ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋានស្រុកសូទ្រនិគម កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុក បានចុះធ្វើរដ្ឋបាលចំហ ពិនិត្យតាមផ្ទះប្រជាពលរដ្ឋដែលទទួលបញ្ចាំម៉ូតូអត់មានឯកសារ (កាតគ្រី) ស្ថិតនៅចំណុចភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគម ជាលទ្ធផលសមត្ថកិច្ចបានដកហូតម៉ូតូសរុបចំនួន ១៤គ្រឿង ដែលគ្មានឯកសារគ្រប់គ្រាន់ នាំយកទៅរក្សាទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវរកបទល្មើស។
ម៉ូតូទាំង ១៤គ្រឿង ដែលត្រូវបានដកហូត រួមមាន ៖ ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ស្លាកលេខ សៀមរាប 1AI-2899។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ គ្មានស្លាកលេខ។ ៤-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ។ ៥-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ។ ៦-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ។ ៧-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ។ ៨-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-2432។ ៩-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ សៀមរាប 1AL-1491។ ១០-ម៉ូតូម៉ាកហុងដា វ៉េវ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ។ ១១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប 1X-1599។ ១២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ សៀមរាប 1AL-8548។ ១៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ 1AD-6550 និង១៤-ម៉ូតូម៉ាកហុងដា Moov ពាក់ស្លាកលេខ សៀមរាប 1X-6494។
ករណីនេះ សមត្ថកិច្ចបានការសហការពីអ្នកទទួលបញ្ចាំ ធ្វើកំណត់ហេតុដកហូតបណ្តោះអាសន្ន ព្រមទាំងយកម៉ូតូទាំងអស់ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក ដើម្បីបន្តនីតិវិធី៕