ភ្នំពេញ៖សួស វីសា មិនត្រូវបានឲ្យនៅបន្ដធ្វើជាគ្រូបង្វឹក(Coach)The Voice Cambodia រដូវកាលទី៣ នោះទេក្រោយឆក់បានតំណែងនេះនៅរដូវកាលទី២ជំនួសសុគន្ធ និសា ។តាមការផ្សព្វផ្សាយរបស់ហង្សមាសកៅអីទាំង៣របស់កម្មវិធីប្រលងចម្រៀងមួយនេះមានគ្រូបង្វឹក៣រូបជាផ្លូវការសម្រាប់រដូវកាលថ្មីគឺមានឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ នោះគឺមានន័យថានិសា បានវិលត្រឡប់មកគ្រប់គ្រងតួនាទីរបស់ខ្លួនវិញ ខណៈដែលអតីតស្វាមីអ្នកនាងចាន់ សុផានី គឺលោកហ្សូណូ ទៅរ៉ាប់រងការងារជំនួសលោកឧកញ៉ាព្រាប សុវត្ថិ ដែលចេញទៅGalaxy ។មិនមានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុដែលហង្សមាសដកតំណែងរបស់វីសា ដាក់និសា មកវិញនោះទេដោយអ្នកដឹកនាំប្រគុំតន្ត្រីម្នាក់នៅប៉ុស្ដិ៍នេះថាមិនហ៊ាននិយាយ តែលោកជឿរថាថៅកែនឹងដាក់ឲ្យវីសា ទៅកាន់កម្មវិធីផ្សេងវិញ។

សួស វីសា ធ្លាប់ប្រាប់ថាមុននឹងថ្នាក់ដឹកនាំឲ្យនាងធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី២នាពេលកន្លងមកនោះអ្នកគ្រប់គ្រងបានមើលពីប្រវត្តិនៃការងារសិល្បៈរបស់នាងក៍ដូចជាសម្ថភាពអស់ហើយទើបសម្រេចចិត្ត ខណៈដែលនិសា វិញក៍ជម្រុញឲ្យនាងទៅធ្វើកម្មវិធីនោះដោយកុំក្វល់ពីអ្នកដែលគេនិយាយ។ប៉ុន្ដែមិននឹកស្មានថាវីសា ក្ដាប់តំណែងមួយនេះបានត្រឹមតែ១រដូវកាលត្រូវថៅកែផ្លាស់ប្ដូរវិញបែបនេះសោះហើយប្រសិនណាគ្មានការឲ្យតំណែងផ្សេងណាមួយទៀតដើម្បីលួងចិត្តនាងនោះច្បាស់ជាធ្វើឲ្យប៉ៈទង្គិចដល់ផ្លូវចិត្តអតីតតារាRock រូបនេះជាមិនខាន។តែអ្វីដែលគ្រប់គ្នាអាចព្យាករណ៍បាននោះថាវីសា អាចនឹងទៅកាន់កម្មវិធីមួយទៀតដែលកៅអីរបស់លោកព្រាប សុវត្ថិ នៅទំនេរនៅឡើយនោះគឺCambodian Idol Junior រដូវកាលថ្មីបើទោះជាមុននេះលេចឭថាថៅកែកំពុងតែសម្លឹងមើលតារាចម្រៀង២រូបគឺពេជ្រ សោភា និងលោកខែម ប៊ុនថៃ មានអតិភាពខ្ពស់ជាងតារាផ្សេងៗទៀតក្ដី។

គូរបញ្ជាក់ថាសួស វីសា ក្រោយក្លាយទៅជាភរិយាលោកថមមី ជាង២ឆ្នាំនិងមានកូនស្រី១អាយុជាង១ឆ្នាំនេះអាជីពចម្រៀងរបស់នាងមិនសូវលេចធ្លោដូចមុនឡើយ តែជីវភាពរបស់នាងមានការប្រែប្រួលខ្លាំងព្រោះរួចផុតពីការរស់នៅផ្ទះជួលដោយទិញបានផ្ទះវីឡារប្រណិត និងជិះរថយន្ដថ្លៃៗដូចជាLexus Lx570 ,Alphard ,Mazda និងLexus Nx200t ជាដើម។ប៉ុន្ដែវីសា នៅមានក្ដីសុបិនធំ១ទៀតដែលមិនទាន់ក្លាយទៅជាការពិតនោះគឺនាងចង់ជិះរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ហើយគេចាំមើលថានាងនឹងទិញឡាននេះនៅពេលណាព្រោះបើផ្អែកលើការលេងគ្រឿងមាសពេជ្រស្រោចខ្លួនទាំងរូបនាងនិងប្ដីនោះមានន័យថាវីសា ចង់ជិះឡានម៉ាកអីក៍បានដែរឲ្យតែនាងចង់៕


