Thursday, November 28, 2024
Homeព័ត៌មានជាតិដៃសើមដកឌុយ ឆក់ស្លាប់

ដៃសើមដកឌុយ ឆក់ស្លាប់

ខេត្តសៀមរាប ៖ បុរសកម្មករសំណង់ម្នាក់ បានដើរទៅយកទូរស័ព្ទដែលកំពុងសាកថ្ម ក្នុងការដ្ឋានស្ថានីយលក់សាំង ១កន្លែង ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

ជនរងគ្រោះ មានឈ្មោះណេប ភាណិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅស្ថិតនៅភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក។

តាមការបំភ្លឺពីឈ្មោះព្រះ ស្រី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ និងឈ្មោះហ៊ុន ហ៊ាប ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេការសំណង់ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ខ្លួននិងកម្មករផ្សេងទៀត បានកំពុងធ្វើការងារ ភ្លាមនោះមេឃចាប់ផ្តើមធ្លាក់ភ្លៀង ក៏នាំគ្នាសម្រាកនៅក្នុងការដ្ឋាន ស្រាប់តែមានកម្មករម្នាក់ ឈ្មោះណេប ភាណិត បានយកទូរស័ព្ទរបស់ខ្លួនទៅសាកថ្ម នៅចំណុចជាប់និងជញ្ជាំងរបងផ្ទះ ក្នុងការដ្ឋាន ដោយដោតសាកថ្មទុកចោលនៅទីនោះ រួចទៅធ្វើការងារវិញបាត់ទៅ។

ប្រភពដដែល បន្តថា មួយសន្ទុះក្រោយមក ជនរងគ្រោះ បានដើរទៅយកទូរស័ព្ទនៅកន្លែងសាកថ្មខាងលើ ដោយខ្លួនរបស់គាត់សើម និងពុំមានពាក់ស្បែកជើង នៅពេលចាប់យកទូរស័ព្ទ ស្រាប់តែឆ្លងចរន្ត ឆក់តែម្តង។ ភ្លាមៗ នោះមេជាង បានស្ទុះរត់ទៅបិទឌីសងទ័រភ្លើង ហើយនាំគ្នាជួយសង្គ្រោះបឋម រួចទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គោះនៅមន្ទីរពេទ្យមួយកន្លែង តាមបណ្តោយផ្លូវ៣០ម៉ែត្រ តែអកុសល ជនរងគ្រោះបានស្លាប់ទៅហើយ។

 ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួច ប្រគល់សពជូនក្រុមគ្រួសារ ហើយក្រុមគ្រួសារក៏បានទទួលស្គាល់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ដោយខ្លួនឯងប្រាកដមែន៕

RELATED ARTICLES