Monday, November 25, 2024
Homeព័ត៌មានជាតិចេញពីផឹក ដកកាំភ្លើងបាញ់លេង​

ចេញពីផឹក ដកកាំភ្លើងបាញ់លេង​

ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ទើបចេញពីផឹកស៊ីស្រវឹង ជិះម៉ូតូមួយគ្រឿង មកដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់លេង ៧គ្រាប់ រួចជិះគេចខ្លួនចេញទៅបាត់ស្រមោល បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរ កន្លែងកើតហេតុ និងភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗ។

ករណីបាញ់បោះសេរីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅខាងជើងរបងស្ថានទូតរស្ស៊ី តាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក Honda PCX ពណ៌ស មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភា ពីកើត ទៅលិច ទំនងជាទើបនឹងចេញពីផឹកស៊ីស្រវឹង។ ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក្រោយស្ថានទូតរុស្ស៊ី បុរសមិនស្គាល់អត្តសញ្ញាណនោះ ក៏បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក មួយដើម បាញ់ទៅលើមេឃ ចំនួន៦គ្រាប់ រួចធ្វើដំណើរបន្តទៅដល់ត្រង់ដល់ស្តុបបត់ឆ្វេង ក៏បាញ់ ១គ្រាប់ បន្ថែមទៀត រួចជិះគេចចេញទៅបាត់ស្រមោល។

ភ្លាមៗ បានបង្កឱ្យការភ្ញាក់ផ្អើលរហូតកម្លាំងកងរាជអាវុហត្ថ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះមកកន្លែង កើតហេតុត្រួតពិនិត្យកន្លែងកើតហេតុ ក៏រកឃើញសំបកគ្រាប់ចំនួន ៥គ្រាប់ យកទៅរក្សាទុក ដើម្បីបើកការស្រាវជ្រាវរកជនបង្កហេតុ មកចាត់ការតាមនីតិវិធី៕

RELATED ARTICLES