Monday, May 20, 2024
Homeព័ត៌មានជាតិចោរឆក់បុរសម្នាក់ ធ្លាក់ពីលើកង់បី

ចោរឆក់បុរសម្នាក់ ធ្លាក់ពីលើកង់បី

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពតាមឆក់កាបូបពីបុរសជនបរទេសម្នាក់ មិនបានសម្រេច បណ្តាលឱ្យបុរសរងគ្រោះ ធ្លាក់ពីលើម៉ូតូកង់បី រងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ចំណុចខាងមុខវត្តសំពៅមាស តាមបណ្តោយផ្លូវ១៦១ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីបុរសជាម្ចាស់ម៉ូតូកង់បី បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកបុរសជនបរទេស និងនារីជនជាតិខ្មែរ តាមបណ្តោយផ្លូវ២២២ ខណ្ឌដូនពេញ ក្នុងគោលបំណងទៅខាងមុខវិទ្យាល័យបាក់ទូក។ ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ និងជិះម៉ូតូជាច្រើនគ្រឿង ផងដែរ ហើយក្នុងចំណោមនោះ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ១គ្រឿង មិនចាំស្លាកលេខ បានជិះមកអែបខាងស្តាំកង់បី រួចបានធ្វើសកម្មភាពឆក់ទាញកាបូបស្ពាយពីបុរសជាជនបរទេសរូបនោះ តែមិនបានសម្រេច បណ្តាលឱ្យបុរសជនបរទេសធ្លាក់ពីលើម៉ូតូកង់បី បោកក្បាល រងរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុ ក្រុមជនសង្ស័យទាំងនោះ បាននាំគ្នាបន្ថែមល្បឿន ជិះម៉ូតូរត់គេចខ្លួនចេញទៅបាត់ស្រមោលទៅ ហើយក្នុងចំណោមក្រុមជនសង្ស័យទាំងអស់នោះ គេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស្ពាយធុងដឹកអាហារអនឡាញ ពណ៌ផ្ទៃមេឃ ជិះពីក្រោយ សង្ស័យជាអ្នកបិទគូទ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ហើយប្រជាពលរដ្ឋក៏បានទាក់ទងទៅរថយន្តសាមុយ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕

RELATED ARTICLES