ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសនៅក្នុង សម័យប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ថា លោកកឹម សុខា ប្រធានស្តីទី គណបក្សប្រឆាំង ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ហើយត្រូវបាន រដ្ឋសភាប្រកាសទទួលស្គាល់ជាប្រធានក្រុមមតិ ភាគតិចនៅរដ្ឋសភានោះ គឺជាដៃគូសន្ទនារបស់ សម្តេច សម្រាប់កិច្ចការងារប្រទេសជាតិ ជំនួស លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋ- មន្ត្រីហ៊ុន សែន ខាងលើនេះ ហាក់ឆ្លើយតប ភ្លាមៗ ទៅនឹងការអះអាងរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និរទេសនៅ ប្រទេស ដែលបានប្រកាសតាមរយៈបណ្តាញ សង្គមធ្វីតធើរ 9ទឹតិតរេប នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ថា លោកនៅតែមានតួនាទីជា ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា និងជាដៃគូ សន្ទនារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ចំណែក លោកកឹម សុខា ក្លាយជាដៃគូសន្ទនារបស់ សម្តេចឧបនាយករដ្ឋមន្ត្រីស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ប្រកាសថា ចាប់ពីថ្ងៃនេះតទៅលោកកឹម សុខា ជាដៃគូសន្ទនាជាមួយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង ចំពោះកិច្ចការរដ្ឋសភា ហើយក៏ជា ដៃគូសន្ទនារបស់សម្តេចចំពោះកិច្ចការប្រទេស ជាតិ ដូច្នេះស្នើសុំកុំឱ្យមានក្រុមណា មួយបក- ស្រាយច្រឡំផ្ទុយពីខ្លឹមសារមាត្រា៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍នៅក្នុងអង្គសភាថា “ដល់ពេលធានា ថា អ្វីដែលសម្តេចប្រធាន ធ្វើការសម្រេចតែង- តាំងនេះត្រឹមត្រូវ ខ្ញុំសូមអាន និងបកស្រាយឱ្យ បានច្បាស់ ទៅលើមាត្រាទី៤៨ បាននិយាយថា ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សនយោ- បាយក្រៅរដ្ឋាភិបាល ដែលមានអាសនៈ ក្នុង រដ្ឋសភា ចាប់ពី២៥ (ម្ភៃប្រាំ) ភាគរយឡើង ទៅមានឈ្មោះហៅថា ប្រធានក្រុមមតិភាគតិចនៅ រដ្ឋសភា។ ប្រធានក្រុមមតិភាគតិច ជាគូសន្ទនា ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅ នឹងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមមតិភាគ តិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។ នៅទីនេះ អត្ថបទនេះបានបញ្ជាក់ច្បាស់ថា លុះត្រាមនុស្ស នោះត្រូវបានតែងតាំងធ្វើជាប្រធានក្រុមតំណាងរាស្ត្រសិន ទើបមានសិទ្ធិធ្វើជាប្រធានក្រុមមតិ ភាគតិច។ អ៊ីចឹងទេ ឆ្លងកាត់តាមប្រកាសតែង- តាំងនេះ នៅក្នុងមាត្រាទី៤៨នេះ មិនតម្រូវ ឱ្យមានមនុស្ស២នាក់ កាន់តំណែង២ដាច់ ដោយ ឡែក ប្រធានក្រុមមតិភាគតិចម្នាក់ និងប្រធាន ក្រុមតំណាងរាស្ត្រម្នាក់នោះទេ។ អ៊ីចឹងបានទេ ព្រឹកនេះ ខ្ញុំមានគោលដៅថា ប្រសិនបើមិន អាចទទួលនូវការតែតាំងនេះបាន គឺមានតែវិធី ដែលត្រឡប់មកធ្វើវិសោធនកម្មមាត្រាទី៤៨ (បី) ដោយដកចេញទាំងអស់នូវតួនាទីទាំង- ឡាយ ហើយវិលត្រឡប់ទៅ៤៨ (ពីរ) វិញ តែ ប៉ុណ្ណឹងទេ។ ប៉ុន្តែក៏ជាការល្អដែរ ដែលឥឡូវ នេះ ឯកឧត្តមកឹម សុខា ក៏បានបញ្ជាក់ ឥឡូវ ឯកឧត្តមនឹងក្លាយទៅជាដៃគូរបស់សម្តេចក្រឡា ហោម ស ខេង ក្នុងឋានៈជាប្រធាន នៃក្រុម- តំណាងរាស្ត្រ ហើយធ្វើជាដៃគូរបស់ខ្ញុំ ក្នុងឋានៈ ពិគ្រោះពិភាក្សាលើបញ្ហាប្រទេសជាតិ ដែល ត្រូវទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី។ ដូច្នេះ ខ្ញុំគិតថា មិនមានអ្វីកើតឡើងនោះទេ តែគ្រាន់- តែបញ្ជាក់ជូនសាធារណមតិឱ្យបានច្បាស់ និង កុំមានការបកស្រាយខុសទៅលើអត្ថបទដែល យើងបានធ្វើការយោគយល់ ព្រោះអត្ថបទនេះ ខ្លួនខ្ញុំជាអ្នកតាក់តែងជូនតែម្តង ហើយខ្ញុំតាក់- តែងដើម្បីឱ្យឯកឧត្តមសម រង្ស៊ី មានការយោគ- យល់ កាលពីពេលនោះ ហើយគ្រប់គ្រងបក្ស ឱ្យបាន។ ការរៀបចំ ឯកឧត្តមអេង ឆៃអ៊ាង នៅចាំទេ? រៀបចំនៅក្នុងបន្ទប់ការងារបស់ខ្ញុំ នៅក្នុងរដ្ឋសភា ហើយប្រគល់ជូនគណៈកម្មការ នីតិកម្ម ដើម្បីបញ្ចូលទៅក្នុងនេះ រាប់ទាំងមធ្យោ- បាយ និងជំនួយការ។ អ៊ីចឹង ទេ គឺសុំសាធារណ- មតិ ក៏ដូចជាការភ័ន្តច្រឡំណាមួយ មានការបក- ស្រាយខុស ក្នុងប៉ុន្មានសិបម៉ោងនេះ គឺសុំមេត្តា បញ្ឈប់ការនិយាយខុសថា ប្រធានរដ្ឋសភា ធ្វើ នេះមិនត្រឹមត្រូវ ព្រោះថា ដល់ស្នើសុំទៅប្រធាន ក្រុមតំណាងរាស្ត្រ ហេតុអីបានទទួលស្គាល់ជា ប្រធានសំឡេងភាគតិច? នេះជាស្វ័យប្រវត្តិ នៅក្នុងអត្ថបទនេះតែម្តង ប្រសិនបើមានការ បកស្រាយខុសគ្នា ខ្ញុំស្នើសុំឱ្យមានការធ្វើវិសោធន- កម្មលុបចោលទាំងអស់ ហើយវិលទៅរកមាត្រា ៤៨ (២) នេះ”។
មានការកត់សម្គាល់ដែរថា នៅខណៈសម័យ ប្រជុំពេញអង្គរដ្ឋសភា កំពុងដំណើរប្រជុំពិភាក្សា លើច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ នាថ្ងៃដដែល នោះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លៀត ជួបជួបជជែកគ្នានៅក្នុងបន្ទប់ដាច់ដោយឡែក មួយ ក្នុងនាមជាដៃគូសន្ទនា។
លោកកឹម សុខា បានថ្លែងនៅក្នុងអង្គសភា ថា ក្នុងការពិភាក្សាផ្ទាល់ជាមួយសម្តេចនាយក- រដ្ឋមន្ត្រីហ៊ុន សែន គឺបានរកបានរកឃើញគំនិត រួមមូយចំនួន សម្រាប់ការឯកភាពជាតិ។ ជា- មួយនោះ លោកក៏បានបញ្ជាក់ដែរថា តំណែង តួនាទី មិនសំខាន់សម្រាប់រូបលោកទេ តែអ្វីដែល សំខាន់ គឺត្រូវធ្វើយ៉ាងណា នាំមកនូវឯកភាព ជាតិ និងប្រយោជន៍សម្រាប់ជាតិ។
លោកកឹម សុខា មានប្រសាសន៍ថា “ថ្ងៃ នេះ ដូចសម្តេចនាយកបានជម្រាបហើយថា ការដែលវិលមកចូលរួមក្នុងរដ្ឋសភា ចាប់ផ្តើម ឡើងវិញនេះ គឺក្រោយអំពីខ្ញុំបានពិភាក្សាបញ្ហា កិច្ចការមួយចំនួន ពីរឿងបញ្ហាប្រទេសជាតិ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយ យើងបានរកឃើញនូវចំណុចរួមខ្លះៗពីការបង្រួប- បង្រួមជាតិ ឯកភាពជាតិ ដើម្បីឱ្យមានស្ថិរភាព សន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ យើង ដល់ប្រជាពលរដ្ឋយើង។ ដូច្នេះហើយ បានជាថ្ងៃនេះ យើងនៅទីនេះ ដើម្បីធ្វើដំណើរ ឆ្ពោះទៅរកគោលដៅ អ្វីដែលជាការខ្វះខាត ឬការខ្វែងគំនិតគ្នា វាជាការធម្មតាទេ នៅក្នុង សង្គមប្រជាធិបតេយ្យ ហើយគណបក្ស២នេះ គឺមួយជាគណបក្សក្នុងរដ្ឋាភិបាល មួយជាគណ- បក្សក្រៅរដ្ឋាភិបាល។ អ៊ីចឹងតែងតែមាន ឬ អាចមានមតិស្របគ្នា អាចមានមតិផ្ទុយគ្នាជា ការធម្មតា។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើទៅមុខ ទៀត គឺស្វែងរកឯកភាពជាតិ ដើម្បីឱ្យជាតិ យើងបានរីកចម្រើន ហើយការរិះគន់ ការទិតៀន យ៉ាងណាមកលើគោលជំហរ ឬការធ្វើការងារ បស់ខ្ញុំផ្ទាល់ ក៏ដូចជាគណបក្សសង្គ្រោះជាតិ យើងខ្ញុំសូមស្វាគមន៍ក្នុងគោលដៅស្ថាបនាប្រកប ទៅដោយសីលធម៌ សេចក្តីថ្នូរ គឺចៀសវាងនូវ ការជេរប្រមាថ លាបពណ៌ ដែលនាំឱ្យមានការ ឈឺចាប់ នាំឱ្យមានការបែកបាក់សង្គម។ នេះជា អ្វីដែលខ្ញុំបានជជែកជាមួយសម្តេចនាយករដ្ឋ- មន្ត្រីរួចហើយៗយើងនាំគ្នាព្យាយាមធ្វើការងារ នេះ ឱ្យបានសម្រេចដល់គោលដៅដែលយើង ចង់បានទាំងអស់គ្នា។ ចំពោះតំណែង តួនាទី មុខងារ វាគ្រាន់តែជាមធ្យោបាយសម្រាប់យើង ធ្វើដំណើរទៅរកផ្លូវនោះទេ។ ដូច្នេះបើសិនជា តួនាទីធំប៉ុនណាក៏ដោយ ខ្ពស់ប៉ុនណាក៏ដោយ តែបើយើយដើរខុសគោលដៅដែលយើងចង់ បានជាមួយគ្នាហ្នឹងក៏វាអត់អាចជោគជ័យដែរ។ ដូច្នេះថ្ងៃនេះ ខ្ញុំសូមអរគុណដល់អង្គសភាទាំង- មូលដែលបានសម្រេចចិត្ត ហើយយើងនឹងបន្ត ធ្វើការជាមួយគ្នាក្នុងក្របខ័ណ្ឌធ្វើការជាមួយ គ្នាដោះស្រាយបញ្ហាខ្មែរនិងខ្មែរ ដែលខ្ញុំបាន ឯកភាពជាមួយសម្តេចនាយកហើយថា យើង ត្រូវតែដោះស្រាយខ្មែរនិងខ្មែរ ពីព្រោះយើង បានធ្លាប់មានពិសោធន៍ច្រើនឆ្នាំមកហើយ ក្នុង បញ្ហាដែលយើងមានទំនាស់ធំៗ រហូតដល់យើង សង្គ្រាមផង ប៉ុន្តែទីបញ្ចប់ គឺខ្មែរនិងខ្មែរអង្គុយ និយាយជាមួយគ្នា ហើយថ្ងៃនេះ ជាថ្ងៃចាប់- ផ្តើម យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើម៉េច កុំឱ្យមានការរំខានណាមួយដែលធ្វើឱ្យដំណើរ- ការរបស់យើងអត់ដល់គោលដៅរបស់យើង។ អ៊ីចឹងខ្ញុំសុំបងប្អូនជនរួមជាតិខ្មែរទាំងអស់ លោក មេត្តារង់ចាំមើល សូមលោកចូលរួមជាមួយយើង ខ្ញុំ ដើម្បីធ្វើដំណើរទៅដល់នូវគោលដៅមួយ ឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋយើង”។
ចំណែកលោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅ- ប្រទេសបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ លោក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ថា “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់គឺភាព ទៀងត្រង់ និងភាពថ្លៃថ្នូររបស់យើងម្នាក់ៗ។
ខ្ញុំយល់ព្រមធ្វើអ្វីៗទាំងអស់ឱ្យតែប្រទេសជាតិយើងបាននៅគង់វង្សនិងឆ្ពោះទៅរកភាពរុង- រឿង។ គេបណ្តេញខ្ញុំពីរដ្ឋសភាគេដកអភ័យ ឯកសិទ្ធិ គេកាត់ទោសឱ្យជាប់ពន្ធនាគារ គេចេញ ដីកាចាប់ខ្លួនគេហាមឃាត់ និងរារាំងមិនឱ្យវិល ត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយ រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាម តែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ”។
កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ក៏បានចេញសេចក្តីប្រកាសទទួល ស្គាល់ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្ស សង្គ្រោះជាតិ តាមការស្នើសុំរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែល ក្នុងនោះ មានលោកកឹម សុខា ជាប្រធាន លោក យឹម សុវណ្ណ ជាអនុប្រធាន និងលោកយ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។
សេចក្តីប្រកាសនោះ បានទទួលស្គាល់ លោកកឹម សុខា ជាប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា ឋានៈស្មើនាយករដ្ឋមន្ត្រី ជំនួស លោកសម រង្ស៊ី ដែលបានបាត់បុព្វសិទ្ធិជាតំណាង រាស្ត្រ។
គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំពេញ- អង្គលើកទី៧ នីតិកាលទី៥ នៃរដ្ឋសភា កាល ពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៥ ដែលមាន៣ជំពូក១២ មាត្រា និងការបោះឆ្នោតអនុម័តដាក់បេក្ខភាព លោកសួន រីដា ជំនួសលោកប៉ែន សុវណ្ណ តំណាង- រាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ គណបក្សសង្គ្រោះ- ជាតិ ដែលទទួលមរណភាព ដោយមានការចូល រួមពីតំណាងរាស្ត្រទាំង២គណបក្ស។ ក្នុងនោះមាន វត្តមានសម្តេចហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល និងលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ផងដែរ ។
ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ នោះ បានផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាល បន្តអនុវត្តនូវកម្មវិធីគោលនយោបាយរបស់ខ្លួន ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការបន្តពង្រឹង សុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងលើក- កម្ពស់កម្រិតជីវភាពប្រជាជនប្រសើរឡើង។ បច្ចុប្បន្ន ប្រជាជនបានរស់នៅយ៉ាងសុខដុម- រមនា ក្នុងសន្តិភាព សេរីភាព និងសន្តិសុខពេញ លេញ ហើយកំពុងតែរួមសាមគ្គីគ្នាបោះជំហាន ទៅមុខលើមាគ៌ានៃការអភិវឌ្ឍ បណ្តុះបណ្តាល ជំនាញ ឯកទេស សិក្សាធិការ ស្រាវជ្រាវ ដើម្បី កសាងធនធានមនុស្សមួយដ៏មានសក្តានុពល ក្នុងបរិបថសមាហរណកម្មនិងទំនើបកម្មបច្ចុប្បន្ន។ ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា សម្រេចបាន កំណើនសេដ្ឋកិច្ចថេរ ជាមធ្យមក្នុងរង្វង់ ៧5 និងបានផ្លាស់ប្តូរចំណាត់ថ្នាក់ពីប្រទេសចំណូល មធ្យមកម្រិតទាបទៅជាប្រទេស ចំណូលមធ្យម កម្រិតមធ្យមនឹងមានមហិច្ឆតា ប្រែក្លាយចំណាត់ ខ្លួនទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ឆ្នាំ២០១៦នេះ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់៧,១5 អត្រានៃភាពក្រីក្រនឹងត្រូវបានកាត់បន្ថយនៅ ក្រោម ១៣5 កម្រិតជីវភាព រស់នៅរបស់ ប្រជាជនទូទៅ ត្រូវបានលើកកម្ពស់ពីមួយឆ្នាំ ទៅមួយឆ្នាំ។
ដោយឡែក ទាក់ទងដល់ការដាក់បេក្ខភាព លោកសួន រីដា ជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ស្ពឺ ជំនួសលោកប៉ែន សុវណ្ណ ដែលទទួល មរណភាពនោះ អង្គសភាទាំងមូល ដែលមាន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ៦៥សំឡេង និងតំណាងរាស្ត្រមកពីគណបក្ស សង្គ្រោះជាតិ ចំនួន៣៩សំឡេងនោះ ក៏បានបោះ- ឆ្នោត គាំទ្រផ្តល់សចក្តីទុកចិត្តទាំងស្រុង ឱ្យលោក សួន រីដា ក្លាយជាតំណាងរាស្ត្រពេញសិទ្ធិ នៅ ពេលនោះ៕
ដោយ ៖ កុលបុត្រ