Tuesday, November 19, 2024
Homeព័ត៌មានជាតិអាជ្ញាធរជំរុញ ម្ចាស់ហាងបញ្ចាំ អនុវត្តច្បាប់ អាជីវកម្មទទួល ប្រាតិភោគ ដោយអនុប្បទាន

អាជ្ញាធរជំរុញ ម្ចាស់ហាងបញ្ចាំ អនុវត្តច្បាប់ អាជីវកម្មទទួល ប្រាតិភោគ ដោយអនុប្បទាន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក មានការចូលរួមពីមន្រ្តីសាលាខណ្ឌទួលគោក លោកចៅ សង្កាត់ទឹកល្អក់ទី៣ និងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ​បានចុះណែនាំដល់អាជីវករដែលបើក​អាជីវកម្មទទួលបញ្ចាំនៅក្នុងខណ្ឌទួលគោក ត្រូវអនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង​ថ្ងៃទី១២ ខែធ្នូនេះ ។

​អាជ្ញាធរខណ្ឌទួលគោក​បានប្រាប់ឲ្យដឹងថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកនេះ លោក ប៉ាង លីដាបានដឹកនាំក្រុមការងារចុះទៅជំរុញម្ចាស់ហាងបញ្ជាំនៅផ្លូវ១៩២សង្កាត់ទឹកល្អក់៣ បានមួយចំនួននិងបន្តអោយគ្រប់ហាងបញ្ចាំនៅក្នុងមូលដ្ឋានខណ្ឌទួលគោក​ ដើម្បីឲ្យម្ចាស់ទីតាំងហាងបញ្ចាំទាំងអស់មានអាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានហើយអ្នកកាន់អាជ្ញាបណ្ណត្រូវមាន ទី១. អនុវត្តតាមប្រកាសលេខ ០២៨ សហវ.ប្រកចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១០ ទី២. អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ទី៣. ខ្នាតតូចត្រូវមានដើមទុនចាប់ពី ១០ ០០០ ដុល្លា ដល់ ៥០ ០០០ ដុល្លារ ។

យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យប្រាតិភោគ មានន័យថា ១. ការធានាដល់ម្ចាស់បំណុល​ក្នុងការប្រមូលឥណទេយ្យរបស់ខ្លួនមកវិញ ។ ២. មធ្យោបាយមួយដើម្បីធានាការសងកាតព្វកិច្ច ។

យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យអនុប្បទាន មានន័យថា ការផ្ទេរសិទ្ធិ ឬទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលជាអនុប្បទាយីទៅអោយបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក ។

ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងហាងបញ្ចាំខាងលើនូវការប្រតិបត្តិ មានការសង្ស័យចំពោះជនយកទ្រព្យមកបញ្ចាំអាចផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋាន និង ការបង់ពន្ធផ្សេង​ៗ ការបន្តអាជ្ញាបណ្ណអាជីវកម្ម ជៀសវៀងទទួលផលចោរកម្មដែលច្បាប់បានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ ជំពូក៤ ផ្នែក១ មាត្រា៣៩៩ ដែលស្ថិតមានស្ថានទម្ងន់ទោស ។

ឆ្លៀតឪកាសនោះអាជ្ញាធរខណ្ឌទួលគោកបានចុះជំរុញម្ចាស់ទូតាំងដែលបើកហាងទទួល បញ្ចាំទាំងអស់ក្នុងខណ្ឌទួលគោកត្រូវអនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពី​សារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជាបើ សិនជាពេលដែលចុះត្រួតពិនិត្យឃើញម្ចាស់ហាងទទួលបញ្ចាំណាមួយមិនបានគោរព ច្បាប់ដូចមានចែងខាងលើនេះនឹងត្រូវបានហៅទៅណែនាំហើយនៅតែមិនគោរពនឹងត្រូវ បិទអាជីវកម្មនោះតែម្តង ៕

ដោយ៖ ង៉ូវ ឌីណា

fgfddsfdfsddfs

RELATED ARTICLES