Thursday, November 21, 2024
Homeតារាខ្មែរស្រីស្រស់សេង សុខឃីម ៖ពេញចិត្តស្នាដៃលោកស្រី​វេជ្ជ​បណ្ឌិតម៉ម គឹមអេង Dr. Kim Eng Mam Plastic Surgioen ដែលធ្វើឲ្យច្រមុះឲ្យនាងបានស្អាត​ដូច​ក្ដីស្រម៉ៃ

ស្រីស្រស់សេង សុខឃីម ៖ពេញចិត្តស្នាដៃលោកស្រី​វេជ្ជ​បណ្ឌិតម៉ម គឹមអេង Dr. Kim Eng Mam Plastic Surgioen ដែលធ្វើឲ្យច្រមុះឲ្យនាងបានស្អាត​ដូច​ក្ដីស្រម៉ៃ

ភ្នំពេញ៖តារាសម្ដែងអ្នកនាងសេង សុខឃីម ដែលត្រូវបានគេស្គាល់​ថាជាសង្សាររបស់​នាយចឺម នោះបានថ្លែង​សារចេញមុខសរសើរ​ពីស្នាដៃនិងបច្ចេកទេសរបស់​លោកស្រី​វេជ្ជ​បណ្ឌិត ម៉ម គឹមអេង Dr. Kim Eng Mam Plastic Surgioen ក៍ដូចជាអរគុណដល់Crystal Clinic ដែលបានសម្រចក្ដីសុបិនរបស់នាងតាមរយៈការកែច្រមុះ​ឲ្យនាង​បានស្អាតដូចបំ​ណង និងមិន​ប៉ៈពាល់ដល់សុខភាព ចំណេញទាំងពេលវេលា និងថវិកា។តារាសាច់សខ្ចីសេង សុខ​ឃីម បានចេញសារថា” ច្រមុះពីមុនមានបញ្ហាស្តើងលើខ្ទង់ និង ត្រួយស្រួចស្តើងស្បែក ក៍សំរេចចិត្ត ធ្វើម្តង​នេះទៀត គឺចុងក្រាយហើយ លើកនេះពេញចិត្តហ្មង អ្នកគ្រូពេទ្យមានបច្ចេក​ទេស អាច​ទ្រាប់ស្បែកដែលស្តើង​ឲ្យក្រាស់វិញទៀត នេះទើបតែបាន ២អាទិត្យ នៅហើមផង អរ​គុណ Crystal Clinic បងប្អូនជឿខ្ញុំទៅ ធ្វើម្តង​ជោគ​ជ័យ បានស្អាតហ្មង កុំរកកន្លែងធូថ្លៃ ពេទ្យមិន​មាន​ជំនាញ ពេលមានបញ្ហា ដោះស្រាយ ខាតពេលវេលា និង ថវិកាហើយពេលខ្លះ​អត់ដូច​ដើមទៀត”។

 តាមរយៈការចែករំលែកបទពិសោធន៍និងអះអាងច្បាស់ៗរបស់អ្នកនាងសេង សុខឃីម ដែលបង្ហាញការជឿរ​ជាក់និងជ្រើសរើសគ្លីនិកត្រូវគឺCrystal Clinic ដែលមានមានអ្នកជំ​នាញ​កែសម្ផស្សតាមស្ដង់ដា​អន្ដរជាតិនោះ​ច្បា​ស់ជាបងប្អូនដែលធ្លាប់ចង់ទៅកែសម្រ​ស់នៅបរ​ទេ​ស​មិនចាំបាច់ចំណាយពេលវេលានិងថវិការទៅកែ​សម្ផស្សនៅ​ក្រៅស្រុកទៀតនោះទេចាប់ពីពេលនេះតទៅ ព្រោះគ្លីនិកមួយនេះផ្ដល់នូវទំនុកចិត្តដល់បង​ប្អូនដោយផ្ដោត​លើ​សុ​វត្ថិ​ភាព​​និង​គុណភាព​ជាចំបង។គេកត់សម្គាល់ដែរថាក្រៅពីស្រីស្រស់សេង សុខឃីម នោះកន្លងមកក៍មាន​អតីត​តារាចម្រៀងRock ដែលជាអ្នកលក់Online ដ៍ល្បីល្បាញឈ្មោះអ្នកនាងម៉ូលីកា និងតារា​ចម្រៀង​ល្បីឈ្មោះកញ្ញា​ទេព បូព្រឹក ក៍ធ្លាប់ចេញមុខគាំទ្រCrystal Clinic នេះយ៉ាងពេញទំហ៊ឹង​ផងដែរ បន្ទាប់ពីតារាទាំងពីរ​បានទៅទទួល​សេវាកម្ម​កែច្រមុះនៅទីនោះបាន​ស្អាតដូចក្ដី​ប្រាថ្នា​។

 លោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង  Dr .Kim Eng Mam Plastic Surgoen  បានមាន​ប្រសាសន៍ថាដោយសារ​តែ​ឆ្លងកាត់ការរៀនសូត្រទាំងក្នុងនិងក្រៅប្រទេស រួមទាំងបទពិសោ​ធន៍​ជាច្រើនឆ្នាំលោកស្រីក៍បាន​ពាំនាំបច្ចេក​ទេសថ្មីៗជូនដល់អ្នកនាងសេង សុខឃីម ក៍ដូចតារា​ផ្សេងៗទៀត រួមទាំង​ប្រជាជនទាំងអស់នៅកម្ពុជា​ព្រោះប​ច្ចុប្បន្ន​លោកស្រីសង្កេតឃើញថាបង​ប្អូនខ្មែរ​ចាប់ផ្ដើមមានទំនុកចិត្តទៅលើការធ្វើច្រមុះនៅCrystal Clinic ជា​ជាងជម្រើសទៅក្រៅ​ស្រុក។លោកស្រី​វេជ្ជ.បន្ថែមថាការវះកាត់ច្រមុះនោះមិនមែនប្រើជ័រស៊ីលីកូន​ដូចគេធ្លាប់ប្រើ​ពី​មុនៗនោះទេ ព្រោះ​​ការប្រើស៊ីលីកូនធ្វើឲ្យមានវិបត្តិជាច្រើនដូច ជាស្ដើងស្បែក ក្រហមស្បែក និងខ្លះទៀត​មាន​ធ្លុះធ្លាយរហូតដល់ខ្ទុះផងដែរ។លោកស្រីវេជ្ជ.បណ្ឌិតម៉ម គឹមអេង អះអាងថា​ការវះកាត់ច្រមុះដោយ​ប្រើសារ​ធាតុ​ឆ្អឹងហ្គកតិច ដែលជាកោសិការឆ្អឹងផ្សាំ ហើយពេលដាក់​ចូល​ទៅក្នុងខ្លួនយើង រយៈពេល៣ខែវាបំលែង​ទៅជាកោ​សិការ​ស្រដៀង និង ឆ្អឹងខ្ចីតែម្ដង បូក​រួមជាមួយស្រោមរបស់ឆ្អឹងខ្ចី និងឆ្អឹងខ្ចីដើម្បីបណ្ដុះត្រួយសម្រាប់​នៅចុង​ច្រមុះ គឺធ្វើឲ្យការ​លើក​​ខ្ទង់ច្រមុះរបស់កញ្ញាសេង សុខគីម  រួមទាំងអតិថិជនផ្សេងៗទៀតនៅគ្រីស្ដាល់គ្លីនិក​បាន​ស្រស់ស្អាត ក៍ដូចជាបានព្យាបាលដល់ ភាពស្ដើងចំពោះអ្នកដែលស្ដើងខាងចុង សម្រាប់អ្នក​ដែលបានធ្វើច្រមុះ​ជាច្រើនដងរួចមកហើយ។

  លោស្រីវេជ្ជ.ម៉ម គឹមអេង បន្ថែមដែរថាទាក់ទងការធ្វើច្រមុះនេះឆ្អឹងត្រចៀក ច្នៃជាទំរ និងអាចជួយកែអ្នកដែល​មានបញ្ហាច្រមុះវៀក ក្រោយពីការវះកាត់ ឬពីកំណើតឲ្យត្រង់ ប្រសើរ ជាងមុន និងទ្រាប់ក្រោមស្បែក ដោយ​ប្រើ​ស្រោមទន់របស់ឆ្អឹង ដែលធ្វើឲ្យស្បែកច្រមុះដែល ស្ដើងខ្លាំងឲ្យក្រាសឡើងវិញបានទៀតផង។ដោយឡែក​សម្រាប់ Gore Tex EPTFE (Expanded Poly Tetra Fluoro Ethylene)វិញជាឆ្អឹងផ្សាំ ដែលវាអាចមានសម្ថភាពស្រូប យក ឈាម ក្រោយពេលវះកាត់ដែលធ្វើឲ្យមានការហើមជាំតិចតួចបំផុត ហើយរយៈពេលតែ៣ខែ ប៉ុណ្ណោះវានឹង​ប្រើជាកោសិកា ជំនួសឲ្យឆ្អឹងខ្ចី។ទាក់ទងតម្លៃនៃការធ្វើច្រមុះរបស់អ្នកនាងសេង សុខឃីម នោះលោកស្រីវេជ្ជ​បណ្ឌិត​ម៉ម គឹមអេង មិនបញ្ជាក់ថាចំណាយលុយ​អស់ចំនួន​ប៉ុន្មាន​នោះទេ ព្រោះលោកស្រីថាតម្លៃគឺអាស្រ័យទៅ​លើច្រមុះនីមួយៗ ច្រមុះមិនដែលធ្វើ ធ្លាប់ចាក់​ស៊ី​លីកូន ខ្សែអំបោះ មានខ្ទង់ វៀក ស្ដើងក្រហម។ល។

លោកស្រីវេជ្ជ.ម៉ម គឹមអេង បញ្ជាក់ថា”ការធ្វើច្រមុះដែលស្រស់ស្អាត រួម ទាំងការ​បញ្ចូ​លទាំងការប្រើខ្ទង់ល្អ បទពិសោធន៍របស់គ្រូពេទ្យនិងប៉ិនប្រសប់របស់គ្រូពេទ្យ ជាមួយការ​សហការណ៍ថែទាំរបស់អ្នកជំងឺផងដែរ”។

 សម្រាប់ព័តមានលម្អិតសូមទាក់ទងមកលេខ៖016 96 88 61 ,077 65 62 63 ឬមក​កាន់អាស័យដ្ឋានរបស់Crystal Clinic អាគារ111 ផ្លូវលេខ7 ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ច្រកចូលទល់មុខ​ផ្សារ​ដីហុយ),សូមអរគុណ៕

RELATED ARTICLES