Thursday, March 13, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ប្ដីធានាសុវត្ថិភាព

ឱក សុគន្ធកញ្ញា ៖ប្ដីធានាសុវត្ថិភាព

ភ្នំពេញ៖ឱក សុគន្ធកញ្ញា មិនទាន់ស្រកថយគីឡូដូចដើមទេក្រោយមានកូនប្រុសអាយុជាង២ឆ្នាំ​នេះពោលគឺ​នៅ​តែ​មើលទៅមានព្រលឹងជាងមុនដដែល តែគូរឲ្យទាក់ទាញដដែលតាមរយៈ​ការពូកែតុប​តែងខ្លួនប្លែកៗ​រប​ស់នាង​។អ្វីដែលធ្វើឲ្យគ្រប់គ្នាមើលឃើញច្បាស់នាពេលនេះ ខណៈដែលតំណែងជាគណៈកម្មារការ​និងគ្រូ​បង្វឹក​ពីកម្មវិធី​ប្រលងចម្រៀងធំៗរបស់ហង្សមាសមានការផ្លាស់ប្ដូរដោយតារាខ្លះចេញមុខបានតែ១រដូវកាលក៍បាត់ទៅវិញនោះតែតំណែងរបស់សុគន្ធកញ្ញា នៅតែសុវត្ថិភាពជាង​តារា​ផ្សេងៗទៀតហើយ​ពេលនេះនាងបានចេញមុខធ្វើ​គណៈ​កម្មារការCambodian Idol រដូវកាលទី៤ នឹងត្រៀមលេចមុខធ្វើជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាល​ទី៣ផងដែរ ដែលធ្វើឲ្យនាងមាន​សកម្ម​ភាព​សិល្បៈច្រើនឡើងវិញ​បើទោះជាមិនសូវមានបទល្បីៗដូច​មុនក្ដី។ប៉ុន្ដែ​សម្រាប់តំណែង២​ទៀតគឺThe Voice Cambodia​ និងX Factor Cambodia នោះស្វាមីរបស់សុគន្ធកញ្ញា មិនទាន់កំ​ណត់ឲ្យនាងចេញ​ធ្វើរដូវកាលថ្មីទាំងនោះឡើយ។

 គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា តាំងពីក្លាយទៅជាប្អូនថៅកែហង្សមាសមកនាងត្រូវ​បាន​តារារួមអាជីពចាត់ទុកថា​ឥទ្ធិពលរបស់នាងប្រៀបបានម្ចាស់ឬថៅកែផលិតកម្មធំនេះដែរបើទោះជានាងមិនដែលប្រើអំណាចរបស់ខ្លួនគ្របលើតារារួមដំបូលក្ដី។តែប្អូនថៅកែហង្សមាសរូបនេះបានបាត់ខ្លួនពីឆាកតន្រ្ដីនៅ​ប៉ុស្ដិ៍ផ្សេងៗស្ទើតែទាំងស្រុងតាំង​ពី​នាង​ក្លាយ​ទៅ​ជាភរិយាលោកអ៊ឹង សុខលី មក បើទោះជាអ្នកដឹកនាំសិល្បៈនៅប៉ុស្ដិ៍ដ៍ទៃក្រៅពីហង្សមាស​នោះ​អះ​អាង​ថាប្ដី​សុគន្ធ​កញ្ញា នៅតែបើកផ្លូវឲ្យនាងច្រៀងនៅប៉ុស្ដិ៍ផ្សេងៗទៀតតាមចិត្តចង់ក្ដី ប៉ុន្ដែការ​មិន​សូវ​មាន​បទ​ល្បី​ៗដូចមុនហើយតម្លៃខ្លួននៅតែរក្សារខ្ពស់នោះគឺជា​បញ្ហាចោទមួយសម្រាប់អ្នក​គ្រប់​​គ្រង​ការងារសិល្បៈដែល​ខ្លះមិនហ៊ានហៅឬដាក់តារាផ្នែកយុវវ័យជំនួសនាង។

  តាមព័តមានថាបើហង្សមាសបង្កើតកម្មវិធីប្រលងចម្រៀងថ្មីទៀតក៍ឱក សុគន្ធ​កញ្ញា នៅតែមានអតិភាព​ខ្ពស់​ជាងតារាដ៍ទៃក្នុងផលិតកម្មហង្សមាស​ដែលត្រូវស្វាមី​នាងរុញ​ឲ្យកាន់​កម្មវិធីធំៗទាំងនោះដែរ ហេតុនេះហើយ​ការគ្មានបទល្បីៗចេញដូចមុនមិន​ធ្វើ​ឲ្យ​សុគន្ធកញ្ញា ប្រឈមការធ្លាក់កូដខ្លាំងពេកទេ ព្រោះនាងមានស្វាមីនៅ​ក្រោយខ្នងជួបទប់លំ​នឹង ខណៈដែល​សម្រាប់ទីផ្សារស្ពតពាណិជ្ជកម្មវិញសុគន្ធកញ្ញា នៅតែត្រូវប៉ាន់ដដែល។អ្នកជំ​នាញសិល្បៈ​បាន​លើកឡើងថាសុគន្ធកញ្ញា នឹងរក្សារតំណែងជាតួឯករបស់ហង្សមាស​ជា​ច្រើន​ឆ្នាំតទៅ​ទៀត​​ពោ​ល​គឺ​តារាស្រីមួយចំនួនទៀតរបស់ផលិតកម្មនេះមិនអាចវ៉ាឬនៅលើនាងបានឡើយ៕

RELATED ARTICLES