Thursday, November 28, 2024
Homeព័ត៌មានជាតិឃ្វាលក្របីបាត់១យប់ ក្លាយជា

ឃ្វាលក្របីបាត់១យប់ ក្លាយជា

ខេត្តកោះកុង ៖ យុវជនម្នាក់ បានចេញទៅឃ្វាលក្របី ដូចសព្វដង តែមិនឃើញត្រឡប់មកផ្ទះវិញ លុះព្រឹកស្អែកឡើង ក្រុមគ្រួសារចេញតាមរក ស្រាប់តែប្រទះឃើញស្លាបអណ្តែតទឹកព្រែក  បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចព្រែកស្ពានដំរី ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបទុមសាគរ។

យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះវឿន វន អាយុ១៨ឆ្នាំ មានលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបទុមសាគរ។

តាមការបំភ្លឺរបស់ក្រុមគ្រួសារសពជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានដឹកក្របី ចេញទៅឃ្វាលនៅចម្ការអំពៅ ស្ថិតនៅកន្លែងកើតហេតុខាងលើ ដូចសព្វដង។ លុះក្រោយមក មិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបក្រុមគ្រួសារបានដើរតាមរកដែរ តែរកមិនឃើញ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ ក្រុមគ្រួសារបានចេញទៅតាមរកសាជាថ្មី ស្រាប់តែប្រទះឃើញសពជនរងគ្រោះ នៅកន្លែងកើតហេតុខាងលើតែម្តង ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលកណ្តោល និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងបានស្រង់សព មកពិនិត្យ មិនឃើញមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

ចំណែកក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា ជនរងគ្រោះ មិនចេះហែលទឹកទេ ហើយគេសង្ស័យថា ពេលដើរឆ្លងព្រែក ជនរងគ្រោះ បានរអិលជើងធ្លាក់ទឹក ទើបបណ្តាលឱ្យលង់ស្លាប់បែបនេះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES