Tuesday, March 11, 2025
Homeព័ត៌មានជាតិប្តីបាត់ខ្លួន ប្រពន្ធតាមរក

ប្តីបាត់ខ្លួន ប្រពន្ធតាមរក

ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗក៏ចេញបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ​ចែកផ្លូវគ្នាតាមរកសព្វកន្លែង នៅតែមិនទាន់ទទួលបានដំណឹងអ្វីបន្តិចសោះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធ ព្រួយបារម្ភពីសុវត្ថិភាពប្តីកាន់តែខ្លាំង ក៏ប្រកាសតាមរកប្តីឱ្យវិលត្រឡប់មកផ្ទះវិញ។

បុរសជាប្តីដែលបាត់ខ្លួនចេញពីផ្ទះ និងត្រូវបានប្រពន្ធប្រកាសតាមរកខាងលើ មានឈ្មោះប៊ុន សុង អាយុ៤៣ឆ្នាំ មានលំនៅភូមិកោះរកា សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពពីស្ត្រីឈ្មោះលីលី ត្រូវជាប្រពន្ធរបស់បុរសដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ បានចេញពីផ្ទះដោយមិនបានប្រាប់គាត់ជាប្រពន្ធ ឬសមាជិកគ្រួសារណាម្នាក់ថាទៅណានោះទេ លុះក្រោយមក ស្រាប់តែមិនឃើញត្រឡប់មកផ្ទះ វិញសោះ ទើបគាត់ជាប្រពន្ធបានតាមរកគ្រប់កន្លែងដែលប្តីធ្លាប់ទៅ និងផ្ទះសាច់ញាតិ មិត្តភក្តិ ប៉ុន្តែមិនមានអ្នកណាម្នាក់បានដឹងដំណឹងពីប្តីរបស់ គាត់សោះ ទើបធ្វើឱ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសវុត្ថិភាពប្តី ក៏ប្រកាសតាមរយៈវិទ្យុអេប៊ីស៊ី បើប្តីបានលឺដំណឹងនេះហើយ សូមប្រញាប់ ត្រឡប់មកផ្ទះវិញ ព្រោះក្រុមគ្រួសារកំពុងមានការបារម្ភខ្លាំងណាស់។

ជាមួយនេះ ស្ត្រីជាប្រពន្ធខាងលើ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញបុរសដែល​មានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈសារព័ត៌មាន «នគរធំ» ឬវិទ្យុអេប៊ីស៊ីកម្ពុជា ដោយក្តីអនុគ្រោះ៕

RELATED ARTICLES