Wednesday, November 27, 2024
Homeព័ត៌មានជាតិថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022 (Thai Franchise Day 2022) ឱកាសខាងធុរកិច្ចសម្រាប់ប្រជាជនកម្ពុជា ងាយស្វែងយល់ ដើមទុនតិច ធុរកិច្ចរីកចំរើនលឿន

ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022 (Thai Franchise Day 2022) ឱកាសខាងធុរកិច្ចសម្រាប់ប្រជាជនកម្ពុជា ងាយស្វែងយល់ ដើមទុនតិច ធុរកិច្ចរីកចំរើនលឿន

• លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ​នៃក្រសួង​ពាណិជ្ជកម្មថៃ (DITP)​ បានថ្លែងថា កម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022 ដែលនឹងរៀបចំឡើងនៅថ្ងៃទី 24 ខែមិថុនា ឆ្នាំ2022 នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ  (Hyatt Regency Phnom Penh) នឹងមានធុរកិច្ចហ្វ្រេនឆាយថៃ ច្រើនជាង 10 ក្រុមហ៊ុន មកធ្វើបទបង្ហាញធុរកិច្ច​ជូនដល់អ្នកធុរកិច្ចកម្ពុជា ដែលក្នុងនោះមានធុរកិច្ចជាច្រើនប្រភេទដូចជា ធុរកិច្ចភោជនីយដ្ឋាន/ភេសជ្ជៈ និងធុរកិច្ចសាលាបង្រៀនភាសា ដែលធុរកិច្ចទាំងនោះសុទ្ធសឹងតែបានទទួលជោគជ័យ​នៅប្រទេសថៃរួចមកហើយ។

• ការរៀបចំកម្មវិធីនាលើកនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសវិនិយោគឱ្យសមស្រប​តាមតម្រូវការ ដែលជាធុរកិច្ចងាយស្វែងយល់ ចំណាយដើមទុនតិច ព្រមទាំងមានម្ចាស់ហ្វ្រេនឆាយជួយមើលការខុសត្រូវ  និងណែនាំពីកិច្ចដំណើរការធុរកិច្ចរបស់លោកអ្នកដើម្បីឱ្យទទួលបានជោគជ័យ។

លោក នីរៈវ៉ាត់ រង្ស៊ីកាន់ចានៈ បានថ្លែងដូច្នេះ។

• អាស្រ័យហេតុនេះ សម្រាប់អ្នកធុរកិច្ចដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022 សូមទំនាក់ទំនងក្រុមការងាររៀបចំ តាមរយៈទូរស័ព្ទលេខ 076 6666 618 / 015 667 666 ។

DITP កំណត់ចំនួនអ្នកចូលរួមក្នុងកម្មវិធី Thai Franchise Day 2022 ។ លោកអ្នកអាចទំនាក់ទំនងដើម្បីចុះឈ្មោះបាន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2022 ។

DITP នឹងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ជូនដល់លោកអ្នក ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីនេះ ដោយមិនគិតថ្លៃ ។

កម្មវិធីនេះរៀបចំដោយ DITP , អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ។

RELATED ARTICLES