Monday, May 20, 2024
Homeព័ត៌មានជាតិបញ្ជូនជនសង្ស័យ៧នាក់ ពាក់ព័ន្ធ៣ករណី ទៅតុលាការ

បញ្ជូនជនសង្ស័យ៧នាក់ ពាក់ព័ន្ធ៣ករណី ទៅតុលាការ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យសរុបចំនួន៧នាក់ ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា ក្នុងនោះ ៤នាក់ ពាក់ព័ន្ធករណីបង្ករបួសស្នាម ម្នាក់ពាក់ព័ន្ធករណីហិង្សា និង២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធនឹងករណីបង្ករបួសស្នាម ដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ រួមមាន ទី១-ឈ្មោះថន សីហា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរលក់ម្ជូរ ផ្លែឈើ មានស្រុកកំណើតភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាជនបង្កហេតុ)។ ទី២-ឈ្មោះគ្លី រស់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។ ទី៣-ឈ្មោះសាំង សុខជា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក) និងទី៤-ឈ្មោះឌី ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។ ទាំង៤នាក់នេះ បានបង្ករបួសស្នាមលើជនរងគ្រោះ ឈ្មោះធន់ វីយ៉ា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅខុនដូ អិល ផ្លូវ BT69 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឱ្យរបួសដៃស្តាំ និងក ដេរជាច្រើនថ្នេរ នៅចំណុចហាងចិន យីហោសឹងជី ផ្ទះលេខ៥៦៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

ក្រោយពេលកើតហេតុ នៅវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង លេខ១២៩១ ក៏បានឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក ព្រមទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ។

ចំណែកជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា ដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងដែរនោះ មានឈ្មោះមួង សុទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករលក់គ្រឿងសំណង់ ស្នាក់នៅបន្ទប់ជួលលេខ១១៣ ភូមិមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិក្នុងបន្ទប់ខ្លួន និងប្រើអំពើហិង្សា ដោយយកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះទេព ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកនៅបន្ទប់ជិតខាង។

ក្រោយកើតហេតុ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង លេខ១២៩១ ក៏បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថដកហូតវត្ថុតាង កាំបិត ចំនួន២ដើម ក្នុងនោះ កាំបិតប៉័ងតោ ចំនួន១ដើម និងកាំបិតចុងស្រួច ចំនួន១ដើម។

ដោយឡែក ជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើង ដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែរនោះ ទី១-ឈ្មោះហង់ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងទី២-ឈ្មោះគឹង ដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។

ជនសង្ស័យទាំង២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានបូមខ្សាច់ មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតវត្ថុតាង រទេះ១ កន្ត្រៃកាត់ដែក១ និងដែកមួយចំនួន៕

RELATED ARTICLES