Thursday, March 13, 2025
Homeតារាខ្មែរសុគន្ធ និសា ៖ថៅកែខ្លាចចេញលើកទី២

សុគន្ធ និសា ៖ថៅកែខ្លាចចេញលើកទី២

ភ្នំពេញ៖ការដកតំណែងជាគ្រូបង្វឹក(Coach)របស់សួស វីសា ក្នុងកម្មវិធីThe Voice Kids Cambodia​ រដូវកាលទី៣ ដោយប្រគល់ទៅឲ្យសុគន្ធ និសា វិញនោះធ្វើឲ្យវីសា ស្ងៀមស្ងាត់និង​គ្មានប្រតិកម្មនោះទេ ប៉ុន្ដែច្បាស់​ណាស់ថា​នៅសុខៗបាត់កៅអីបែបនេះ​អ្នកណាទៅសប្បាយ​ចិតុ្តព្រោះតាមព័តមានថាការបំពេញតួនាទីនោះចប់១រដូវ​កាល​គណៈកម្មារការឬគ្រូបង្វឹកម្នាក់ៗទទួលបានទឹកប្រាក់ចំនួនដល់ទៅ៦០០០ដុល្លារឯណ្ណោះ។ប៉ុន្ដែបើសួរថាតើសុគន្ធ និសា ពិតជា​សាក​សមឬអត់ក្នុងការរាប់រងការងារទាំងនោះចម្លើយគឺសាកសមបំផុតព្រោះនិសា  ជាតារា​ល្បី​ល្បា​ញជាច្រើនឆ្នាំមកហើយដែលមានបទពិសោធន៍យ៉ាងជោគជាំក្នុងអាជីពចម្រៀងបើទោះជាតាំងពីមានស្វាមីជាង៤ឆ្នាំមកនេះនាងមិនសូវលេចធ្លោឬមានបទល្បីៗដូចកាលនៅលីវក៍ដោយ តែការចែករំលែកទេពកោសល្យរបស់​នាង​ទៅកុមារខ្មែរ​ជារឿងល្អ។

តែការវិល​ទៅកាន់​តំ​ណែងចាស់របស់និសា នៅពេលនេះមិនមែនជារឿងចៃដន្យនោះទេ ព្រោះតាមព័តមានថា​ថ្នា​ក់​ដឹក​នាំរបស់ហង្សមាសបារម្ភខ្លាចនាងដើរចេញពី​ផលិតកម្មនេះជាលើកទី២ទើបរកវិធីចង​ជើង​​នាងតាម​រយៈ​ការ​ឲ្យតំណែងធំមកនាងវិញបើទោះជាមុននេះនិសា ហាក់រារែកចិត្តព្រោះ​នាងធ្លាប់​ឈឺក្បាលរឿងធ្វើការងារ​នោះទទួ​ល​បានការរិះគន់ច្រើនជាង​គាំទ្រនៅរដូវកាលទី១ក្ដី​។ប្រភពបានឲ្យដឹងថាសុគន្ធ និសា ត្រូវបានផលិតកម្មរាម ពេ​ញ​ចិត្តនិង​ចង់បាននាងធ្វើជា​ស​មា​ជិក ហេតុនេះហើយជៀសវាងតារាសំខាន់របស់ខ្លួនរត់​ចេញទៅរួមដៃជា​មួយ​ផលិតកម្មខាង​ក្រៅដូចលោកព្រាប សុវត្ថិ ទៀតទើបថៅកែត្រូវតែឲ្យតំណែងសំខាន់មក​អ្នក​នាងប៊ុន សុគន្ធា ហៅ​និសា ឡើងវិញ។

 គូរកត់សម្គាល់ថាសុគន្ធ និសា បានផ្អាកថតភាពយន្ដថ្មីៗទាំងស្រុងក្រោយនាងឆក់បាន​តំ​ណែងតួឯកដល់ទៅ​៤​រឿង​ជាប់គ្នា​គឺ”សិសិររដូវក្នុងបេះដូង”,”រាជនីភូមិគ្រិះ”​,”ព្រះវេស្សន្ដ​ជា​តក”​ និង​រឿង”ចំណតថ្មី នៃសុភមង្គល” ខណៈ​ដែលក្រុមការងារផលិតភាពយន្ដភាគទាំង​៤​រប​ស់​ហង្ស​មាស​នៅតែចង់ឲ្យនាងសម្ដែងរឿងថែមទៀត ប៉ុន្ដែ​និសា ចង់ពង្រឹងអាជីពឡើងវិញ​ទើប​​នាងធ្លាប់ប្រាប់​ថាការថតរឿងមិនមែនដូចថតMVនោះទេ គឺត្រូវការពេល​វេ​លា​និង​ហត់​នឿ​យខ្លាំងណាស់ ហេតុនេះហើយនាងសូមសម្រាកដោយ​គ្មានថ្ងៃកំណត់។យ៉ាងណា​តារាដែល​រៀប​ការប្ដី​ជាង៤ឆ្នាំអត់មានកូន១គ្រាប់អ្នកនាងសុគន្ធា ហៅនិសា ត្រូវបានអ្នកជំនាញសិល្បៈ​លើក​ឡើង​ថា​​ទោះជា​ពេល​​នេះនាងសម្រុកអាជីពចម្រៀងសារជាថ្មីមែន​តែការសង្ឃឹមឈ​មុខ​គេ​នៅ​ហង្សមាសមិនងាយស្រួលឡើយ ព្រោះទ្រនុំធំនេះមានតួឯករួចជាស្រេចទៅហើយ​នោះ​គឺឱក សុគន្ធកញ្ញា ៕

RELATED ARTICLES