Wednesday, November 27, 2024
Homeព័ត៌មានជាតិប្រុស៣នាក់ ស្ទាក់វ៉ៃស្រី១ ប្លន់ម៉ូតូ និងចាប់រំលោភ

ប្រុស៣នាក់ ស្ទាក់វ៉ៃស្រី១ ប្លន់ម៉ូតូ និងចាប់រំលោភ

ភ្នំពេញ ៖ នារីម្នាក់ បានទាញម៉ូតូជិះចេញពីផ្ទះជួល ទាំងយប់ តែម្នាក់ឯង បំណងទៅរកទិញអីហូប ស្រាប់តែធ្វើដំណើរដល់ កន្លែងស្ងាត់ លេខមុខជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង ស្ទាក់ វ៉ៃប្លន់យកគ្រឿងអលង្ការ និងម៉ូតូ ថែមទាំងនាំគ្នាធ្វើ សកម្មភាពចាប់រំលោភបូកលើនារីរងគ្រោះ រហូតដល់បានសម្រេចម្នាក់ម្តងៗថែមទៀត មុននឹងនាំគ្នាជិះម៉ូតូគេចខ្លួន។

ករណីប្រុស ៣នាក់ ប្លន់ម៉ូតូនិងគ្រឿងអលង្ការ រួចចាប់រំលោភបូកនារីម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់កន្ទោកខាងត្បូង ខណ្ឌកំបូល។

នារីរងគ្រោះដែលត្រូវជនសង្ស័យ ៣នាក់ ប្លន់គ្រឿងអលង្ការនិងម៉ូតូ រួចចាប់រំលោភបូកនោះ មានអាយុ៣០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ម្តុំខាងក្រោយសាលាខណ្ឌដង្កោ។ ចំណែកក្រុមជនសង្ស័យទាំង៣នាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយធ្វើសកម្មភាពរួច បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា  មុនពេលកើតហេតុ នាងបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IF-8117 ចេញពីកន្លែងស្នាក់នៅ ក្នុងគោលបំណងទៅរកហូបអី នៅម្តុំទួលពង្រ។ លុះជិះមកដល់ផ្លូវ ៣០ម៉ែត្រ ត្រង់ចំណុចមុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែលេចមុខជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន៣នាក់ (ប្រុសទាំងអស់) ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកស្ទាក់ពីមុខម៉ូតូរបស់នាង ហើយជនសង្ស័យបានគំរាមមិនឱ្យស្រែក និងប្រើហិង្សាមកលើនាង ដោយបង្ខំឱ្យទៅតាមពួកគេ។

នារីរងគ្រោះ បន្តថា ពេលនោះ នាងក៏ចង់ស្រែកឱ្យគេជួយដែរ តែខ្លាចជនសង្ស័យទាំងនោះធ្វើបាប ទើបនៅស្ងៀម។ ក្រោយមក ជនសង្ស័យម្នាក់ បានឡើងជិះម៉ូតូរបស់នាង ដោយដឹកនាងរហូតមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពសម្លុតគំរាមដោះយកខ្សែក កងដៃ ចិញ្ចៀន និងទូរស័ព្ទដៃ មួយគ្រឿង រួមនិងម៉ូតូ ១គ្រឿងថែមទៀត។ បន្ទាប់ពីជនសង្ស័យប្លន់យកម៉ូតូ និងគ្រឿងអលង្ការរួចហើយ ក្រុមជនសង្ស័យទាំងនោះ មិនអស់ចិត្ត ក៏នាំគ្នាចាប់រំលោភរូបនាងម្តងម្នាក់ៗ រហូតបានសម្រេចទាំងបីនាក់ ហើយបានថតជាវីដេអូទុកទៀត និងគំរាមនាងថា បើហ៊ានប្រាប់ដល់សមត្ថកិច្ច ពួកវានឹងតាមសម្លាប់នាងចោលមិនខាន។ ក្រោយពីជនសង្ស័យប្លន់និងរំលោភបានសម្រេចហើយ ជនសង្ស័យទាំង៣នាក់ ក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ទៅ។

នារីរងគ្រោះ បានបញ្ជាក់ថា ក្រោយពីជនសង្ស័យទៅអស់ នាងក៏បានរត់ស្រែកឱ្យគេជួយ រហូតភ្ញាក់ផ្អើលដល់សន្តិសុខដែលយាមនៅរោងចក្រក្បែរកន្លែងកើតហេតុ មកសួរនាំ ហើយបានជូននាងទៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ដើម្បីឱ្យគេជួយ។

នារីរងគ្រោះ បានអះអាងថា កន្លងមក ជនសង្ស័យបានស្គាល់ហ្វេសប៊ុក របស់នាង ហើយបានឆាតមកនាង ជាច្រើនលើកច្រើនសា តែនាងមិនឆ្លើយតប ហើយជនសង្ស័យទាំងនោះ បានប្រាប់នាងថា ពួកគេតាមដាននាង ពីរបីថ្ងៃហើយ។

យ៉ាងណា តាមសម្តីរបស់នារីរងគ្រោះនេះ គេសង្ស័យថា រវាងជនសង្ស័យ និងនារីរងគ្រោះប្រហែលជាធ្លាប់ស្គាល់គ្នា។

ក្រោយកើតមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចធ្វើការសាកសួរទៅលើនារីរងគ្រោះ ហើយក៏បាននាំនាងទៅបង្ហាញទីតាំងកើតហេតុ។ បន្ទាប់មក សមត្ថកិច្ចបាននាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES