Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ប្រ​កាស​ជំហរ​ចូល​រួម ធ្វើការ​ជា​មួយ​បក្ស​កាន់​អំ​ណាច

លោក​កឹម សុខា ប្រ​កាស​ជំហរ​ចូល​រួម ធ្វើការ​ជា​មួយ​បក្ស​កាន់​អំ​ណាច

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ចាប់ផ្តើមសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ក្រោយទទួលបានការលើកលែង ទោស និងស្របពេលស្ថានការណ៍នយោបាយ ចាប់ផ្តើមចុះត្រជាក់ឡើងវិញ ដោយលោក បានបញ្ជាក់គោលជំហរថា នឹងចូលរួមធ្វើការ ជាមួយគណបក្សកាន់អំណាច ។

ថ្លែងនៅក្នុងទិវាសិទ្ធិមនុស្ស ១០ ធ្នូ ខួបទី ៦៨ ក្រោមប្រធានបទ “សិទ្ធិក្នុងការបោះឆ្នោត” ដែលប្រារឰនៅទីស្នាក់ការកណ្តាលរបស់គណបក្ស សង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្ន២០១៦ និងមានអ្នកចូលរួមប្រមាណ៥០០នាក់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែល  ទើបបានតំណែងជាប្រធានក្រុមមតិភាគតិចនៅ រដ្ឋសភា ឋានៈស្មើនាយករដ្ឋមន្ត្រី បានលើកឡើង ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឱ្យ មានការរីកចម្រើន និងផ្តោតលើសន្តិភាព ដែល ជាការកត់សម្គាល់និងការចង់បានរបស់គណបក្ស ប្រឆាំង។ ពោលគឺ គណបក្សកាន់អំណាច និង គណបក្សប្រឆាំង សុទ្ធសឹងតែជាខ្មែរដូចគ្នា បើ-សិនជាចង់រកចំណុចរួម គណបក្សទាំងពីរ ត្រូវ មានការឯកភាពជាតិ និងសាមគ្គីភាព។ ដូច្នេះ គឺចាំបាច់បំផុតក្នុងការធ្វើកិច្ចការរួមគ្នា និង ស្វែងរកគុណតម្លៃរួមគ្នា ដើម្បីអភិវឌ្ឍប្រទេស ជាតិ បើទោះបីជាគណបក្សកាន់អំណាចផ្អៀង ទៅរកសន្តិភាព និងស្ថិរភាព ចំណែកគណបក្ស ប្រឆាំង ផ្អៀងទៅរកបញ្ហាសិទ្ធិសេរីភាពរបស់ ពលរដ្ឋក៏ដោយ។

លោកកឹម សុខា បានមានប្រសាសន៍ ពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោត នៅក្នុងវេទិកានោះថា “ពាក្យតំណាងរាស្ត្រនេះ តំណាងរបស់រាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ អ្នកដែលជាប់ ហើយហ្នឹង មានន័យថា រាស្ត្រហ្នឹងជួលអ្នក ហ្នឹងឱ្យធ្វើការបម្រើគាត់ ឱ្យប្រាក់ខែច្រើនជាង ខ្លួនឯង សុខចិត្តអត់ឃ្លានចុះ ក្រចុះ ប៉ុន្តែ បង់ពន្ធ ទិញឡាន ទិញម៉ូតូ លក់អីវ៉ាន់ចេញអីបង់ពន្ធ បង់ប៉ាតង់ ភាស៊ីទាំងអស់ យកលុយទៅណា? យកលុយមកឱ្យតំណាងរាស្ត្រហ្នឹង គាត់ធ្វើការ ដើម្បីបម្រើរាស្ត្រវិញ អ៊ីចឹងបោះឆ្នោតសំខាន់ អ៊ីចីងឹ។ ហើយដល់តំណាងរាស្ត្រហ្នឹង គាត់អ្នក អង្គុយធ្វើច្បាប់ និងអនុវត្ត តាមដានការអនុវត្ត ច្បាប់ ហើយទៅសួរសុខទុក្ខប្រជាពលរដ្ឋ មាន បញ្ហាអី? អ៊ីចឹងតំណាងរាស្ត្រដែលគេបោះឆ្នោត ឱ្យមកនេះ ជាអ្នកជ្រើសរើសមនុស្ស ដើម្បីទៅ ដឹកនាំប្រទេស គឺដឹកនាំរដ្ឋាភិបាល។ អ៊ីចឹងរដ្ឋា- ភិបាល ជាអ្នកបម្រើបន្តទៀតពីតំណាងរាស្ត្រ។ អ៊ីចឹងអ្នកដែលខ្ពស់ជាងគេគឺរាស្ត្រ។ រាស្ត្រអ្នក រើសតំណាងរាស្ត្រជាអ្នកបម្រើ កូនបម្រើ ដល់ រើសមួយទៀត រដ្ឋាភិបាល ជាចៅ។ តាមពិត រដ្ឋាភិបាល នៅក្រោមសភា មិនមែនរដ្ឋាភិបាល ត្រួតសភាទេ។ ហើយមិនមែនសភាធ្វើអីតាម ចិត្តទេ ត្រូវធ្វើតាមរាស្ត្រ។ នេះហើយជាអ្វីដែល ខ្ញុំចង់ជម្រាបថា គឺគេឱ្យតម្លៃទៅលើសិទ្ធិធំខ្លាំង ណាស់ ហើយសិទ្ធិដែលធំជាងគេ គឺសិទ្ធិក្នុងការ បោះឆ្នោតហ្នឹងហើយ។ អ៊ីចឹងហើយ សូមឱ្យ បងប្អូនទាំងអស់ ឱ្យតម្លៃឱ្យខ្លាំងទៅលើការ បោះឆ្នោតនេះ។ បើយើងបោះឆ្នោតរើសតំណាង- រាស្ត្រខុស យើងក៏រើសរដ្ឋាភិបាលខុសដែរ ហើយ រដ្ឋាភិបាលហ្នឹង អ្នករើសចៅហ្វាយខេត្ត បន្តទៀត មេឃុំ មេស្រុកអី ប៉ូលិស ទាហានអីទៀត ខុស ទាំងអស់ យើងនឹងទឺកភ្នែករហូតហើយ”។

លោកកឹម សុខា មានប្រសាសន៍បន្តថា “មានអ្នកដឹកនាំខ្លះ ប្រទេសខ្លះ អ្នកនយោបាយ ខ្លះ គឺផ្តោតទោលើសិទ្ធិសេរីភាព ហើយមាន អ្នកនយោបាយខ្លះ មានប្រទេសខ្លះ អត់រវល់ រឿងសិទ្ធិសេរីភាពទេ គាត់ផ្តោតទៅលើសន្តិភាព និងស្ថិរភាព។ ប៉ុន្តែគោលដៅដូចគ្នាទេ គឺគោល- ដៅ ដើម្បីស្វែងទៅរកការអភិវឌ្ឍ និងការរីក- ចម្រើនរបស់ប្រទេសជាតិ។ អ្នកខ្លះ ទស្សនៈខ្លះ គេថា ដល់មានសិទ្ធិមានសេរីភាពបានមានការ រីកចម្រើន មានការអភិវឌ្ឍពិតប្រាកដ ហើយ ដល់អ្នកខ្លះគេថា មិនបាច់សិទ្ធិសេរីភាពទេ ឱ្យ តែមានសន្តិភាព ស្ថិរភាព មានហើយអភិវឌ្ឍ មានហើយការរីកចម្រើន។ នេះទស្សនៈក្នុង ពិភពលោក គឺខ្វែងគ្នា២ហ្នឹង ក្នុងសង្គម២។ សង្គមអ្នកដែលផ្អៀងទៅរកុម្មុយនិស្តសង្គម និយម គេថា មិនខ្វល់ទេពីសិទ្ធិសេរីភាព គិត យ៉ាងម៉េចឱ្យតែស្ថិរភាព ឱ្យស្ងប់ស្ងាត់ ឱ្យនៅ ឱ្យស្ងៀម គេស៊ីៗលើគេ យើងនៅឱ្យស្ងៀម អត់ៗ តែឯងទៅ។ ប៉ុន្តែពួកអ្នកសេរីនិយម គេថាបើ អត់មានសិទ្ធិសេរីភាពទេ គ្មានទេ ការអភិវឌ្ឍ ពិត។ អភិវឌ្ឍបានតែមនុស្សមួយក្រុមដែលខ្លាំង ទេ។ អ៊ីចឹងសំណួរនេះអស់រយៈពេល៦០ឆ្នាំជាង ហើយដែលពិភពលោក បានយកមកជជែកគ្នា ជាប្រធានបទ បានជាប្រធានបទច្រើនណាស់ រហូតចុងក្រោយ គេរកឃើញថា ជាពិសេស មានអង្គប្រជុំមួយ នៅអង្គការសហប្រជាជាតិ គឺនៅឆ្នាំ១៩៩៨ គឺគេមាននិយមន័យមួយ គេ ធ្វើសិក្ខាសាលាមួយ គេរកឃើញថា ២ហ្នឹង ទាល់ទៅទន្ទឹមគ្នា សិទ្ធិ សេរីភាព ហើយសន្តិ- ភាព និងស្ថិរភាព ត្រូវតែមានទំនាក់ទំនងគ្នា អាហ្នឹងបានមនុស្សទទួលបានសេចក្តីសុខ រីក- ចម្រើន ទន្ទឹមទាំងអស់គ្នា…។ ឥឡូវគណបក្ស ប្រឆាំង មិនទាន់ដឹកនាំប្រទេស ទាមទារខ្លាំង ជាងគេគឺសិទ្ធិសេរីភាព មែនទេបងប្អូន? ព្រោះ គណបក្សប្រឆាំងថា បើអត់សិទ្ធិហ្នឹងទេ អត់ទៅ រកអាអភិវឌ្ឍន៍ហ្នឹងបានទេ។ ដល់គណបក្ស កាន់អំណាចភាគច្រើន គាត់ថាសេរីភាព សិទ្ធិ ទុកម្តុំសិន គឺទុកម្តុំសិន កុំអាលលឿនពេក គិត រឿងសន្តិភាព ហើយនឹងស្ថិរភាពសិន។ ប៉ុន្តែ សួរថា ឥឡូវយើងគិតអី? ខ្ញុំសំណូមពរឱ្យកម្ពុជា យើងនេះ មាន២នៅក្នុងសភា ទោះបីមួយរាង ផ្អៀងទៅរកសិទ្ធិសេរីភាពបន្តិចក៏ដោយ មួយ ផ្អឿងទៅរកសន្តិភាព ស្ថិរភាពបន្តិចក៏ដោយ អត់អាក្រក់ទេ ល្អទាំងអស់គ្នា។ អ៊ីចឹងនាំគ្នា រកចំណុចរួមមកអង្គុយនិយាយគ្នា រកចំណុចរួម ឱ្យឃើញទៅ ធ្វើម៉េចសិទ្ធិសេរីភាព ក៏នាំគ្នា ធានាការពារទាំងអស់គ្នា សន្តិភាព ស្ថិរភាព ក៏ នាំគ្នាធានាការពារទាំអស់គ្នា គឺនឹងបានផល ទាំងអស់គ្នាហើយ។ នេះជាសំណូមពររបស់ខ្ញុំ ក្នុងន័យនេះ អ៊ីចឹងហើយ នៅពេលដែលបក្ស ទាំង២នេះ ជជែកគ្នា យើងគួរតែលើករឿងទាំង ២ហ្នឹង។ ខាងគណបក្សកាន់អំណាច គាត់ចង់ និយាយពេលណាពីរឿងសន្តិភាព ពីរឿងស្ថិរ- ភាព ហើយបារម្ភខ្លាចមជ្ឈដ្ឋានផ្សេងៗ ពួក- ប្រឆាំង ធ្វើការតវ៉ាទាមទៅអាចប៉ះពាល់ដល់ សន្តិភាព ស្ថិរភាព មិនខុសទេ សំខាន់យើងធ្វើ យ៉ាងម៉េច ក្នុងការទាមទារហ្នឹង? ក្នុងការទាម- ទារហ្នឹង គឺយើងប្រើប្រាស់ទៅតាមមូលដ្ឋាន នៃច្បាប់។ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ មិន មែនតែរឿងខាងក្នុងនេះទេ គេយើងត្រូវតែ មើលអនុវត្តតាមច្បាប់ទាំងអស់គ្នា ហើយខាង គណបក្សប្រឆាំង គឺថា យើងគិតតែទាមទារ ពីរឿងបញ្ហាសេរីភាព និងសិទ្ធិ។ អ៊ីចឹងហើយ វាអត់មានអីពិបាកទេ សុទ្ធតែត្រូវមួយជ្រុងដូច គ្នា។ បើមួយជ្រុងម្នាក់ យកមកដាក់ផ្គុំទាំងអស់ គ្រប់ជ្រុងតែម្តង គណបក្សសង្គ្រោះជាតិយើង ក៏ត្រូវ គណបក្សប្រជាជនកម្ពុជា ក៏ត្រូវ គឺជាតិ យើងឈ្នះទាំងអស់គ្នា ហើយកុំអះអាងយក តែម្ខាងៗ នេះតាមទស្សនៈខ្ញុំ។ យើងចាប់ផ្តើម ទៅគណបក្សទាំង២ ចាប់ផ្តើមអង្គុយនិយាយ គ្នាទៅ សិទ្ធិសេរីភាព ក៏បើកឱ្យមាន ក៏ធានា សន្តិភាព ស្ថិរភាព ក៏ធានាទាំងអស់គ្នា យើង ចូលរួមធានាដែរ យើងមិនមែនចេះតែដើរស្រែក ដើរជេរ ដើរបញ្ចោរ បាតុកម្ម កូដកម្មអីឱ្យប៉ះ- ពាល់ទេ យើងអត់ចេះតែអ៊ីចឹងទេ។ ហើយ ខាងគណបក្សកាន់អំណាច ក៏អ៊ីចឹងដែរ មិនគិត តែសន្តិភាព ស្ថិរភាព គ្រាន់តែគេចេញសេចក្តី ថ្លែងការណ៍អីបន្តិចបន្តួច ចេះតែរករឿង គ្រាន់- តែធ្វើបុណ្យទិវាអន្តរជាតិ ក៏អត់ឱ្យកន្លែងធ្វើ ដែរ អាហ្នឹងវាបញ្ហាហើយ ត្រូវគិតរកចំណុច កណ្តាលមួយរួមគ្នា។ រកឃើញហើយ យើងសុខ ទាំងអស់គ្នាហើយៗសុខយូរអង្វែងនេះហើយ ជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋយើង”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES