Tuesday, May 21, 2024
Homeព័ត៌មានជាតិតាអើយ‌! ចាស់ហើយម្តេចមិនលះបង់ខ្លះ?

តាអើយ‌! ចាស់ហើយម្តេចមិនលះបង់ខ្លះ?

ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើសកម្មភាពរំលោភក្មេងស្រី ជាអនីតិជនម្នាក់រហូតដល់បានសម្រេច លុះក្មេងស្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹង ចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យដែលរងការចោទប្រកាន់ថាបានចាប់រំលោភក្មេងស្រី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៌។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ឹម បុន្នី ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅ ភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៌។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ យ.ស.ផ.ណ អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៌។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះខាងលើ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះអ៊ឹម បុន្នី ថាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ឈ្មោះ យ.ស.ផ.ណ ដែលជាអនីតិជន មានវ័យទើបនឹង ១២ឆ្នាំប៉ុណ្ណោះ។

ក្រោយពីបានទទួលពាក្យបណ្តឹងក្នុងករណីខាងលើ កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES