Tuesday, November 26, 2024
Homeព័ត៌មានជាតិស្រីស្អាតទម្លាយលោកសង្ឃសុំថើប សុំទោសថា គេហែកហ្វេសប៊ុកលោក   

ស្រីស្អាតទម្លាយលោកសង្ឃសុំថើប សុំទោសថា គេហែកហ្វេសប៊ុកលោក   

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ដែលល្បីល្បាញតាមបណ្តាញសង្គម និងធ្លាប់បានបួសជាដូនជីផងដែរនោះ បានទម្លាយរឿងលោកសង្ឃមួយអង្គ សុំថើបនាងជាច្រើនដង រហូតនាងខឹង ក៏បានទម្លាយសារឆាត របស់គណនីហ្វេសប៊ុកព្រះសង្ឃអង្គនោះ ទើបដឹងថា ការពិតជាការយល់ច្រឡំទេ គឺគណនីហ្វេសប៊ុក របស់ព្រះសង្ឃអង្គនោះ ត្រូវបានគេហែក លួចប្រើប្រាស់ ហើយនាងបានប្រកាសសុំទោសចំពោះការបង្ហោះរឿងនេះ ដោយសារនាងខឹងពេក។

នារីរូបស្រស់ដែលទម្លាយរឿងលោកសង្ឃសុំថើបនោះ ឈ្មោះឡាទី អាយុជាង២០ឆ្នាំ មុខរបរជាតារាសម្តែង តារាទិកតុក អ្នកផលិតវីដេអូរឿងអប់រំខ្លីៗ និងលក់ផលិតផលពង្រីកដើមទ្រូង។

យោងតាមសារឆាត ដែលនារីខាងលើ បានបង្ហោះក្នុងទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង បង្ហាញថា គណនីព្រះសង្ឃអង្គនោះ មានព្រះនាម ជ.ស.ជ បានឆាតមកសុំថើបនាង ជាច្រើនដង តែនាងអត់ទ្រាំ មិនតបត មានខ្លឹមសារដូចជាថា «បងអាចសុំថើបអូនបានអត់?», «អូនហាអូន អូនបងចង់ថើបអូន», «អូនព្រមអត់ បងសុំអូនបានអត់», «បងចង់ថើបអូន ម៉េចហើយ អត់តបចឹង» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​​​​​​​​

ដោយសារតែទ្រាំលែងបាន ស្រីស្អាតខាងលើ បានតបទៅវិញថា «ឥឡូវចង់ឲ្យវីដេអូ និងរូបទាំងអស់ហ្នឹងដល់ក្រសួងអត់?», «ខ្ញុំមិនចង់ទេ តែលោកបងជ្រុលពេក», «នៅសារសំឡេងច្រើនទៀតខាងលើ ខ្ញុំផ្ញើឲ្យក្រសួងធម្មការឥឡូវហើយ កុំភ័យ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញាឡាទី សរសេរបន្ថែមថា «ខ្ញុំអស់ការអត់ទ្រាំហើយ វាមិនដែលម៉ែអាណាលោកឆាតមកសុំថើបស្រី សូម្បីមនុស្សសាមញ្ញធម្មតា គេមិនហ៊ានសូម្បីឆាតមកប្រើពាក្យសុំថើបខ្ញុំផង លោកឯងវាជ្រុលពេកហើយ ចង់ល្បីណាស់មើលទៅ វាច្រើនលើកច្រើនសាហើយ អាណិតយាយតាញាតិញោមព្រះធម៌ដែលក្រាបថ្វាយបង្គំលោកឯងដល់បាតជើងណាស់ អាសូរតែជាលោកក្មេង នេះឡើងចាស់ជាងប៉ាខ្ញុំ ជិតងាប់ទៅវិញហើយ នៅបួសមិនដឹងវិន័យទៀត លោកឯងចង់ល្បី ខ្ញុំឲ្យល្បី អួតថាខ្សែឧកញ៉ា គ្មានអ្នកណាហ៊ានជាមួយទៀត ឥឡូវខ្ញុំផុស ចាំមើលលោកឯងធ្វើអីខ្ញុំ នៅមានសារសំឡេងជាច្រើនទៀត»។

បន្ទាប់ពីនាងផ្ញើសារព្រមានខាងលើ លោកសង្ឃអង្គនោះ បានតបវិញថា «លោកបងសុំទោសណាឡាទី», «លោកបងសុំទោស លោកបងឈប់និយាយលេងហើយ», «លោកបងសុំទោស លោកបងសន្យានឹងឈប់រហូត សុំទោសណា», «កុំធ្វើបាបលោកបងអីណា លោកបងសុំទោស» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នារីខាងលើ បានបកស្រាយបំភ្លឺថា ករណីលោកសង្ឃខាងលើ ការពិតជាការយល់ច្រឡំទេ លោកសង្ឃអង្គនោះថា លោកមិនដឹងរឿងអ្វីទេ គឺមានជនខិលខូចលួចអាខោនលោក ឆាតមកនិយាយពាក្យមិនសមរម្យ ហើយនាងសូមទោសបងប្អូនទាំងអស់គ្នា ដែលធ្វើឲ្យប៉ះពាល់ដល់សាសនា តែយ៉ាងណា នាងបានដោះស្រាយបញ្ចប់ជាមួយលោកសង្ឃអង្គនោះហើយ។ ដូច្នេះសូមសាធារណជនកុំយល់ច្រឡំអី។

កញ្ញា ឡាទី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់នាងថា «យប់មិញនេះ មានជនខិលខូចលួចអាខោនលោក ឆាតមកនិយាយពាក្យមិនសមរម្យចំពោះខ្ញុំ ហើយខ្ញុំខឹងពេក ក៏បានផុស ដោយសារជាអ្នកស្គាល់គ្នាយូរដែរហើយ ស្រាប់តែប្តូរចរិតភ្លាមៗ។ ការពិតជាការយល់ច្រឡំទេ លោកថា លោកមិនដឹងអ្វីទេ ហើយខ្ញុំក៏បានដោះស្រាយជាមួយលោកហើយដែរ។ សូមទោសបងប្អូនទាំងអស់គ្នាផងដែលធ្វើឲ្យប៉ះពាល់ដល់សាសនា សូមអរគុណ»៕

RELATED ARTICLES