Thursday, November 28, 2024
Homeព័ត៌មានជាតិរំលោភកូនស្រីគេ ម៉ែមកទាន់

រំលោភកូនស្រីគេ ម៉ែមកទាន់

ខេត្តសៀមរាប ៖ ក្មេងប្រុសឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ រហូតបានសម្រេចជាបន្តបន្ទាប់ ចំនួន៣លើក រួចមកហើយ លុះលើកចុងក្រោយ កំពុងធ្វើសកម្មភាពនៅក្បែរទ្រុងមាន់ ក្រោយផ្ទះក្មេងស្រីរងគ្រោះ ក៏ត្រូវម្តាយក្មេងស្រីតាមទាន់ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០២០មកម៉្លេះ នៅត្រង់ចំណុចសំយាបផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន។ រហូតមកដល់វេលាម៉ោង ៨យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ បន្ទាប់ពីម្តាយរបស់ក្មេងស្រីរងគ្រោះ តាមទាន់ឃើញផ្ទាល់ភ្នែក ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភកូនស្រីរបស់ខ្លួន នៅក្បែរទ្រុងមាន់ ខាងក្រោយផ្ទះ ក៏ចាប់ក្របួចជនសង្ស័យ នាំយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យដែលរំលោភក្មេងស្រីជាបន្តបន្ទាប់ ចំនួន៣ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសា ភេត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ព.ស.ព អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះសា ភេត្រា ថាបានចាប់រំលោភកូនស្រីរបស់គាត់ ចំនួន៣ដង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកវ៉ារិន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានចាប់រំលោភក្មេងស្រីរងគ្រោះ ចំនួន៣ដងប្រាកដមែន ក្នុងនោះ លើកទី១- កាលពីអំឡុងឆ្នាំ២០២០ វេលាម៉ោង៧យប់ (មិនចាំថ្ងៃខែច្បាស់) នៅចំណុចសំយាបផ្ទះរបស់ក្មេងស្រីរងគ្រោះ។ លើកទី២- កាលពីអំឡុងឆ្នាំ២០២១ វេលាម៉ោង ៨យប់ (មិនចាំថ្ងៃខែច្បាស់) នៅចំណុចក្បែរបន្ទប់ទឹកផ្ទះរបស់ក្មេងស្រីរងគ្រោះ និងលើកទី៣- នៅវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្បែរទ្រុងមាន់ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ប៉ុន្តែមិនបានសម្រេចទេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្រុកវ៉ារិន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES