Monday, November 25, 2024
Homeព័ត៌មានជាតិឪចុង ចាប់រំលោភជាង១ខែ កូនស្រីប្រាប់ម៉ែ ប្តឹងប៉ូលិសចាប់

ឪចុង ចាប់រំលោភជាង១ខែ កូនស្រីប្រាប់ម៉ែ ប្តឹងប៉ូលិសចាប់

ភ្នំពេញ ៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួន ដែលទើបនឹងមានអាយុ៧ឆ្នាំ រហូតដល់បានសម្រេចជាបន្តបន្ទាប់និងជាច្រើនដង ក្នុងរយ:ពេលជាង១ខែ ខណៈដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ រហូតដល់ក្មេងស្រីរងគ្រោះទ្រាំលែងបាន ទម្លាយរឿងប្រាប់ម្តាយ ក៏ត្រូវស្ត្រីជាម្តាយ ដាក់ពាក្យបណ្តឹង ចាប់ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងល្មោភកាម នាំយកមកចាត់ការតាមច្បាប់។

ករណីឪចុងចាប់រំលោភកូនស្រីនេះ បានកើតឡើងតាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចព្រៃស្វាយក្រោយផ្ទះ និងនៅលើផ្ទះ ស្ថិតនៅក្រុមទី៧ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ រហូតក្រោយមក រឿងរ៉ាវបានបែកធ្លាយដឹងដល់ប្រពន្ធរបស់ជនសង្ស័យ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យជាឪពុកចុងដែលចាប់រំលោភកូនស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះភន សុភា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ៧ឆ្នាំ រស់នៅក្នុងបន្ទុកម្តាយ និងឪពុកចុង (ជនសង្ស័យ) ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យជាប្តីចុង ថាបានចាប់រំលោភកូនស្រីរបស់ខ្លួន (ក្មេងស្រីរងគ្រោះ) រហូតដល់បានសម្រេច ជាច្រើនលើកច្រើនសាមកហើយ តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មកម៉្លេះ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា រួមនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កោះដាច់ បានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ភន សុភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីចុង (ក្មេងស្រីរងគ្រោះ) ដែលមានអាយុ៧ឆ្នាំ បានសម្រេចជាច្រើនលើក នៅព្រៃស្វាយក្រោយផ្ទះ និងនៅលើផ្ទះ ចាប់ពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២២មក ខណៈប្រពន្ធមិននៅផ្ទះ។ ក្រោយមកក៏បែកការ ត្រូវបានប្រពន្ធប្តឹងដល់សមត្ថកិច្ចចាប់ខ្លួនតែម្តង។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES