ភ្នំពេញ៖ នារីជនជាតិបរទេសម្នាក់ ចេញពីដើរកម្សាន្តនៅមុខមជ្ឈមណ្ឌលកំសាន្តរ៉កត្រឡប់ទៅផ្ទះវិញ ត្រូវបានជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃម៉ាកសាំងសុង បានសំរេច ធ្វើឲ្យនគរបាលក្រសួងមហាផ្ទៃបើករថយន្តឆ្លងកាត់ប្រទះបានដកកាំភ្លើងបាញ់៦គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែធ្នូ នៅជិតនិងតារាងបាល់ទះ១៦៨ ផ្លូវ៤៧៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ IRINA CMITORAGA ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិROMANIA មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទូរសព្ទដែលត្រូវចោរឆក់យកទៅ ម៉ាកសាំងសុង J5 ។
តាមសម្ដីជនរងគ្រោះ បានប្រាប់អ្នកបកប្រែឲ្យដឹកថា រូបគាត់បានចេញពីដើរកម្សាន្តលេងនៅមុខមជ្ឈមណ្ឌលកំសាន្តរ៉ក រួចហើយបានដើរត្រលប់ទៅផ្ទះវិញ ដោយបានធ្វើដំនើរតាមផ្លូវ ដោយថ្មើរជើងតាមលេខ ៤៧៤ ក្នុងទិសដៅពីកើតទៅលិច ដោយដៃបានកាន់ទូរស័ព្ទចុចលេងបណ្តើរខណៈដើរមកចំនុចកើតហេតុខាងលើ ដែលជាកន្លែងងងឹត ក៍ស្រាប់តែលេចមុខជនសង្ស័យម្នាក់ដើរចេញពីដីឡូត៍មួយកន្លែង រួចហើយបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីជនរងគ្រោះ បានសំរេចរួចរត់ចូលទៅក្នុងដីឡូត៍នោះវិញ ពេលនោះដែរគាប់ ជួនមានបុរសម្នាក់ អាយុ៣០ឆ្នាំ ដែលជាសមត្ថកិច្ច នៅក្រសួងមហាផ្ទៃ បានបើករថយន្តឆ្លងកាត់ទីនោះ ឃើញហេតុការណ៍ផ្ទាល់និងភ្នែក ក៍ឈប់រថយន្តរួចដកកាំភ្លើងខ្លី បាញ់គំរាមជនសង្ស័យចំនួន៦គ្រាប់ តែឃាត់ជនសង្ស័យតែឃាត់អត់បានព្រោះអីជនសង្ស័យបានរត់ប្លោះរបងចេញទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវសមត្ថកិច្ចដឹកយកទៅសាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ទួលទំពូង១ ៕
ដោយ៖ ណន រ៉ាត់