Friday, April 19, 2024
Homeព័ត៌មានជាតិសម្លាប់មនុស្ស ជាប់គុក ចេញវិញលួចម៉ូតូ

សម្លាប់មនុស្ស ជាប់គុក ចេញវិញលួចម៉ូតូ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ទើបនឹងចេញពីពន្ធនាគារថ្មីៗ (ពាក់ព័ន្ធនឹងការប្រើហិង្សាបណ្តាលឱ្យមនុស្សស្លាប់) បែរជាធ្វើសកម្មភាពលួចម៉ូតូកញ្ចាស់ ១គ្រឿង បានសម្រេច តែរត់គេចបានតែប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចទំនប់រាំងកោង ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះប៊ុត ឃ្លី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអេង ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ-ឃុំ ជាមួយជនរងគ្រោះ។ ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារ ពីបទ “ហិង្សាដោយចេតនា បណ្តាលឱ្យជនរងគ្រោះស្លាប់” និងមានសារធាតុញៀនទៀតផង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតម៉ូតូ មួយគ្រឿង ម៉ាកហុងដា វ៉េវ គុណភាពចាស់ គ្មានស្លាកលេខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះប៊ុត ឃ្លី បានដើរចេញពីផ្ទះ ដើម្បីទៅកាត់ដើមត្រកួន នៅចំណុចចុងទំនប់រាំងកោង (ចំណុចកើតហេតុ) បន្ទាប់មកឈ្មោះប៊ុត ពៅ ត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ បានជិះម៉ូតូម៉ាកវ៉េវ កញ្ចាស់ គ្មានស្លាកលេខ មកជួយកាត់ត្រកួនឪពុក ដោយទុកម៉ូតូនៅចុងទំនប់រាំងកោង។ រហូតមកដល់វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃដដែលខណៈជនរងគ្រោះ ប៊ុត ឃ្លី កំពុងកាត់ដើមត្រកួន ក៏បានឃើញជនសង្ស័យឈ្មោះអេង ប៊ុនធឿន ធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ហើយជិះគេចខ្លួនបាត់។ បន្ទាប់មក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកតាទែន ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួចមក កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញ ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES