Wednesday, November 27, 2024
Homeព័ត៌មានជាតិប្រុសលួចថតរូបស្រាត និងវីដេអូរួមភេទ ស្រីស្នេហ៍សុំលុបមិនព្រម ទាញកាំបិតចាក់

ប្រុសលួចថតរូបស្រាត និងវីដេអូរួមភេទ ស្រីស្នេហ៍សុំលុបមិនព្រម ទាញកាំបិតចាក់

ខេត្តកណ្តាល ៖ គូស្នេហ៍វ័យក្មេងមួយគូ បានទាក់ទងស្នេហាស៊ីជម្រៅជាមួយគ្នា រាប់ឆ្នាំមកហើយ ដោយធ្លាប់បានណាត់គ្នារួមភេទជាញឹកញាប់ ក្នុងនោះ ខាងប្រុសមានគំនិតខូច បានលួចថតរូបភាពនិងវីដេអូអាក្រាតរបស់ស្រីស្នេហ៍ ទុកក្នុងទូរស័ព្ទរបស់ខ្លួន លុះខាងស្រីដឹងទាមទារឱ្យលុប តែខាងប្រុសមិនព្រម ទើបធ្វើឱ្យកើតមានរឿងរកាំរកូសនឹងគ្នា។ លុះក្រោយមក អ្នកទាំងពីរបានណាត់ជួបគ្នារួមរ័ករួច ខាងស្រីព្យាយាមដណ្តើមយកទូរស័ព្ទរបស់ប្រុសស្នេហ៍ មកលុបរូបអាក្រាតទាំងនោះចេញ តែខាងប្រុសមិនឱ្យ ធ្វើឱ្យកើតមានការប្រតាយប្រតប់គ្នា រហូតខាងស្រី ទាញកូនកាំបិតចុងស្រួច ចាក់កប្រុសស្នេហ៍ បណ្តាលឱ្យរងរបួសធ្ងន់ ទីបំផុតខាងប្រុសដេកពេទ្យ ខាងស្រីត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចខ្ទមចាំចម្ការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម។

យុវតីដែលចាក់កប្រុសស្នេហ៍ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះស្រួន ស្រីពេជ ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនឆ្នោតឡូតូ មានលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។ ចំណែកជនរងគ្រោះជាប្រុសស្នេហ៍ មានឈ្មោះរ៉ី រិទ្ធី អាយុ២៣ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក យុវតីឈ្មោះស្រួន ស្រីពេជ (ជនសង្ស័យ) និងឈ្មោះរ៉ី រិទ្ធី (ជនរងគ្រោះ) ធ្លាប់មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាតាំងពីឆ្នាំ២០១៥ មកម៉្លេះ ដោយធ្លាប់រួមភេទជាមួយគ្នាជាច្រើនលើកច្រើនសារួចមកហើយ។ ទើបតែនៅក្នុងឆ្នាំ២០២២ ឈ្មោះស្រួន ស្រីពេជ និងឈ្មោះរ៉ី រិទ្ធី ចាប់ផ្តើមកើតមានរឿងរ៉ាវរកាំរកូសនឹងគ្នា ប៉ុន្តែនៅបន្តឆាតទាក់ទងគ្នាតាមតេឡេក្រាម ទៅវិញទៅមកធម្មតា។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះស្រួន ស្រីពេជ និងឈ្មោះរ៉ី រិទ្ធី បានឆាតតាមតេឡេក្រាម ណាត់ជួបគ្នានៅចំណុចខ្ទមចាំចម្ការស្វាយ ស្ថិតក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម (ទីតាំងកើតហេតុខាងលើ)។ លុះមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែល ឈ្មោះ ស្រួន ស្រីពេជ ក៏បានទៅដល់កន្លែងណាត់ជួប រួចក៏បានឃើញឈ្មោះរ៉ី រិទ្ធី នៅអង្គុយចាំមុន ហើយអ្នកទាំងពីរ ក៏បានអង្គុយជជែកគ្នាលេង និងបានហូបបាយកញ្ចប់ជាមួយគ្នា ដែលជាបាយរបស់ឈ្មោះស្រួន ស្រីពេជ យកទៅធ្វើការ។ បន្ទាប់មក ក្រោយពេលហូបបាយរួច អ្នកទាំងពីរក៏បានរួមភេទជាមួយគ្នា។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយរួមភេទរួចហើយ ឈ្មោះស្រួន ស្រីពេជ និងឈ្មោះរ៉ី រិទ្ធី បានកើតមានជម្លោះដណ្តើមទូរស័ព្ទពីគ្នា ដោយសារឈ្មោះ រ៉ី រិទ្ធី ធ្លាប់បានឆាតបង្ហាញរូបភាពអាក្រាតរបស់ឈ្មោះស្រួន ស្រីពេជ នៅពេលដែលពួកគេធ្លាប់រួមភេទជាមួយគ្នា កាលពីពេល កន្លងមក ទើបឈ្មោះស្រួន ស្រីពេជ ប្រតាយប្រតប់ដណ្តើមទូរស័ព្ទពីឈ្មោះរ៉ី រិទ្ធី យកមកមើល។ ពេលកំពុងប្រតាយប្រតប់គ្នា ឈ្មោះស្រួន ស្រីពេជ ឃើញកូនកាំបិតចិតបន្លែ សៀតនៅជញ្ជាំងខ្ទម ក៏យកមកចាក់ប្រហារទៅលើឈ្មោះរ៉ី រិទ្ធី បណ្តាលឱ្យរងរបួសត្រង់បំពង់ក។ ពេលនោះឈ្មោះរ៉ី រិទ្ធី ក៏បានរត់ចេញពីខ្ទម សំដៅទៅផ្ទះឈ្មោះនួន ណែត ដោយឈ្មោះស្រួន ស្រីពេជ រត់តាមពីក្រោយ កាន់កូនកាំបិត បានចម្ងាយប្រហែលជាង ២០ម៉ែត្រ ក៏គប់កាំបិតចោល រត់តាមឈ្មោះរ៉ី រិទ្ធី ក្នុងបំណងតាមហៅឈ្មោះរ៉ី រិទ្ធី ដើម្បីជូនទៅពេទ្យ។ ពេលនោះឈ្មោះ នួន  ណែត បានដឹកម៉ូតូ ជូនឈ្មោះរ៉ី រិទ្ធី ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម ប៉ុន្តែដោយសារស្ថានភាពរបួសមានសភាពធ្ងន់ពេក ទើបត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកល្វាឯម សម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត ឯរាជធានីភ្នំពេញ ។

ចំណែកយុវតីសង្ស័យឈ្មោះស្រួន ស្រីពេជ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន នាំយកមកសាកសួរភ្លាមៗផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នាងពិតជាបានចាក់ទៅលើឈ្មោះរ៉ី រិទ្ធី ដែលជាប្រុសស្នេហ៍ប្រាកដមែន មូលហេតុដោយសារតែការប្រតាយប្រតប់ដណ្តើមទូរស័ព្ទរបស់ឈ្មោះរ៉ី រិទ្ធី យកមកលុបរូបភាពនិងវីដេអូចោល ដោយសារឈ្មោះរ៉ី រិទ្ធី ធ្លាប់បាន លួចថតរូបភាពអាក្រាតនិងវីដេអូរួមភេទជាមួយនាង នៅពេលដែលពួកនាងរួមភេទជាមួយគ្នា កាលពីពេលមុនៗមក ទើបនាងខ្លាចបែកធ្លាយ ក៏សុំទូរស័ព្ទយកមកលុប តែខាងប្រុសមិនព្រមឱ្យ ទើបកើតមានការប្រតាយប្រតប់ និងឈានដល់ការចាក់ប្រហារបែបនេះតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES