Thursday, March 13, 2025
Homeតារាខ្មែរអម្ពរ ទេវី ៖ធ្វើខួបគម្រប់៥២ឆ្នាំ និងច្រៀង​បទ​”ស្រា១កែវ”

អម្ពរ ទេវី ៖ធ្វើខួបគម្រប់៥២ឆ្នាំ និងច្រៀង​បទ​”ស្រា១កែវ”

ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានប្រារពខួបកំណើតគម្រប់អាយុ៥២ឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ាកាល​ពីថ្ងៃទី១៧ខែ​កក្កដា​ឆ្នាំ២០២២ ដោយមានមិត្តភក្ដិនិងអ្នកគាំទ្ររបស់នាងបានច្រៀង​ជូនពរ​យ៉ាងកង​រំពងពេញសាល ខណៈដែល​អ្នក​នាងទេវី ឡើងច្រៀងបត”ស្រា១កែវ”​។ដោយឡែក​តារា​សម្ដែ​ង​ដែលរាប់អាននិងជិតដិតបំផុតរបស់អ្នកនាងទេវី គឺ​អ្នកស្រីកែវ កល្យាណ ដែល​កំពុងតែរស់​នៅ​ស្រុកខ្មែរ​ឯណ្ណោះវិញបានផ្ញើរសារជូនពរអតីតតារារួមជំនាន់​រូបនេះពី​ចម្ងាយ​ថា”ពីមិត្ត​កល្យា​​ណ សូមជូនពរពួកម៉ាកទេវី ក្នុងថ្ងៃខួបកំណើត សូមឲ្យមានសម្រស់​ស្អាតជា​និច្ច មាន​សុខ​ភាពល្អនិងសេចក្ដីសុខក្នុងក្រុមគ្រួសារ និងឲ្យស្វាមីស្រលាញ់ថ្នាក់ថ្នមមើល​ថែ​អស់១ជី​វិត”។

អ្នកនាងអម្ពរ ទេវី បានបង្ហាញទឹកមុខរីករាយខ្លាំងណាស់នៅថ្ងៃ​កំណើតរបស់នាងឆ្នាំ​នេះ ហើយនាងត្រូវបាន​ខ្មែរ​នៅអាមេរិកចាត់ទុកថា​នាងជាតារាភាពយន្ដខ្មែរម្នាក់ដែល​ល្បី​ល្បា​ញបំផុតប្រចាំទសវត្សន៍ទី៨០និង៩០ទៀតផង។ប៉ុន្ដែសម្រាប់អតីតស្វាមីនាងលោកពេជ្រ ភា​រុណ ដែល​នៅក្នុងស្រុកឯណ្ណោះវិញមិន​បានបង្ហាញសារជូនពរទៅ​អតីតភរិយា​នៅថ្ងៃ​ពិសេស​របស់នាងទេ ព្រោះ​លោកភារុណ នៅស្ងប់ស្ងាត់ បើទោះជាសព្វដងឲ្យតែអ្នកនាងទេវី មក​ខ្មែរលោកតែងតែរ៉ាប់រងការស្នាក់នៅនិងសម្លៀកបំពាក់ជូនអ្នកនាងនាង គ្រប់ពេលវេលាក្ដី។

 គូរបញ្ជាក់ថាអ្នកនាងអម្ពរ ទេវី បានចេញទៅរស់នៅលើទឹកដីអាមេរិកជិត២០ឆ្នាំមក​ហើយ​ដែលនៅទីនោះនាង​មិនបានចាប់អាជីពច្រៀង​សម្ដែងតាមកម្មវិធីមួយចំនួនដូចតារា​ខ្មែរខ្លះនោះទេក្រោយនាងមានស្វាមីថ្មី​និងកូន​ស្រី​១ទៀត។កាលពីឆ្នាំ២០១៧ អតីតតារារូបនេះ​បានចុះ​មកខ្មែរ​ដើម្បីថតភាពយន្ដរឿង”ទឹកចិត្តម្ដាយសម័យថ្មី”របស់​អ្នកស្រីពាន់ ភួងបុប្ផា និង​រឿងមួយ​ផ្សេងទៀតរបស់LD ។តាមព័តមានថាមុនផ្ទុះកូវីដហង្សមាសក៍ត្រៀមធ្វើ​ភាព​យន្ដ​មួយ​ជូន​អ្នក​នា​ងទេវី និង​លោកទេព រិនដារ៉ូ ចាប់ដៃគ្នាសម្ដែងសារជាថ្មីដែរ តែដំណឹងនោះ​បានស្ងប់​ស្ងាត់​ទៅ​វិញ ខណៈដែលលោកភារុណ ធ្លាប់បង្ហើបថាអតីតប្រពន្ធរបស់លោកចុះមកថត​រឿង​នៅខ្មែរ​ម្ដងទាល់តែបាន​តម្លៃ​ខ្លួន១រឿង១ម៉ឺនដុល្លារបូករួមទាំងការ​ស្នាក់នៅនិងសំបុត្រយន្ដ​ហោះ​ទៅមកខាងផលិតកម្មជាអ្នករ៉ាប់រង​ទើបអ្នក​នាង​ទេវី អាចមកបាន។

សូមរំលឹកដែរថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភារុណ កាលពីខែ​តុលាឆ្នាំ​១៩៩២ ហើយមុន​លែងលះគ្នាអ្នកទាំងពីរទទួលបានចំណង​ដៃកូន២នាក់គឺកូនទី១​ប្រុសឈ្មោះ​ភិ​រុណ ឥទ្រ្ទបុត្រ និងកូនទី២ស្រី​ឈ្មោះ​ភិរុណា លក្ស្ញីទេវី ដែលពេលនេះ​កូនប្រុស​របស់នាង​បានក្លាយ​ទៅជាទាហានអាមេរិកនិងមានភរិយា​ជាជនជាតិ​បរទេសហើយបានផ្ដល់​ចៅទី១​ឲ្យអ្នកនាងទេវី កាលពីថ្ងៃទី១០ខែមករាដោយអ្នកនាង បានដាក់​ឈ្មោះថាLionel G Phirun ហៅអនន្ទ ឬArun ។មិនទាន់មានព័តមានពីការវិលមកលេងស្រុក​ជាថ្មីរបស់អ្នក​នាង​ទេវី នោះ​ទេ ប៉ុន្ដែគេឃើញនាងមានសុភមង្គលដូចអុ្នកនាងកល្យាណ ជូនពរនាងដែរព្រោះ​ស្វាមី​ក្រោយ​នាង​លោកPauly Hep តែងតែបង្ហាញកាយវិការថ្នាក់ថ្នមនិងស្រលាញ់អ្នកនាងទេវី ខ្លាំង​ណាស់ស្រប​ពេលដែល​អ្នកនាង បានចាត់ទុកអងតីតប្ដីលោកភារុណ ថាជាឪពុក​ទៅវិញ​។តែអតីត​ស្វាមីអ្នកនាងទេវី មិនដែល​មាន​អារម្មណ៍អាកអន់ស្រពោនចិត្តរឿងភរិយា​ចាស់​របស់លោក​មាន​ប្ដីថ្មី​ឡើយ ហើយពេលនេះលោក​គ្មានបំ​ណង​យកប្រពន្ធថ្មីទៀតឡើយ​ពោល​គឺសុខចិត្ត​នៅ​ម្នាក់​ឯងអស់១ជីវិត។

 ក្រៅពីអ្នកនាងអម្ពរ ទេវី តារាដែលយកស្វាមីអាណិកជនខ្មែរនៅអាមេរិកមាន​ដូចជា​អ្នក​នាងគឹម លក្ខិណា,វ៉េត រតនា ,សារ៉ាយ សក្ខណា និងវ៉ាង ស្រីណូ ជាដើម៕

RELATED ARTICLES