មុន (Acne) ជាបញ្ហាដែលមនុស្សជាច្រើនធ្លាប់ជួបប្រទះ ទាំងបុរស ស្ត្រី ក្មេង ចាស់ ហើយមូលហេតុបណ្តាលឲ្យកើតមុន មានច្រើនយ៉ាង ទាំងមូលហេតុពីខាងក្រៅ និងខាងក្នុងរាងកាយ។
នៅពេលនេះ យើងសូមនាំមកបង្ហាញជូនពី ការកើតមុន ៥ចំណុច លើផ្ទៃមុខ ជាមួយមូលហេតុ និងវិធីកែខៃព្យាបាល។
១- ថ្ពាល់ ៖
-មូលហេតុ ៖ មុនដែលកើតលើថ្ពាល់ ក្រៅពីកើតពីបរិយាកាសខាងក្រៅ រួមមានធូលីដី ជាដើម ក៏បណ្តាលមកពីមូលហេតុខាងក្នុងរាងកាយ គឺដោយសារប្រព័ន្ធចរាចរឈាម មិនល្អ ឬអាចបណ្តាលមកពីបញ្ហាសួត។
-វិធីកែខៃ ៖ លាងសម្អាតមុខឲ្តស្អាតជានិច្ច ផឹកទឹក ឲ្យបានគ្រប់គ្រាន់ (៨កែវ ឬយ៉ាងតិច ២លីត្រ ក្នុង១ថ្ងៃ) និងព្យាយាមហាត់ប្រាណជាប្រចាំផង។
២- ថ្ងាស ៖
-មូលហេតុ ៖ មុនដែលកើតលើថ្ងាស ក្រៅពីបណ្តាលមកពីភាពកខ្វក់នៃបរិស្ថានខាងក្រៅ ក៏អាចបណ្តាលមកពីភាពតានតឹងផ្លូវអារម្មណ៍ ឬស្ត្រេស ផងដែរ។
-វិធីកែខៃ ៖ សម្រាក ឬគេងឲ្យបានគ្រប់គ្រាន់ (៨ម៉ាង ក្នុង ១ថ្ងៃ) បន្ធូរភាពតានតឹង កាត់បន្ថយស្ត្រេស ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។
៣- ច្រមុះ ៖
-មូលហេតុ ៖ មុនកើតលើច្រមុះ ក្រៅពីមូលហេតុខាងក្រៅ និងបរិស្ថានកខ្វក់ ក៏អាចបណ្តាលមកពីបញ្ហាខាងក្នុងរាងកាយ ដូចជាប្រពន្ធ័រំលាយអាហារ ធ្វើការមិនល្អ ឬបញ្ហាអាហារមិនរំលាយ។
-វិធីកែខៃ ៖ ទទួលទានបន្លែ ផ្លែឈើដែលមានធាតុត្រជាក់ និងផឹកទឹកឲ្យបានគ្រប់គ្រាន់។
៤- ជុំវិញមាត់ ៖
-មូលហេតុ ៖ មុនដែលកើតជុំវិញមាត់ ភាគច្រើដោយសារក្តៅក្នុង មានបញ្ហាក្រពះ ពោះវៀន ធ្វើការមិនសុវល្អ។
-វិធីកែខៃ ៖ បរិភោគអាហារដែលមាជាតិកាកសរសៃខ្ពស់ និងប្រើថ្នាំដុសធ្មេញដែលមានរូបមន្តធម្មជាតិ ជាភាគផ្សំ។
៥- ចង្កា ៖
-មូលហេតុ ៖ មុនដែលកើតលើចង្កា ក្រៅពីមូលហេតុបរិស្ថានខាងក្រៅ គឺដោយសារបញ្ហាក្នុងរាងកាយ គឺមកពីបម្រែបម្រួលអ័រម៉ូនខុសធម្មតា និងបញ្ហាតម្រងនោម។
-វិធីកែខៃ ៖ ចៀសវាងយកដៃប៉ះចង្កា លាងសម្អាតមុខ ឲ្យស្អាតជានិច្ច និងចៀសវាងទទួលទានអាហារប្រៃ៕