Tuesday, November 26, 2024
Homeព័ត៌មានជាតិស្លាប់១គ្រួសារ ប្រពន្ធពោះធំ៧ខែ ប្តីនិងកូន

ស្លាប់១គ្រួសារ ប្រពន្ធពោះធំ៧ខែ ប្តីនិងកូន

ខេត្តពោធិ៍សាត់ ៖ មនុស្ស៣នាក់ ប្តីប្រពន្ធនិងកូនតូច ដែលក្នុងនោះ ប្រពន្ធកំពុងមានផ្ទៃពោះ ៧ខែ បានស្លាប់ទាំងអស់ ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវ ហូរកួចមនុស្សនិងម៉ូតូ ធ្លាក់ចូលក្នុងស្ទឹង ។

សូមបញ្ជាក់ថា ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៦និង១៥នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ចំណុចស្ទឹងកាច់ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ទាំង៣នាក់ រួមមាន ៖ ១. ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ អាយុ៣៩ឆ្នាំ លំនៅបច្ចុប្បន្ន ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ជាប្តី) ២.ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ ៣៥ឆ្នាំ លំនៅបច្ចុប្បន្ន ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាប្រពន្ធ មានផ្ទៃពោះ ០៧ខែ) រកសពមិនទាន់ឃើញ ៣.ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ ០៣ឆ្នំា រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាកូន)។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កើតឡើងខណៈជនរងគ្រោះទាំង៣នាក់ (ប្តីប្រពន្ធពោះធំ៧ខែ និងកូនស្រី) បានជិះម៉ូតូម៉ាក ហុងដា Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 តាមដងផ្លូវ ស្រាប់តែកើតមានគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ទឹកហូរកាត់ផ្លូវហូរ កួចមនុស្សនិងម៉ូតូ ធ្លាក់ចូលក្នុងស្ទឹងតែម្តង។ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សពប្រពន្ធដែលមានផ្ទៃពោះ ៧ខែ រកមិនទាន់ឃើញនៅឡើយ ខណៈកម្លាំងនគរបាល សហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថស្រុក កំពុងបន្តស្វែងរក ។

ចំណែកសពជនរងគ្រោះជាប្តី និងកូនស្រី ត្រូវបានសមត្ថកិច្ចរកឃើញ និងបានដឹកទៅប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិ ធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES