Thursday, March 13, 2025
Homeតារាខ្មែរស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖សង្សារថ្មីនិស្សិតពេទ្យ

ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖សង្សារថ្មីនិស្សិតពេទ្យ

ភ្នំពេញ៖ពិធីការិនីដ៍មានមន្ដស្នេហ៍ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញសង្សារថ្មីភ្លាមៗជាការឆ្លើយតប​ទៅ​កាន់​ដៃគូ​របស់​នាងលោកសេង មង្គល ដែលងាកទៅកៀកកើយជាមួយអ្នកមេម៉ាយទ្រព្យស្ដុក​ម្នាក់​ហើយប្រុសរូប​សង្ហារ​រូបនេះ​ថែមទាំង​ប្រកាសជាសាធារណៈ​ទៀតផងថាលោកមិន​ដែល​ស្រលាញ់ច័ន្ទនីរ័ត្ន ក្នុងន័យស្នេហាឬទុក្ខនាង​ជា​សង្សារ​ម្ដងណាឡើយ។​ក្រៅពីគ្មានវាចាថ្លែង​នោះ​ថ្មីៗ​នេះ​នីរ័ត្ន បានតបថានាងចង់តែទៅលោតទឹកសម្លាប់ខ្លួន​នៅស្ពានជ្រោយចង្វា​ឲ្យស្លាប់​ទេ ពេលដែលឃើញលោកមង្គល និងថៅកែពេជ្រ ចេញMVអោបរឹតគ្នា។ដើម្បីឲ្យ​គ្រប់គ្នាដឹង​កាន់​តែច្បាស់ថាសម្រស់ស្អាតដូចពិធីការិនី​ធ្មេញចំពើសរូបនេះមិនខ្វះប្រុស​ចោមស្នេហ៍​នោះ​នីរ័ត្ន បានឆ្លើយតបទៅលោកមង្គលជាបន្ទាន់តាមរយៈការ​បញ្ចេញមុខសង្សារថ្មីឲ្យគេស្គាល់​ដែលប្រុស​នោះពិត​ជា​សង្ហារមិនចាញ់លោកមង្គល ហៅសេង នោះឡើយ។គូស្នេហ៍ច័ន្ទនីរ័ត្ន ថ្មីនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានគេដឹងថាជានិស្សិតពេទ្យ​នៅសាកលវិទ្យាល័យវិទ្យាស្រ្ដសុខាភិបាល ហើយនៅ​ក្នុងពិធី​ការ​ពា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និក្ខេបបទថ្នាក់វេជ្ជបណ្ឌិតកាលពីឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់បុរសនោះស្រីស្អាតនីរ័ត្ន ក៍​បាន​យកបាច់​ផ្កា១បាច់ទៅលើកទឹកចិត្តលោកដោយផ្ទាល់ផងដែរ​ដែលនោះ​បញ្ជាក់​ថាទំនាក់​ទំនងរបស់ពួកគេទាំងពីរមានជិត២ឆ្នាំ​ទៅហើយគឺមុនពេលដែលពិធីការិនីរូបនេះស្និតស្នាល​ជាមួយលោកមង្គល ទៅទៀត។

ដោយសារតែច័ន្ទនីរ័ត្ន មិនចង់ឲ្យគេបង្អាប់ថា​នាងជាស្រីស្អាត​ម្នាក់ដែរ​តែ​ស្នេ​ហា​ប៉ៈចំតែប្រុសដោះដៃទៅមានថ្មី​ជាបន្ដបន្ទាប់នោះទើបនីរ័ត្ន ត្រូវតែបង្ខំ​ចិត្ត​បញ្ចេញមុខគូ​ស្នេ​ហ៍​ទាំងមិន​ខ្លាចប៉ៈ​ពាល់ដល់អាជីពនោះ​ឡើយ ហើយ​ច្បាស់ណាស់ថា​បុរស​រូបសង្ហារដែលFan រប​ស់​នីរ័ត្ន ថាសាកសមគ្នា​ជា​មួយ​នាងខ្លាំងនេះហើយគឺជាមុខសញ្ញា​ក្នុង​ការធ្វើជាកូនកំ​លោះរបស់តារាតូចតន់រូបនេះនាពេលខាង​មុខនេះព្រោះ​អតីតFreshie រូបនេះ​ធ្លាប់បង្ហើបថា​នាង​ចង់រៀបការនៅអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។គេចាំមើលថានៅ​ពេល​ដែល​​ស្រី​ស្រស់ច័ន្ទនីរ័ត្ន ប្រគល់បេះ​ដូង​ទៅឲ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកគ្រូពេទ្យវ័យក្មេងព្យាបាលរបួសរួច​ហើយនោះតើ​លោក​មង្គល អាចមានការសោក​ស្ដាយចំពោះ​ពាក្យពេជន៍ដែលលោក​ថាចាត់​ទុក​រូបនាង​ត្រឹម​ជា​ប្អូនស្រី​នោះដែរ​ឬទេ?

 សូមបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានប៉ៈស្នេហ៍មិនសមប្រកបជាបន្ដបន្ទាប់ដូចជា​កន្លងមក​ធ្លាប់លេច​ឭថានាងប្រេះ​ឆាស្នេហ៍ជាមួយឯកឧត្តមក្មេងឈ្មោះពិសិដ្ឋ,លោកព្រីង ច័ន្ទបុត្រ ហៅ​នាយ​ចេក,ប្រុសកូនមន្រ្ដីធំ​ម្នាក់ដែលបាន​រៀបការចោលនាងកាលពីឆ្នាំ២០១៧ ,លោកចេន រៀបការ​កាលពីចុងខែឧសភាឆ្នាំ២០២០ និងចុងក្រោយដំ​ណឹងថា​លោកមង្គល លែងអើពើរ​ជា​​មួយ​នាងទៀតក្រោយងាកទៅស្នេហ៍ស្និតថៅកែពេជ្រម្នាក់។តែរាល់ព័តមាន​ទាំងនោះ​នីរ័ត្ន មិន​ដែលទទួលស្គាល់នោះទេ ខណៈដែលនៅក្នុងពិភពសិល្បៈវិញមិត្តភក្ដិរបស់​នាងភាគច្រើន​សុទ្ធ​តែបាន​ដឹងថាតារាតូចច្រឡឹងរូបនេះមិនមែនយកលុយជាធំនោះទេ ពោលគឺបុរសដែល​អាច​ធ្វើ​ជាសង្សារ​នាងបានលុះ​ត្រា​តែប្រុសនោះនាងស្រលាញ់ដែរទើបអាចទៅរួច ហើយភាគ​ច្រើន​គេឃើញនាងស្នេហ៍តែប្រុស​រូបសង្ហារ​វ័យ​ក្មេង។

ចំពោះការភ្ជាប់ស្នេហ៍ថ្មីរបស់ច័ន្ទនីរ័ត្ន ជាមួយលោកវេជ្ជបណ្ឌិតនៅពេលនេះ​អាចនឹងត្រូវបានគេសន្និដ្ឋាន​បានថា​នីរ័ត្ន នឹង​មិន​ដើរ​ជាន់ដានចាស់ទៀតនោះទេ ព្រោះលោកគ្រូពេទ្យរូបនោះមិនត្រឹមតែពូកែព្យា​បាល​របួស​បេះ​ដូង​ស្រីស្អាតឲ្យមានកំដៅឡើងវិញនោះទេ តែលោកក៍ស្នេហ៍តែច័ន្ទនីរ័ត្ន ម្នាក់ដែរទើប​អាច​រក្សារ​ចំណងស្នេហា​បាន​ជា​ច្រើនខែរហូតមកដល់ពេល​នេះ។គេកត់សម្គាល់ដែរថាទាំងមិត្តភក្ដិ​នៅក្នុងសិល្បៈរួមទាំងFan របស់ច័ន្ទនីរ័ត្ន ពួកគេជម្រុញឲ្យច័ន្ទនីរ័ត្ន បណ្ដើរសង្សារថ្មីនេះដោយ​បើក​ចំហទៅដើម្បីកុំឲ្យចាញ់ប្រៀបលោកមង្គល តែស្រីស្អាត​ហាក់នៅរារែកចិត្តនៅឡើយ ខ​ណៈ​ដែលតាមព័តមានថាលោកគ្រូពេទ្យរូបនោះក៍ជាកូនអ្នកមាន​ទ្រព្យស្ដុកមិន​ធម្ម​តា​ដែរ​ពោ​ល​គឺមានរូបរាងសង្ហារ និងចំណេះដឹង ព្រមទាំងលុយទៀតទើបអាចឆក់បេះដូងពិធី​ការិនី​ដ៍​មានមន្ដ​ស្នេហ៍​ម្នាក់នេះបាន។

 មហាជនរងចាំអ៊ុតមើលថាតើស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន និងលោកគ្រូពេទ្យហ៊ានដឹកដៃគ្នា​រៀបការនៅឆ្នាំ២០២៣ ដែរឬអត់?

                                     

RELATED ARTICLES