តនៅជាមួយ។ បញ្ជីរាយនាមរបស់ ក្រុមតំណាងរាស្ត្រនៃគណបក្សនយោបាយ ត្រូវ ផ្ញើជូនប្រធានរដ្ឋសភា៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES