Wednesday, May 8, 2024
Homeព័ត៌មានជាតិប្រុស៥ កាប់ម៉ូតូស្រីច្រឡំ ជាប់ខ្នោះ២

ប្រុស៥ កាប់ម៉ូតូស្រីច្រឡំ ជាប់ខ្នោះ២

ខេត្តកណ្តាល ៖ ក្មេងទំនើង ១ក្រុម បានធ្វើសកម្មភាពកាប់ម៉ូតូ ១គ្រឿង ដែលកំពុងចតចោលនៅខាងមុខហាងមួយកន្លែង បណ្តាលឱ្យខូចខាតយ៉ាងដំណំ ដោយកាប់ច្រឡំ ស្មានតែម៉ូតូក្រុមគូទំនាស់របស់ខ្លួន ដឹងអីជាម៉ូតូរបស់ស្ត្រីជាម្ចាស់ហាង ក៏ត្រូវជនរងគ្រោះដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវក្របួចជាប់ ២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខហាងលក់ភេសជ្ជ: ១កន្លែង ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាមប្រភពពីមន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឈីវ ឌីណា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យ មានគ្នាសរុបចំនួន ៥នាក់ រួមមាន ៖ ទី១-ឈ្មោះលៀម ឈុនលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី 9B1 វិទ្យាល័យហ៊ុន សែន ចាក់អង្រែ មានលំនៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២-ឈ្មោះឈឿន វ៉ាន់ណា ហៅផាន់  ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី 9D2 វិទ្យាល័យហ៊ុនសែនចាក់អង្រែ  មានលំនៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះ រ៉ុង ភេទប្រុស  អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី 10 វិទ្យាល័យហ៊ុនសែនចាក់អង្រែ មានលំនៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន)។ ទី៤-ឈ្មោះរក្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន) និងទី៥-ឈ្មោះរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាវេសឡាញ តាខ្មៅ មានលំនៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន)។

រីឯវត្ថុតាងចាប់យក រួមមាន ១-កាំបិតប៉័ងតោដងឈើ ចំនួន១ ប្រវែង ៣៤សង់ទីម៉ែត្រ (ជារបស់ជនសង្ស័យ)។ ២-អាវដៃវែង ក្រឡាការ៉ូ ពណ៌ក្រហមលាយខ្មៅ ចំនួន១ ម៉ាក USALL មានអក្សរ KEEP YOUR SELF RESPECT (ជារបស់ជនសង្ស័យ សម្រាប់រុំកាំបិត )។

ប្រភពដដែល បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខហាងលក់ភេសជ្ជ:របស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូ ២គ្រឿង ដោយមានកាន់កាំបិតប៉័ងតោ យកអាវរុំ ធ្វើសកម្មភាពកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ ដោយមិនដឹងមូលហេតុ បណ្តាលឱ្យរងការខូចខាត រួចជិះម៉ូតូគេចខ្លួនបាត់ទៅ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញបានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញា រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ជាអ្នកបើកម៉ូតូដឹកបក្ខពួកធ្វើសកម្មភាព ចំណែកជនសង្ស័យ ៣នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES