Saturday, April 20, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖កាន់តែច្បាស់លាស់ជាមួយសង្សារថ្មី

ហ៊ិន ច័ន្ទនីរ័ត្ន ៖កាន់តែច្បាស់លាស់ជាមួយសង្សារថ្មី

ភ្នំពេញ៖វាជាលើកទី១ហើយដែលស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញមុខគូស្នេហ៍ថ្មីដែល​ជា​អតីត​និស្សិតបញ្ចប់​ការសិក្សារនៅសាកលវិទ្យាល័យ​វិទ្យាសាស្រ្ដ​សុខាភិបាល​នោះជា​បន្ដ​បន្ទាប់តែម្ដងហើយនេះ​ជាសញ្ញា​មួយ​បញ្ជា​ក់​ថាបេះដូងស្រីស្រស់ច្បាស់លាស់ជាមួយលោកគ្រូពេទ្យ១០០%។នីរ័ត្ន ថែមទាំងប្រាប់ទៅFan របស់នាងទៀតផង​ថាគូស្នេហ៍ថ្មី​របស់នាងមាន​អា​យុ​​ប្អូន​នាង១ឆ្នាំពោលគឺឆ្នាំនេះនាងអាយុ៣២ឆ្នាំ ចំណែកសង្សារទើប៣១ឆ្នាំ។តែនៅពេលអ្នក​គាំ​ទ្រនាង​សួរថាពេលណាទើបនាងរៀបការនោះពិធីការិនីធ្មេញ​ចំពើសរូបនេះបែជាថាមិនទាន់​ដឹង​ទៅវិញ ខណៈដែលរូបភាពមួយចំនួននៅលើTik Tok នោះបញ្ជាក់ថាការទៅដើរលេង​កម្សា​ន្ដ​របស់នាង​លើទឹក​ដីបារាំងជាច្រើនលើកនោះគឺនាងនិងលោកដុកទ័ររួមដំណើរជាមួយគ្នា។

 គូរកត់សម្គាល់ថាមូលហេតុដែលហ៊ិន ច័ន្ទនីរ័ត្ន មិនអាចលាក់មុខសង្សារថ្មីបាន​តទៅ​ទៀតនោះត្រូវបានគេ​សន្និ​ដ្ឋានថាមកពីនាងត្រូវបានគេចាត់ទុកថារក្សារស្នេហាមិនសូវសមប្រកបព្រោះត្រូវដៃគូងាកទៅរកថ្មីចោលជាបន្ដបន្ទាប់ដូចជាមុនេះលោកចេន បានការ​ប្រពន្ធ​ ខណៈ​​ដែលលោកមង្គល ទៅស្និតស្នេហ៍ជាមួយអ្នកមេម៉ាយ​ទ្រព្យ​ស្ដុករហូតដល់ពេលនីរ័ត្ន ឃើញពួកគេកៀកកើយគ្នាតាមMVនោះនាងថាចង់តែទៅធ្វើអត្តឃាដ​តាមរយៈ​ការ​លោត​ទឹកលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនទៀតផង។ប៉ុន្ដែក្រោយច័ន្ទនីរ័ត្ន បញ្ចេញមុខសង្សារថ្មី​ជាប្រុស​ស្អាត​នេះមកស្រាប់តែម្នាក់​ៗ​បែជាសរសើរថានាងពូកែរកបានគូស្នេហ៍ជាប្រុស​រូបសង្ហារ​ដែល​សាកសមគ្នា​ជាមួយ​នាងបំផុតទៅវិញ។

ដោយឡែកប្រុសៗមួយចំនួនទៀតដែលលង់ស្នេហ៍នីរ័ត្ន ហើយរងចាំព្យាបាលដំបៅ​បេះ​ដូង​នាងក្រោយ​មាន​ដំណឹងថាលោកមង្គល ក្បត់ចិត្តនាង​នោះ​​បានត្រឹម​ជាស្រឡាំងកាំង​ព្រោះ​តាម​ពិត​​ស្រីស្អាតសាង​ស្នេហ៍​ជាមួយ​អតីតនិស្សិតពេទ្យ​រូបនោះតាំងពីឆ្នាំ២០២០ ម្លេះ។ប្រសិនបើច័ន្ទនីរ័ត្ន និងលោកគ្រូពេទ្យពិតជាអាចរក្សារចំ​ណង​ស្នេហា​បានរហូតដល់ដឹកដៃគ្នាចូលរោងការមែននោះរឿងដែលគេថានីរ័ត្ន ជាតារាអភ័ព្វស្នេហ៍​ព្រោះ​ប្រេះឆា​ជាមួយសង្សារ​ជាបន្ដបន្ទាប់នោះ​នឹងត្រូវបានកប់ចោលជាមិនខាន ហើយអ្វីដែល​រឹត​តែបង្ហាញកាន់តែច្បាស់​នោះគឺអតីតFreshie រូបនេះពិតជាមិនស្រវ៉ាងារជំទាវដូចស្រីស្អាត​ផ្សេងៗ​ទៀតឡើយ ពោលគឺបុរស​ដែលអាច​ធ្វើជា​ម្ចាស់​ចិត្ត​របស់នាងបានគឺទាល់​តែនាង​ស្រ​លាញ់ដែរទើបអាចទៅរួច៕

RELATED ARTICLES