Saturday, April 20, 2024
Homeព័ត៌មានជាតិឪការប្រពន្ធថ្មី កូន៣ស្រែកយំមុខរោងការ​

ឪការប្រពន្ធថ្មី កូន៣ស្រែកយំមុខរោងការ​

ខេត្តតាកែវ ៖ បុរសម្នាក់ បានលែងលះប្រពន្ធ ហើយបានទៅរៀបការការជាមួយនារីម្នាក់ផ្សេងទៀត នៅផ្ទះជិតគ្នា ប៉ុន្តែបញ្ហាទ្រព្យសម្បត្តិមិនទាន់បានបែកចែករួចរាល់នៅឡើយ ទើបនៅថ្ងៃរៀបការ កូនប្រុសស្រីបីនាក់ បានមកស្រែកយំ សំពះសុំអង្វរលោកឪពុកជួយដោះស្រាយបញ្ហាបំណុលធនាគារ។

​ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ភូមិជ្រោយ ឃុំព្រះបាទ​ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

តាមការរៀបរាប់ពីក្មេងប្រុសស្រីទាំង៣ ឲ្យដឹងថា ឪពុកខ្លួនឈ្មោះ ពេជ្រ ធារ៉ា បានមករៀប ការជាមួយប្រពន្ធថ្មី ឈ្មោះង៉ែត ស្រីវឿន ទាំងដែលបំណុល​ជាច្រើននៅ​មិនទាន់សងធនាគាររួច។ យ៉ាងណាក៏ដោយពួកគេទាំង ៣នាក់ទទួលស្គាល់ថា ទំនាក់ទំនងរវាងម្ដាយនិងឪពុករបស់ពួកគេ បានបញ្ចប់ទៅហើយ។

កុមារជាកូន បន្តថា ម្តាយនិងឪពុកខ្លួន បានលែងលះគ្នាហើយ តែទ្រព្យសម្បត្តិរួម នៅមិនទាន់បែងចែកទេ ហើយឪពុកពួកគេ បានស្ម័គ្រចិត្តចុះចេញពីផ្ទះ ដោយយករថយន្តមួយ​គ្រឿង ​ទៅជាមួយផង ថែមទាំងមិនដែលជួយបង់លុយធនាគារដែលជំពាក់នោះទេ ទើបពេលនេះ ពួកគេត្រូវជាកូន អាណិតម្តាយ ក៏សម្រេចចិត្តមកយំអង្វរឪពុក​ សុំលុយ ១ម៉ឺនដុល្លារ ​យកទៅ​សង​ធនាគារ។

បើតាមកុមារជាកូន បានឲ្យដឹងថា លោកឪពុកពួកគេ ឈ្មោះពេជ្រ ធារ៉ា បានរៀបការជាមួយម្តាយពួកគេ ឈ្មោះ អាន ចាន់ថៃ រហូត​មានកូន​៣នាក់ ដែលក្នុងនោះ ស្រី​២នាក់ ហើយក៏បានលែងលះគ្នា កាលពីប៉ុន្មានខែមុន បន្សល់ទុកកូនទាំង៣ ​ដែលកំពុងសិក្សា ជាមួយនិងបំណុលធនាគារយ៉ាងច្រើន ឲ្យម្តាយពួកគេជាអ្នកទទួលខុសត្រូវ ចំណែកឪពុកបានយករថយន្តទៅមួយគ្រឿង និងបានរៀបការប្រពន្ធថ្មី ដែលមានផ្ទះនៅទល់មុខផ្ទះគ្នា ទើបពួកគេនាំគ្នាមកស្រែកយំមុខរោងការ សុំឪពុកជួយដោះបំណុលធនាគារផង ពុំនោះទេ ពួកគេនឹងអស់ផ្ទះសម្បែងជ្រកមិនខាន៕

RELATED ARTICLES