Wednesday, November 27, 2024
Homeព័ត៌មានជាតិនេះដោយសារការធ្វេសប្រហែស

នេះដោយសារការធ្វេសប្រហែស

ខេត្តពោធិ៍សាត់ ៖ បុរសជាមន្ត្រីអគ្គិសនីម្នាក់ បានចុះទៅតភ្លើងឱ្យប្រជាពលរដ្ឋ លុះទៅដល់ រៀបចំតភ្លើង ដោយមិនបានបិទឌីសង់ទ័រក្នុងប្រអប់ភ្លើង ក៏បណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣៧នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិក្រូចសើច ឃុំខ្នារទទឹង ស្រុកបាកាន។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នោះ មានឈ្មោះច្រឹង ចាន់ថន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីអគ្គិសនីឃុំបឹងខ្នារ ស្រុកបាកាន មានលំនៅ ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានចុះទៅតភ្លើងនៅចំណុចផ្ទះរបស់ឈ្មោះប្រាក់ ប៊ុណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិក្រូចសើច ឃុំខ្នារទទឹង ស្រុកបាកាន។ លុះពេលតភ្លើង ជនរងគ្រោះមានការធ្វេសប្រហែស មិនបានបិទឌីសង់ទ័រភ្លើង នៅក្នុងប្រអប់កុងទ័រ លេខ០៦៨៨៦៣៣ ទើបបណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់នៅកន្លែងកើតហេតុតែម្តង។

សពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES