Tuesday, November 19, 2024
Homeព័ត៌មានជាតិផឹកស៊ីកំដររោងបុណ្យសព​ ទាស់សម្ដីគ្នា ចាក់ធ្លាយពោះវៀនស្លាប់ម្នាក់

ផឹកស៊ីកំដររោងបុណ្យសព​ ទាស់សម្ដីគ្នា ចាក់ធ្លាយពោះវៀនស្លាប់ម្នាក់

ខេត្ដតាកែវៈ បុរសម្នាក់ គ្រាន់តែមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចបានយក កាំបិតចុងស្រួចចាក់បុរសម្នាក់ទៀតបណ្ដាលឲ្យធ្លាយចេញពោះវៀនមកក្រៅ បន្ទាប់មកបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរ ពេទ្យដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិសុមិន ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ។

លោកវរសេនីយ៍ត្រីយុគ សារ៉ាត់អធិការនគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គាន ធួន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើឈ្មោះ ឃាលម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចាក់ត្រូវចំកន្លៀតទឹកខាងស្តាំមួយ​កំាបិត ធ្លាយពោះវៀនចេញមកក្រៅ បណ្តាលឲ្យស្លាប់ក្នុងពេលដឹកមកដល់មន្ទីរពេទ្យ ។

ប្រភពដដែលបន្ដថា មូលហេតុឈានដល់ការចាក់ស្លាប់ជនរងគ្រោះខាងលើនេះ ដោយសារ​ជន​រងគ្រោះបានមកចូលរួមបុណ្យបងប្អូននៅភូមិខ្វាវ ឃុំព្រៃកំពក ស្រុកគិរីវង់ បន្ទាប់មកក៏មក​លេងបងប្អូននៅភូមិសុបិន រួចក៏មានការជួបជុំគ្នាផឹកស៊ី បង្កជាទំនាស់ពាក្យសម្តីរហូបណ្តាល​ឲ្យ​​កើតករណីនេះឡើង ។

ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ។

 ដោយ៖ វណ្ណ វុធ

sdffdfds

RELATED ARTICLES