Wednesday, November 27, 2024
Homeព័ត៌មានជាតិទុកលិខិតបណ្តាំឱ្យប្រពន្ធ រួចចងក

ទុកលិខិតបណ្តាំឱ្យប្រពន្ធ រួចចងក

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធំធេងដោះស្រាយមិនចេញ ហើយមិនហ៊ានប្រាប់ប្រពន្ធរបស់ខ្លួន បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន រួចបន្សល់ទុកសំបុត្រផ្តាំសុំទោសប្រពន្ធ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

បុរសដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះស៊ិន ជ្រួញ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មកថា មានករណីចងកធ្វើអត្តឃាត កើតឡើងនៅចំណុចខ្ទមខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រហែល ៣០ម៉ែត្រ ស្ថិតនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញសព ត្រូវសាច់ញាតិស្រាយចំណងដាក់ចុះក្រោមទៅហើយ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញពិនិត្យរកឃើញមានបន្សល់ទុកក្រដាសមួយសន្លឹក សរសេររៀបរាប់ពាក់ព័ន្ធរឿងរ៉ាវក្នុងចិត្ត ស្ថិតនៅក្បែរសព ដែលមានខ្លឹមសារថា “បងស្រលាញ់អូនណាស់ប្រពន្ធ មានរឿងខ្លះ បងចង់ប្រាប់អូន សូមទោសប្រពន្ធសម្លាញ់…”។

បើតាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ ឃើញថា នៅលើខ្លួនប្រាណសព ពុំមានស្លាកស្នាមសង្ស័យថាជាអំពើឃាតកម្មឡើយ។ តាមការសន្និដ្ឋាន និងយោងលើការបំភ្លឺរបស់ញាតិសព និងការពិនិត្យរបស់មន្ត្រីជំនាញ ជនរងគ្រោះ ពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុមានវិបត្តិក្នុងគ្រួសារ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប៊ុន ថេត

RELATED ARTICLES