Thursday, November 28, 2024
Homeព័ត៌មានជាតិស៊ីនំឲ្យលុយ៤ដង ម៉ែឃើញ កូនស្រីប្រាប់ថា តាចាប់រំលោភ

ស៊ីនំឲ្យលុយ៤ដង ម៉ែឃើញ កូនស្រីប្រាប់ថា តាចាប់រំលោភ

ភ្នំពេញ ៖ បុរសវ័យជ្រេម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី វ័យ ១០ឆ្នាំម្នាក់ បានសម្រេចជាបន្តបន្ទាប់ សរុបដល់ទៅ៤ដង ដោយក្រោយរំលោភរួច តែងផ្តល់ប្រាក់តិចតួច ជាថ្នូរដើម្បីបំបិទមាត់ក្មេងស្រី កុំឱ្យនិយាយប្រាប់ឪពុកម្តាយ (ស៊ីនំឲ្យលុយ) លុះលើកចុងក្រោយ  បន្ទាប់ពីល្បួងក្មេងស្រីទៅរំលោភបានសម្រេច បើកម៉ូតូដឹកក្មេងស្រីត្រឡប់មកផ្ទះវិញ ក៏ត្រូវស្ត្រីជាម្តាយប្រទះឃើញ មានការសង្ស័យ ដោយឃើញកូនស្រីជិះម៉ូតូឱបចង្កេះជនសង្ស័យ​ ក៏ហៅកូនស្រីមកឈ្លេចសួរ ទើបធ្លាយរឿងកូនស្រីត្រូវជនសង្ស័យ ចាប់រំលោភដល់ទៅ៤ដង រួចមកហើយ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងតាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ចំណុចដីទួល ក្រោយផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ លុះលើកចុងក្រោយ (លើកទី៤) ដែលនាំឱ្យបែកធ្លាយរឿងរ៉ាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ គឺជនសង្ស័យបានប្រព្រឹត្តសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះម្តងទៀត នៅចំណុចដីវាល ជិតវត្តអង្គកំពង់ថ្មកែវ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី បានសម្រេចដល់ទៅ៤ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ម៉ម ស្រស់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ ១០ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌកំបូល បានឱ្យដឹងថា ជនសង្ស័យឈ្មោះម៉ម ស្រស់ បានលួងលោមក្មេងស្រី ឱ្យជិះម៉ូតូជាមួយខ្លួន រួចបានដឹកទៅកន្លែងស្ងាត់ ហើយក៏ចាប់រំលោភសេពសន្ថវៈបានសម្រេច ជាបន្តបន្ទាប់ សរុបចំនួន៤ដង ដោយក្រោយពេលសម្រេចតណ្ហា របស់ខ្លួនហើយ ជនសង្ស័យ តែងឱ្យប្រាក់ក្មេងស្រីរងគ្រោះបន្តិចបន្តួច ដើម្បីបំបិទមាត់ កុំឱ្យយករឿងនោះទៅប្រាប់ឪពុកម្តាយ (ស៊ីនំឲ្យលុយ)។ ប៉ុន្តែចុងក្រោយ ដោយមានការងឿងឆ្ងល់ ព្រោះឃើញកូនជិះម៉ូតូ និងស្និទ្ធស្នាលជាមួយជនសង្ស័យពេក ឪពុកម្តាយក៏បានជជីកសួរ រហូតបែកធ្លាយរឿងខាងលើ ទើបឪពុកម្តាយ នាំកូនស្រីទៅដាក់ពាក្យប្តឹងឱ្យនគរបាលឃាត់ខ្លួនជនសង្ស័យតែម្តង។

ប្រភពដដែល បន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ម ស្រស់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពល្បួងក្មេងស្រីរងគ្រោះ យកទៅរំលោភសេពសន្ថវៈបានសម្រេចចំនួន ៤ដង ប្រាកដមែន។ ក្នុងនោះ លើកទី១- កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ប្រព្រឹត្តនៅចំណុចដីទួលក្រោយផ្ទះ។ លើកទី២- កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ប្រព្រឹត្តនៅចំណុចវាលស្រែក្បែរភូមិ។ លើកទី៣- កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ប្រព្រឹត្តនៅចំណុចបឹងឈូក ជិតវត្តអង្គកំពង់ថ្មកែវ។ ទាំង៣លើកនេះ ក្មេងស្រីអត់បានប្រាប់ឪពុកម្តាយរបស់នាង ឱ្យដឹងទេ។ រហូតមកដល់លើកទី៤ ជាលើកចុងក្រោយ កាលពីថ្ងៃ០៤ ខែសីហា ឆ្នាំ២០២២ ប្រព្រឹត្តនៅចំណុចបឹងឈូក ជិតវត្តអង្គ កំពង់ថ្មកែវ ដដែលនោះ ទើបបែកធ្លាយរឿងរ៉ាវដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ រហូតឈានដល់ការចាប់ខ្លួនតែម្តង។

ជនសង្ស័យ បានសារភាពបន្តថា នៅលើកទី៤ ខណៈក្មេងស្រីរងគ្រោះកំពុងអង្គុយលេងនៅក្នុងផ្ទះម្នាក់ឯង ខ្លួនក៏បានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ ទៅបបួលក្មេងស្រីរងគ្រោះ ទៅវាលស្រែ ដោយប្រាប់នាងថា ទៅប្តូរស្បៃមងដាក់ត្រី។ ពេលនោះ ក្មេងស្រីរងគ្រោះក៏បានយល់ព្រម ឡើងជិះម៉ូតូជាមួយខ្លួន លុះពេលទៅដល់ចំណុចជិតវត្តអង្គកំពង់ថ្មកែវ ស្ថិតក្នុងភូមិអង្គ មានសភាពស្ងាត់ ខ្លួនក៏បានឈប់ម៉ូតូនៅដីវាល រួចបានចាប់រុញក្មេងស្រីរងគ្រោះផ្តួលទៅលើដីទួល ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច។ បន្ទាប់មក បានប្រាប់កុំឱ្យក្មេងស្រីប្រាប់ឪពុកម្តាយឱ្យសោះ រួចក៏បានដកលុយពីហោប៉ៅ ចំនួន២ពាន់រៀល និងក្រវិលកំប៉ុងស្រាបៀរ ដែលមានរង្វាន់១ ទៅឱ្យក្មេងស្រីរងគ្រោះ រួចដឹកនាងត្រឡប់ទៅផ្ទះវិញ។

តាមប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃកើតហេតុលើចុងក្រោយ គាត់បានបាត់កូនស្រី (ក្មេងស្រីរងគ្រោះ) មួយសន្ទុះធំ លុះក្រោយមក ក៏ប្រទះឃើញកូនស្រីជិះម៉ូតូជាមួយជនសង្ស័យ (ជិះឱបចង្កេះ) ដោយមើលទៅមានសភាពស្និទ្ធស្នាលជាមួយជនសង្ស័យប្លែកខ្លាំងណាស់ ទើបពួកគាត់សង្ស័យ ក៏ហៅកូនស្រីមកឈ្លេចសួរ រហូតដល់បែកធ្លាយរឿងរ៉ាវ ដឹងថាកូនស្រីរបស់គាត់ ត្រូវបានជនល្មោភកាមរូបនេះ ចាប់រំលោភដល់ទៅ៤លើក រួចមកហើយ ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES