ខេត្ដកណ្តាលៈ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពហើមប៉ោង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេមេគង្គទៅទើនៅមាត់ច្រាំងទន្លេបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា សាកសពជនរងគ្រោះពុំស្គាល់អត្ត សញ្ញាណនោះទេ ភេទប្រុស ,អាយុប្រមាណ៤០ឆ្នាំ ,ស្លៀកខោជើងវែង ពណ៌ខ្មៅ ,ពាក់អាវដៃខ្លី ពណ៌ខ្មៅ ,ពាក់ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ។
តាមការសន្និដ្ឋានជំហ៊ានដំបូង ជនរងគ្រោះស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធទៅ នឹងបទល្មើសអ្វីឡើយ ៕
ដោយ៖ សិលា