Thursday, November 28, 2024
Homeព័ត៌មានជាតិបាត់កូនក្រមុំ ម៉ែប្រកាសរក

បាត់កូនក្រមុំ ម៉ែប្រកាសរក

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗបានដើរចេញបាត់ពីផ្ទះ ដោយគ្មានដំណឹងអ្វីទាំងអស់ ធ្វើឱ្យក្រុមគ្រួសារមានការភ័យឆោឡោ តាមស្វែងរកអស់រយៈពេល ២ថ្ងៃមកហើយ នៅតែមិនឃើញ ទើបម្តាយ សម្រេចប្រកាសតាមបណ្តាញសង្គម ហ្វេសប៊ុក ហៅកូនស្រីវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះសុខ ស្រីនិត អាយុ២១ឆ្នាំ មុខរបរលក់ដូរនៅផ្សារអូរឫស្សី មានស្រុកកំណើតនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សព្វថ្ងៃស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ យុវតីរូបនេះ បានបាត់ខ្លួន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

តាមប្រភពស្ត្រីជាម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “កូនទៅណា? ហេតុអ្វីមិនផ្តល់ដំណឹងឲ្យម្តាយ ដឹងទេថាម្តាយនិងបងប្អូនកូន បារម្ភណាស់។ នាងអាយុ ២១ឆ្នាំហើយ ឈ្មោះសុខ ស្រីនិត អាសយដ្ឋានបច្ចុប្បន្ន សង្កាត់បឹងកក់១ ទួលគោក លក់ដូរនៅផ្សារអូរឫស្សី តែមិនដឹងមានបញ្ហាអ្វីបានជាបាត់ដំណឹង មកដល់ពេលនេះមានរយៈពេល ២៤ម៉ោងហើយ ដូច្នេះ ម្តាយនិងបងប្អូន នឹកកូនណាស់។ បើសិនណាបងប្អូនបានជួប សូមជួយទំនាក់ទំនងមកខ្ញុំ តាមរយៈទូរស័ព្ទលេខ ០៨៨ ៦០០០ ២១២ យើងខ្ញុំនឹងជូនសគុណ និងអរគុណយ៉ាងខ្លាំង…”៕

RELATED ARTICLES