Tuesday, May 21, 2024
Homeព័ត៌មានជាតិកំពុងរួមរ័ក ម៉ែអូនមកទាន់ បងខ្នោះ

កំពុងរួមរ័ក ម៉ែអូនមកទាន់ បងខ្នោះ

ខេត្តសៀមរាប ៖ យុវជនម្នាក់ បានលួចទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ មួយរយៈមកហើយ លុះក្រោយមក ក៏បែកគំនិតល្បួងនាំក្មេងស្រីរងគ្រោះឡើងផ្ទះសំណាក់ បំណងរួមរ័ក តែមិនទាន់បានសម្រេចផង ក៏ត្រូវម្តាយរបស់ក្មេងស្រីរងគ្រោះតាមទាន់ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ពន្លឺចន្ទ្រា មានទីតាំងស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម។ លុះក្រោយពីមានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នាំយកមកសាកសួរ។

ជនសង្ស័យដែលនាំកូនស្រីគេឡើងផ្ទះសំណាក់ និងត្រូវម្តាយគេតាមទាន់ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះលន់ សុខលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ឡ.ច.យ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងស្រុកសូទ្រនិគម។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កន្លងមក ជនសង្ស័យខាងលើ បានលួចលាក់ទាក់ទងស្គាល់ក្មេងស្រីរងគ្រោះ តាមរយៈឆាតហ្វេសប៊ុក និងបានបន្តទំនាក់ទំនង រហូតឈានដល់ស្នេហា។ លុះមកដល់វេលាម៉ោង ២រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យក៏បាន ណាត់ជួបក្មេងស្រីរងគ្រោះ រួចក៏លួងលោមនាំក្មេងស្រីរងគ្រោះឡើងទៅលើផ្ទះសំណាក់ពន្លឺចន្ទ្រា មានទីតាំងស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម បំណងរួមរ័ក។ លុះចូលទៅដល់ កំពុងធ្វើសកម្មភាពមិនទាន់បានស៊ីជម្រៅនៅឡើយ ក៏ស្រាប់តែត្រូវម្តាយរបស់ក្មេងស្រីរងគ្រោះ បានតាមទៅទាន់ រួចក៏នាំកូនស្រីរបស់ខ្លួនត្រឡប់មកផ្ទះវិញ។

បន្ទាប់មក នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES