Thursday, April 25, 2024
Homeព័ត៌មានជាតិកូនក្រមុំទៅរៀនបាត់២ថ្ងៃ ឪប្តឹងប៉ូលិស

កូនក្រមុំទៅរៀនបាត់២ថ្ងៃ ឪប្តឹងប៉ូលិស

ភ្នំពេញ ៖ យុវតីម្នាក់ បានជិះម៉ូតូចេញពីផ្ទះ ដោយប្រាប់ឪពុកម្តាយថា ទៅរៀនគួរ រួចក៏បាត់ខ្លួនឈឹង មិនឃើញ ត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារភ័យបារម្ភ ចេញតាមរកអស់រយៈពេល ២ថ្ងៃ នៅតែមិនឃើញ ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមស្វែងរកកូនស្រី។

យុវតីដែលបាត់ខ្លួន មានឈ្មោះពិរុណ សុជាតា អាយុ១៤ឆ្នាំ មុខរបរសិស្សរៀននៅវិទ្យាល័យ ជា ស៊ីម សាមគ្គី មានលំនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះញឹម ពិរុណ ភេទប្រុស មុខរបរកាត់កញ្ចក់ មានលំនៅ ផ្ទះលេខ២២ ផ្លូវ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌមានជ័យ បានរាយការណ៍ពីករណីបាត់កូនស្រី ឈ្មោះពិរុណ សុជាតា អាយុ១៤ឆ្នាំ។

តាមប្រភពពីបុរសជាឪពុកយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ បានបាត់ចេញពីផ្ទះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយបានជិះម៉ូតូទៅរៀនគួរ ជាមួយមិត្តភក្តិ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី តែមិនឃើញត្រលប់មកផ្ទះវិញសោះ ហើយទោះជាក្រុមគ្រួសារព្យាយាមតាមស្វែងរកយ៉ាងណា ក៏មិនមានដំណឹងសោះ ទើបសុំអន្តរាគមន៍ពីសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ផ្សព្វផ្សាយ និងស្រាវជ្រាវស្វែងរក។

ក្រោយពីទទួលបានព័ត៌មានខាងលើ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (១១៧) បានប្រកាសតាមវិទ្យុទាក់ទង (ID) ទៅសមត្ថកិច្ចតាមបណ្តាខណ្ឌទាំង១៤ ដើម្បីជួយពិនិត្យនិងស្វែរក។

ជាមួយនេះ បុរសជាឪពុកក្មេងស្រីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៩៣ ៨៩៣ ៦៦៨ ដោយអនុគ្រោះ៕

RELATED ARTICLES