កូរ៉េ ៖ កញ្ញាស្រុង ភាវី កូនខ្មែរជើងឯកកីឡាបុកប៊ីយ៉ា ល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូង ទីបំផុត កញ្ញាបានឈ្នះពានជើងឯកកីឡាប៊ីយ៉ាការ៉ុម លំដាប់ពិភពលោក ដែលជាមោទនភាពសម្រាប់ជនជាតិខ្មែរ។
កញ្ញាស្រុង ភាវី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់កញ្ញា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា «ជម្រាបសួរបងប្អូនជនរួមជាតិ ជាទីស្រលាញ់! នាងខ្ញុំបានប្រកួតកីឡាប៊ីយ៉ាការ៉ុម លំដាប់ពិភពលោក នៅក្នុងប្រទេសកូរ៉េ ឈ្នះបានលេខ1 ហើយការប្រកួត ឧបត្ថម្ភដោយក្រុមហ៊ុន ផឺលូ វ័នវីសឺត រយៈពេលជាង ៧ថ្ងៃ ក្នុងការប្រកួតនេះ។
អស់រយៈពេលជាង ១០ឆ្នាំ ដែលកូនស្រីកម្ពុជា ម្នាក់នេះ មានក្ដីសុបិនថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំងពីរ ឱ្យលោកបានមកមើលការប្រកួតរបស់កូនស្រី ដែលជាការប្រកួតខ្នាតអន្តរជាតិ ដ៏ល្អឥតខ្ចោះ នៅទឹកដីប្រទេសកូរ៉េ នេះ។
ទីបំផុតកូនស្រីកម្ពុជា ម្នាក់នេះ អាចធ្វើបាន ហើយក៏នឹកស្មានមិនដល់ថា ក្តីសុបិន ក្លាយជាកាពិតនៅក្នុងពេលនេះឡើយ ហើយនិងការយកឈ្នះគ្រប់ការប្រកួតដ៏តឹងតែង ហើយរន្ធត់ស្លុតអារម្មណ៍មួយនេះផងដែរ។
កូនសន្យាថា នឹងធ្វើជាកូនស្រីល្អ សម្រាប់គ្រួសារនិងសង្គមជាតិ»៕