សកម្មជនប្រជាធិបតេយ្យថៃ រាប់សិបនាក់ត្រូវបានកំណត់គោលដៅដោយចារកម្មបច្ចេកវិទ្យាspywareរបស់អ៊ីស្រាអែលដែលគេស្គាល់ថាPegasusក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ខ្លាំងកាលពីឆ្នាំ ២០២០និង២០១។ នេះបើយោងតាមរបាយការណ៍របស់ក្រុមសិទ្ធិឌីជីថលអន្តរជាតិដែលត្រូបានកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃចន្តទី ១៨កក្កដា២០២២។
កម្មវិធី Pegasus ដែលបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែល NSO Group អាចទាញយកទិន្នន័យ និងធ្វើឱ្យកាមេរ៉ា ឬមីក្រូហ្វូនសកម្មនៅពេលដែលវាបានជ្រៀតចូលឧបករណ៍ចល័តឬទូរស័ព្ទដោយជោគជ័យ។
បាតុកម្មដ៏ធំបានលេបត្របាក់ទីក្រុងបាងកកកាលពីពីរឆ្នាំមុន ខណៈដែលមនុស្សរាប់ពាន់នាក់បានអំពាវនាវឱ្យមានសេរីភាព កាន់តែច្រើនក៏ដូចជាការបន្ធូរបន្ថយច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងដែលការពារការរិះគន់ណាមួយទៅលើរបបរាជាធិបតេយ្យ។
របាយការណ៍របស់អង្គការឃ្លាំមើលសន្តិសុខតាមអ៊ីនធឺណិតរបស់កាណាដា Citizen Lab សហការជាមួយក្រុមថៃ iLaw និង DigitalReach បានកំណត់អត្តសញ្ញាណសកម្មជន អ្នកសិក្សា មេធាវី និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលប្រហែល ៣០នាក់ ដែលភាគច្រើនភ្ជាប់ទៅនឹងអង្គការសង្គមស៊ីវិល ដែលទូរស័ព្ទរបស់ពួកគេត្រូវបានវាយប្រហារ។
Citizen Lab បាននិយាយថា ក្នុងចំណោមគោលដៅទាំងនោះ រួមមានមេធាវីដែលប្រមាថព្រះមហាក្សត្រលោក Arnon Nampa មេដឹកនាំការតវ៉ាលោក Panusaya Sithijirawattanakul និងសកម្មជន Jatupat Boonpattararaksa ។
របាយការណ៍អោយដឹងទៀតថា ការវាយប្រហារនេះបានកើតឡើងចាប់ពីខែតុលា២០២០ដល់ខែវិច្ឆិកាឆ្នាំ២០២១ស្របពេលជាមួយនឹងរយៈពេលនៃការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលរីករាលដាល ហើយបានកំណត់គោលដៅជាចម្បងលើតួអង្គសំខាន់ៗនៅក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បន្ទាប់ពីការស៊ើបអង្កេតឯករាជ្យមួយ បានថ្កោលទោសការលួចព័ត៌មាននេះ៕