Thursday, April 25, 2024
Homeព័ត៌មានជាតិប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ជួបគ្រោះថ្នាក់ឡាន​បុកដើមអម្ពិល

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ជួបគ្រោះថ្នាក់ឡាន​បុកដើមអម្ពិល

ខេត្តកំពង់ស្ពឺ ៖ លោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានរងរបួសយ៉ាងដំណំ បន្ទាប់ពីរថយន្ត​របស់លោក​បានបើកគេចពី រថយន្ត ដឹកប្រេង១គ្រឿង ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ រួចក៏ជ្រុលទៅបុកដើមអំពិលយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតក្នុងភូមិពង្សធំ ឃុំកាហែង ស្រុកសំរោងទង។

សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ លោកយឹម សុខុម អាយុ៧២ឆ្នាំ ដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ មានលំនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន បានធ្វើដំណើរក្នុងរថយន្ត១គ្រឿង ម៉ាក Lexus LX-470 ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-6677 ដែលបើកបរដោយតៃកុង ឈ្មោះស៊ុន សុផា ភេទប្រុស អាយុ២៧ឆ្នាំ ធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច។ លុះមកដល់ចំណុច កើតហេតុ ខាងលើរថយន្តដែលលោក យឹម សុខុម ជិះនោះ បានបើកគេចរថយន្តដឹកប្រេង មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ក្នុងទិសដៅ បញ្ច្រាសគ្នា ពីទិសខាងលិចទៅទិសខាងកើត បណ្តាលឱ្យរថយន្តលោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ គេចមកខាងស្តាំដៃធ្លាក់ផ្លូវ រួចជ្រុលទៅបុក ដើមអំពិល ពេញទំហឹងតែម្តង ហើយបានបណ្តាលអ្នកជិះក្នុងរថយន្តរងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុ មន្ត្រីជំនាញ បានទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ដឹកជនរងគ្រោះទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។

រីឯវត្ថុតាងរថយន្ត ត្រូវបានស្ទូចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ រង់ចាំដោះស្រាយនៅពេលក្រោយ។/

RELATED ARTICLES