ភ្នំពេញ ៖ ត្រីរៀល ដែលមានឈ្មោះជា ភាសាអង់គ្លេសថា Small mud carps និង ឈ្មោះវិទ្យាសាស្ត្រ Henicorhynchus entmema and H.siamensis គឺជាប្រភេទត្រី ដ៏សំខាន់បំផុតក្នុងលក្ខណៈពាណិជ្ជកម្ម នៅ ក្នុងប្រទេសកម្ពុជា។

បើយោងតាមគម្រោងអច្ឆរិយភាពទន្លេ មេគង្គ (Wonders of the Mekong) ត្រីទាំងពីរ ប្រភេទនេះ ក៏មានសារៈសំខាន់ផងដែរចំពោះ អេកូឡូស៊ី នៃអាងទន្លេមេគង្គ និងសន្តិសុខស្បៀង សម្រាប់ប្រជាជនរស់នៅក្នុងតំបន់។

ការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវ ជ្រាវនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានវិភាគលើរបាយត្រីពីរប្រភេទនេះ នៅ ទូទាំងប្រទេសកម្ពុជា ដោយផ្អែកលើកំណត់ត្រា ផលចាប់ត្រី ដែលប្រមូលបានពីទីតាំងចំនួន២២ ចាប់ពីឆ្នាំ២០០៧ ដល់២០១៥។ ការសិក្សា បានបង្ហាញថា សត្វត្រីទាំងពីរប្រភេទនេះ សម្បូរនៅតាមទីតាំងខុសៗគ្នា ហើយក៏ធ្លាក់ ចុះ និងនៅមានស្ថិរភាពនៅកន្លែងខុសគ្នា ផ្សេងៗទៀត។

លទ្ធផលនៃការសិក្សា សង្កត់ធ្ងន់ពីរបៀប គ្រប់គ្រងត្រីពីរប្រភេទនេះ ដើម្បីគាំទ្រដល់ ប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខស្បៀងក្នុងតំបន់។ ជាពិសេស ការគ្រប់គ្រងជលផល និងការធ្វើ ផែនការអភិរក្ស គួរតែផ្តោតលើតំបន់ដែល

សម្បូរត្រី តាមប្រភេទនីមួយៗ (ឧ. ទីតាំង មួយចំនួននៅក្នុងទន្លេសាប និងខ្សែទឹកទន្លេ មេគង្គមេ ចំពោះត្រី H.entmema និងកន្លែង មួយចំនួន នៅតំបន់ដីសណ្តទន្លេមេគង្គ និង តំបន់ភាគខាងត្បូងនៃបឹងទន្លេសាប សម្រាប់ត្រីរៀលតុប H. siamensis) ហើយគួរតែគាំទ្រ ដល់ជម្រកសំខាន់ៗ ដូចជាការរក្សាលំហូរទឹក តាមរដូវ ដែលអាចព្យាករបាននៅក្នុងអាងទន្លេមេគង្គក្រោម៕